ប្រទេសឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី កំពុងស្វះស្វែងរកទីផ្សារថ្មី ដើម្បីកាត់បន្ថយការនាំចូលសាច់គោពីអូស្រ្តាលី


ប្រទេសឥណ្ឌូនេស៊ី ដែលគេស្គាល់ថា ជាប្រទេសកាន់សាសនាមូស្លីម ដែលមានប្រជាពលរដ្ឋច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នោះ បានដាក់ផែនការកាត់បន្ថយការនាំចូលសត្វគោពីប្រទេសអូស្រ្តាលី ហើយងាកទៅរកទីផ្សារនៅអាហ្រ្វិកខាងត្បូង និង ម៉ិកស៊ិកជំនួសវិញ។ ការបញ្ចេញផែនការកាត់បន្ថយការនាំចូលគោពីអូស្ត្រាលីនេះ ក្រោមហេតុផលថា ឥណ្ឌូនេស៊ីមិនអាចពឹងផ្អែកតែលើទីផ្សារអូស្ត្រាលីតែមួយនោះទេ ខណៈតម្លៃគោអូស្ត្រាលី ក៏មានការកើនឡើងជារៀងរាល់ឆ្នាំផងនោះ។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ឥណ្ឌូនេស៊ីនៅក្នុងកាសែតក្នុងស្រុកនៃប្រទេសនេះ។
ឥណ្ឌូនេស៊ីចង់កាត់បន្ថយការនាំចូលគោពីអូស្រ្តាលី ងាកទៅរកជម្រើសផ្សេង
ដោយ

ឥណ្ឌូណេស៊ីជាប្រជាជាតិមួយដែលមានតម្រូវការសាច់គោខ្ពស់មួយ នៅពេលនេះ កំពុងតែមានគម្រោងកាត់បន្ថយការនាំចូលគោពីប្រទេសអូស្ត្រាលី ដោយស្វែងរកជម្រើសនៃការផ្គត់ផ្គង់សាច់គោពីអាហ្វ្រិកខាងត្បូង និងម៉ិកស៊ិកជំនួសវិញ ។
តាមសេចក្តីរាយការណ៍ដែលចុះផ្សាយនៅលើសារព័ត៌មាន the Star បានឲ្យដឹងថា ឥណ្ឌូណេស៊ី គ្រោងនឹងពង្រីកការនាំចូលគោពីអាហ្វ្រិកខាងត្បូង និងម៉ិកស៊ិក ដើម្បីកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើការផ្គត់ផ្គង់ពីប្រទេសអូស្ត្រាលី ។
លោក ស៊ូ ហានតូ ( Suhanto ) អគ្គលេខាធិការនៃក្រសួងពាណិជ្ជកម្ម បាននិយាយថា នៅពេលនេះឥណ្ឌូនេស៊ីកំពុងស្ថិតក្នុងដំណើរការចរចាពាណិជ្ជកម្មជាមួយម៉ិកស៊ិកលើកិច្ចព្រមព្រៀងមួយដើម្បីនាំចូលគោ ដើម្បីធានាការផ្គត់ផ្គង់សម្រាប់តម្រូវការក្នុងស្រុក។

ក្រៅពីនេះ លោក លូហុត ប៊ីនសា ផានចៃតាន ( Luhut Binsar Panjaitan) រដ្ឋមន្រ្តីក្រសួងកិច្ចការសមុទ្រនិងបណ្តាក់ទុន ក៏បានបញ្ជាក់អំពីបញ្ហាស្រដៀងគ្នានេះ នៅក្នុងជំនួប ជាមួយនឹងលោក ស៊ីវិល រ៉ាម៉ាផូសា (Cyril Ramaphosa) ប្រធានាធិបតីអាហ្រ្វិកខាងត្បូង អំពីផែនការ នាំចូលសត្វគោចំនួន ៥ម៉ឺនក្បាលពីអាហ្វ្រិកខាងត្បូងផងដែរ។
លោក ស៊ូ ហានតូ បាននិយាយថា ការនាំចូលសត្វគោពីអាហ្វ្រិកខាងត្បូង និងម៉ិកស៊ិកនឹងត្រូវបានអនុវត្ត ដូច្នេះឥណ្ឌូណេស៊ីនឹងមិនពឹងផ្អែកទាំងស្រុងលើការផ្គត់ផ្គង់ពីអូស្ត្រាលីទេ ដោយសារតម្លៃគោក្របីអូស្ត្រាលីមាននិន្នាការកើនឡើងជារៀងរាល់ឆ្នាំ ដែលប៉ះពាល់ដល់តម្លៃក្នុងស្រុក។
ទិន្នន័យពីការិយាល័យស្ថិតិរបស់ប្រទេសឥណ្ឌូនេស៊ី បានបង្ហាញថា អូស្ត្រាលីគឺជាអ្នកនាំចេញសត្វគោច្រើនជាងគេទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដោយនៅក្នុងឆ្នាំ២០១៧ ការនាំចូលគោរបស់អូស្ត្រាលីចូលមកឥណ្ឌូណេស៊ីបានកើនដល់ជាង ៨ម៉ឺន៥ពាន់តោន ហើយនៅឆ្នាំ២០២២បានកើនដល់ជាង ១២ម៉ឺន៣ពាន់តោន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


កំណើន GDP របស់ចិនសម្រេចបាន៦,២% នៅត្រីមាសទី២ ប៉ុន្ដែ នៅតែមានទាបជាងការព្យាករ

ព័ត៌មាន
សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើង ៦,៣%នៅក្នុងត្រីមាសទី២នៅឆ្នាំនេះបើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយការកើនឡើងនេះ គឺដោយសារតែការស្ទុះងើប…

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក «អន្ទះសារ»ចង់ធ្វើការជាមួយចិន លើបញ្ហាបំណុល និបញ្ហាប្រឈមនានា ខណៈចិនបន្ដនៅស្ងៀម

ព័ត៌មាន
រដ្ឋមន្រ្តីហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រីចេណេត យ៉េលេន (Janet Yellen) បាននិយាយកាលពីថ្ងៃអាទិត្យ ទី ១៦ កក្កដា ថា លោកស្រី«អន្ទះសារ» ចង់ធ្វើក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ