ពហិការការទូតកីឡាអូឡាំពិករដូវរងា

ចិនថ្កោលទោសខ្លាំងៗចំពោះការធ្វើពហិការការទូតរបស់អាមេរិក ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅក្រុងប៉េកាំង


ប្រទេសចិននៅថ្ងៃអង្គារទី០៧ខែធ្នូ បានចេញមុខមកប្រតិកម្មចំៗ ទៅនឹងការធ្វើពហិការមិនចូលរួមផ្នែកការទូតរបស់សហរដ្ឋអាមេរិក ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងានៅក្រុងប៉េកាំងឆ្នាំ២០២២ ដោយសំអាងលើហេតុផលសិទ្ធិមនុស្ស។ ក្រុងប៉េកាំងបានចោទប្រកាន់វ៉ាស៊ីនតោនថា កំពុង ប្រាស់ចាកពីគោលការណ៍អូឡាំពិក ហើយបាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងត្រូវមានអ្វីតបស្នង សម្រាប់ការធ្វើពហិការការទូតរបស់ខ្លួនចំពោះការប្រកួតនាពេលខាងមុខនេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
កីឡាអូឡាំពិករដូវរងា
ដោយ

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចៅ លីចៀន បានប្រាប់ទៅសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា ក្រុងប៉េកាំងប្រឆាំង​នឹងការធ្វើពហិការ​របស់អាមេរិក និងបានសន្យាថា នឹងមានវិធានការណ៍ប្រឆាំងដាច់ខាតមួយ ទុកជាការឆ្លើយតប ហើយលោកបានប្រាប់ឲ្យរង់ចាំមើលទាំងអស់គ្នា។ ប៉ុន្តែអ្នកនាំពាក្យរូបនេះមិនបាន បញ្ជាក់ច្បាស់ថាជាវិធានការណ៍អ្វីនោះទេ។

លោក ចៅ លីចៀន បានស្តីបន្ទោសខ្លាំងៗថា សហរដ្ឋអាមេរិក​ត្រូវតែតបស្នងមកវិញ នូវទង្វើដែលខ្លួនបានធ្វើដ៏ខុសឆ្គងមួយនេះ។​

គួរជម្រាបថា សហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទទី០៦ធ្នូដើមសប្តាហ៍នេះ បានប្រកាសជាផ្លូវការថា ខ្លួននឹងធ្វើពហិការផ្នែកការទូតចំពោះព្រឹត្តិការកីឡាអូឡាំពិករដូវរងា ពោលគឺនឹងមិនមាន​មន្ត្រីសហរដ្ឋអាមេរិកណាម្នាក់​នឹងទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡំាំពិក​ ដែលប្រារព្ធនៅទីក្រុងប៉េកាំងនោះទេ ខណៈដែលព្រឹត្តិការណ៍កីឡានេះ នឹងត្រូវធ្វើឡើងខែកុម្ភៈឆ្នាំ២០២២។ ការធ្វើពហិកាការទូតរបស់អាមេរិក ត្រូវបានសេតវិមានអាមេរិកអះអាងថា ដោយសារតែបញ្ហាសិទ្ធិមនុស្សនៅប្រទេសចិន ត្រូវបានរំលោភបំពាន។

ក្រុមអ្នកការពារសិទ្ធិជនជាតិម៊ូស្លីមអ៊ុយហ្គ័រ បានសម្តែងការសារទរចំពោះការធ្វើពហិការរបស់អាមេរិក ហើយបានស្នើ​ឲ្យប្រទេសនានា បន្តបង្ហាញគោលជំហរស្រដៀងគ្នានេះដែរ ដើម្បីគាំទ្រដល់សិទ្ធិជនជាតិភាគតិច​អ៊ុយហ្គ័រ និងសម្តែងការមិនពេញចិត្ត​ដល់ក្រុងប៉េកាំង។ ជាក់ស្តែង មកទល់នឹងពេលនេះ​ រដ្ឋាភិបាលអូស្រ្តាលី បានចូលរួម​ជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេចរបស់ខ្លួនគឺអាមេរិក ដោយអូស្ត្រាលី​បានប្រកាសថា នឹងធ្វើពហិការការទូតមិនចូលរួមព្រឹត្តិការអូឡាំពិករដូវរងានៅប៉េកាំងដូចគ្នាដែរ។ នេះបើតាមការប្រកាស​ពីនាយករដ្ឋមន្ត្រី​​អូស្រ្តាលី លោក ស្កុត ម៉ូរីសុន នៅថ្ងៃពុធនេះតែម្តង។

ភាគីអូស្រ្តាលី អះអាងថា ការធ្វើពហិការរបស់ខ្លួនថា ដោយសារតែចិនមិនបានធ្វើតាម​ការស្នើសុំរបស់អូស្រ្តាលី ជុំវិញបញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំង។ ផ្ទុយទៅវិញ ក្រុងប៉េកាំងបានទាត់ចោល​រឿងសិទ្ធិមនុស្សនេះ ហើយបានអំពាវនាវឲ្យ គេបែងចែកឲ្យដាច់ រវាងកីឡា និងហេតុផលនយោបាយ។ 

សូមជម្រាបថា បច្ចុប្បន្នមានប្រទេសមួយចំនួនទៀត ដែលជិតស្និទ្ធិនឹងអាមេរិក ក៏កំពុងពិចារណាពីគោលជំហររបស់ខ្លួន នៃការចូលរួម​ព្រឹត្តិការណ៍កីឡាអូឡាំពិក​នៅក្នុងប្រទេសចិននេះដែរ។ ក្នុងនោះ ប្រទេសកាណាដា ហូឡង់ និងជប៉ុន កំពុងគិតគូរថាតើខ្លួន គួរចូលរួមជាមួយអាមេរិក និងអូស្រ្តាលី ដើម្បីធ្វើពហិការការទូតនៅអូឡាំពិករដូវរងាឆ្នាំក្រោយដែរឬយ៉ាងណា? ខណៈប្រទេសញូហ្សេឡែន បានប្រកាសហើយថា ខ្លួននឹងមិនបញ្ជូនមន្ត្រីរដ្ឋាភិបាលឲ្យទៅចូលរួមព្រឹត្តិការណ៍កីឡាដ៏ធំនេះទេ ដោយសំអាងលើហេតុផលព្រួយ​បារម្ភ​ពី​ជំងឺកូវីដ១៩៕ 

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សាងសង់រោងចក្រថាមពលជីវម៉ាសធំទីមួយនៅកម្ពុជា ដោយសហការជាមួយក្រុមហ៊ុន BECIS ដើម្បីសម្រេចបានការប្រើថាមពលកម្តៅកកើតឡើងវិញ ១០០%

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន BECIS នាថ្ងៃនេះ (ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១) បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រថាមពលជីវម៉…

មេធំក្រុមហ៊ុន Pifzer ថាមេរោគអូមីក្រុងមានគ្រោះថ្នាក់ទាប ប៉ុន្តែឆ្លងលឿនជាងគេ និងអាចបំប្លែងមេរោគថ្មីៗបន្ថែមទៀត

នាយកប្រតិបត្តិក្រុមហ៊ុន Pfizer កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយថា មេរោគបំប្លែងថ្មី អូមីក្រុង ហាក់ ដូចជាមានរោគសញ្ញាស្រាលជាងមេរោគ ឌែលតា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ