ប្រទេសចិន

ចិនប្រាប់អាមេរិកថា កុំយកខ្លួនទៅប្រៀធៀបនឹងអតីតសហភាពសូវៀត ដែលអាមេរិកគម្រាមកំហែងបានស្រេចតែចិត្តនោះ !


ចាប់តាំងពីចូលកាន់តួនាទីជាឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំនៅសហរដ្ឋអាមេរិកកាលពីខែកក្កដាកន្លងមកនេះ លោក ឈីន កាំង រមែងបញ្ចេញសារនយោបាយបែបទន់ភ្លន់ទៅកាន់អាមេរិក ក្នុងន័យផ្សះផ្សាទំនាក់ទំនងរវាងប្រទេសទាំងពីរដែលប្រេះស្រាំអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
លោក ឈីន កាំង ឯកអគ្គរដ្ឋទូតចិនថ្មី
ដោយ

ប៉ុន្តែភាពទន់ភ្លន់របស់ លោក ឈីន កាំង បានតែជាង១ខែប៉ុន្តែ ស្រាប់តែនៅថ្ងៃពុធសប្តាហ៍នេះ អំឡុងពេលថ្លែងសារក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិនដទៃទៀត បានព្រមានខ្លាំងៗទៅកាន់សហរដ្ឋអាមេរិកថា កុំចាត់ទុកប្រទេសចិនជាអតីតសហភាពសូវៀត ដែលចង់គម្រាមកំហែង ឬចង់ផ្តួលរលំបានតាមចិត្តនោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។

 ឯកអគ្គរដ្ឋទូតចិនរូបនេះសង្កត់ធ្ងន់ទៀតថា សហរដ្ឋអាមេរិកពិតជាយល់ខុសស្រឡះហើយ ដែលត្រូវមកប្រឈមមុខជាមួយនឹងចិន តាមរយៈការប្រើប្រាស់កម្លាំងយោធា ហើយប្រៀបប្រដូចការប្រឈមមុខដាក់គ្នារវាងចិន ទៅនឹងជំនាន់សង្រ្គាមត្រជាក់ដែលអាមេរិកត្រូវប្រឈមមុខនឹងសហភាពសូវៀត។

លោក កាំង ឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំនៅសហរដ្ឋអាមេរិក បន្ថែមថាសហរដ្ឋអាមេរិកអាចធ្វើឲ្យសូវៀតដួលរលំបាន តែមិនអាចឲ្យធ្វើឲ្យចិនដួលរលំបានឡើយ ហើយចិនក៏មិនមែនជាសហភាពសូវៀតនោះដែរ។ ចិនបានរៀនសូត្រពីប្រវត្តិសាស្ត្រ និង រៀនសូត្រពីបរាជ័យរបស់សូវៀតអស់ហើយ ទើបចិនអាចរីកចម្រើនដូចសព្វថ្ងៃ។

យ៉ាងណាមិញ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោនរូបនេះ នៅតែបន្តលើកឡើងពីចេតនាចង់ផ្សះផ្សារជាមួយអាមេរិកដដែល ដោយលោកបន្តគូសបញ្ជាក់ថា ក្រុងប៉េកាំងមានឆន្ទៈក្នុងការសន្ទនា និង ពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកឡើងវិញលើគ្រប់វិស័យ មិនថាក្នុងវិស័យសេដ្ឋកិច្ច នយោបាយ និង យោធានោះឡើយ។ 

គួរជម្រាបថា ការចេញមុខមកព្រមានអាមេរិកពីមន្ត្រីការទូតជាន់ខ្ពស់របស់ក្រុងប៉េកាំង ដូចនេះ ធ្វើឡើងនៅបន្ទាប់ពីសំណុំរឿងជម្លោះជាច្រើនរវាងប្រទេសមហាអំណាចយក្សទាំងពីរចិន និង អាមេរិក បានចាប់ផ្តើមកម្រើកឡើងវិញ ដូចជាសំណុំរឿងសង្រ្គាមពាណិជ្ជកម្ម គូបផ្សំនឹងបញ្ហាដែលកំពុងកើនកំដៅស្រាប់ ដូចជា បញ្ហាស្រាវជ្រាវរកប្រភពដើមកូវីដ១៩ និងភាពតានតឹងនៅសមុទ្រខាងត្បូងជាដើម។

គួរកត់សម្គាល់ថា គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកចំពោះចិនមិនបានប្រែប្រួលឡើយ ទោះបីអាមេរិកមាន លោក ចូ បៃឌិន ជាប្រធានាធិបតីជំនួសឲ្យ លោក ដូណាល់ ត្រាំក៏ដោយ។  ទំនោរនេះ គឺជាចេតនារបស់អាមេរិក ចង់ទប់ទល់ឥទ្ធិពល និង ការរះត្រដែតឡើងរបស់ចិនដ៏ឆាប់រហ័ស ប៉ុន្តែប្រការនេះបានធ្វើឲ្យប្រទេសទាំងពីរ រងផលប៉ះទង្គិចរៀងៗខ្លួនជាពិសេសក្នុងផ្លូវសេដ្ឋកិច្ចតែម្តង៕

 

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេរោគបំប្លែថ្មីមួយប្រភេទទៀតឈ្មោះ «មុយ» កំពុងត្រូវបាន WHO តាមដានយ៉ាងល្អិតល្អន់

ព័ត៌មាន
អង្គការសុខភាពពិភពលោក WHO បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើមេរោគ កូវីដ១៩ បំប្លែងខ្លួនថ្មីមួយប្រភេទទៀត...

អាស៊ាន សម្លឹងរកឱកាសវិនិយោគបន្ថែម ពីគម្រោងផ្លូវ១ខ្សែក្រវ៉ាត់១ ដើម្បីប៉ះប៉ូវសេដ្ឋកិច្ចឡុងចុងដោយវិបត្តិកូវីដ-១៩

ព័ត៌មាន
ប្រទេសអាស៊ានទាំង១០ត្រូវការឱកាសវិនិយោគច្រើនជាងមុនពីគម្រោងផ្លូវ១ខ្សែក្រវ៉ាត់១ ដើម្បីយកមកប៉ះប៉ូវសេដ្ឋកិច្ចខាតបង់ដោយវិបត្តិកូវីដ ។ រដ្ឋមន្ត្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ