ការកាត់បន្ថយពន្ធនាំចូលធ្យូងថ្មរបស់ចិន

ចិននឹងកាត់បន្ថយពន្ធនាំចូលធ្យូងថ្មដល់ត្រឹមសូន្យចាប់ពីថ្ងៃទី ១ ខែឧសភា


ក្រសួងហិរញ្ញវត្ថុចិនបានបញ្ជាក់នៅថ្ងៃទិ២៨មេសាថា ប្រទេសចិននឹងកាត់បន្ថយពន្ធនាំចូលសម្រាប់ធ្យូងថ្មគ្រប់ប្រភេទមកត្រឹមសូន្យភាគរយ ចាប់ពីថ្ងៃទី ១ ខែ ឧសភា នេះរហូតដល់ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៣ ខណៈដែលទីក្រុងប៉េកាំងខិតខំធានាស្ថិភាពថាមពល ចំពេលតម្លៃថាមពលពិភពលោកកើនឡើង និងមានការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters។
ក្រសួងហិរញ្ញវត្ថុចិនថា នឹងកាត់បន្ថយពន្ធនាំចូលសម្រាប់ធ្យូងថ្មគ្រប់ប្រភេទមកត្រឹមសូន្យភាគរយ ចាប់ពីថ្ងៃទី ១ ខែ ឧសភា នេះ
ដោយ

មន្ត្រីកំពូលៗរបស់ចិន រួមទាំងប្រធានាធិបតីលោក ស៊ី ជីនពីង បានលើកឡើងម្តងហើយម្តងទៀតអំពីសារៈសំខាន់នៃថាមពលធ្យូងថ្មរបស់​ប្រទេសចិន ក៏ប៉ុន្តែការលើកឡើងនេះ​ហាក់ផ្ទុយពី ការតាំងចិត្តរបស់ទីក្រុងប៉េកាំង​អំពីបញ្ហាអាកាសធាតុ ក្នុងការកាត់បន្ថយការប្រើប្រាស់​ធ្យូងថ្ម និង​ដើម្បីសម្រេចបានក្លាយទៅជាប្រទេស​អព្យាក្រឹត​កាបូនត្រឹមឆ្នាំ ២០៣០។

យ៉ាងណាមិញ ពន្ធនាំចូលសម្រាប់ធ្យូងថ្មប្រភេទ ដែលត្រូវបានប្រើជាចម្បងក្នុងការផលិតដែក នឹងត្រូវកាត់បន្ថយពី ៣% មកនៅត្រឹមសូន្យ ហើយអត្រាសម្រាប់ប្រភេទធ្យូងថ្មផ្សេងទៀតដែលមានអត្រាពន្ធចន្លោះពី ៣% ទៅ៦% នាពេលបច្ចុប្បន្ន​ក៏ត្រូវទម្លាក់ពន្ធមកនៅកម្រិតសូន្យដូចគ្នា។

ប្រទេសចិនបាននាំចូលធ្យូងថ្មចំនួនជាង ៣២៣ លានតោនក្នុងឆ្នាំ ២០២១ ប្រហែល ៨% នៃការប្រើប្រាស់ធ្យូងថ្មសរុបរបស់ខ្លួន ខណៈតម្លៃធ្យូងថ្មនៅប្រទេសចិន គឺមានតម្លៃប្រហែលជិត ១៨២ ដុល្លារ ក្នុងមួយតោន ក៏ប៉ុន្តែ រដ្ឋាភិបាលបានសន្យាថា តម្លៃនឹងធ្លាក់ចុះមកនៅត្រឹមប្រមាណ ១១៦ដុល្លារអាមេរិកក្នុងមួយតោន។

បើមើលទៅលើ​តម្លៃទីផ្សារធ្យូងថ្ម​នៅអូស្ត្រាលីវិញ គឺមានប្រហែល​ ៣២៦ដុល្លារក្នុងមួយតោន បន្ទាប់ពីបានកើនឡើង​ខ្ពស់ដល់ទៅ ៤៤០ដុល្លារក្នុងមួយតោន​កាលពីដើមខែមីនាកន្លងទៅ។

ការដកពន្ធនាំចូលធ្យូងថ្មត្រូវបានគេមើលឃើញថាមានផលប៉ះពាល់តិចតួចលើការទិញធ្យូងថ្មរបស់ប្រទេសចិនក្នុងឆ្នាំ ២០២២ ខណៈដែលតម្លៃដឹកជញ្ជួនឆ្លងសមុទ្របានកើនឡើងដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ។ ពាណិជ្ជករមួយចំនួនបាននិយាយថា ការកាត់បន្ថយពន្ធនេះ គឺអាចផ្តល់ផលប្រយោជន៍ដល់ការនាំចូលរបស់ខ្លួនពីប្រទេសរុស្ស៊ី។

ពាណិជ្ជករធ្យូងថ្ម ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបាននិយាយថា ការកាត់បន្ថយពន្ធនឹងធ្វើឲ្យមាន​ភាពខុសប្លែកគ្នាចំពោះការនាំចូលធ្យូងថ្មរបស់ឥណ្ឌូនេស៊ីទេ ដោយសារអត្រាពន្ធមានកម្រិតសូន្យ ហើយក៏មិនមានផលប៉ះពាល់ដល់ធ្យូងថ្មរបស់អូស្ត្រាលី ដោយសារតែការហាមឃាត់ការនាំចូលនោះដែរ"។

អ្នករកស៊ីក្នុងវិស័នេះអះអាងទៀតថា បញ្ហា​សម្រាប់​ប្រទេសចិន​នាពេលនេះ មិនមែន​គ្មានការផ្គត់ផ្គង់ធ្យូងថ្មនោះទេ ប៉ុន្ដែ ដោយសារតែតម្រូវការ​ធ្លាក់ចុះទៅវិញទេ។

គួរជម្រាបថា ការនាំចូលធ្យូងថ្មរបស់ចិនពីរុស្ស៊ីបានធ្លាក់ចុះ ៣០% នៅក្នុងខែមីនាធៀបនឹងឆ្នាំមុន ប៉ុន្តែពាណិជ្ជករចិនមួយចំនួន​​ក្នុងប៉ុន្មាន​សប្តាហ៍ថ្មីៗនេះ​បានចាប់ផ្តើម​ស្នើសុំទិញ​ធ្យូងថ្មី​ពីរុស្ស៊ីដែលមានតំលៃថោកបន្ទាប់ពីការដាក់ទណ្ឌកម្មដែលបានគ្រោងទុកពីសហភាពអឺរ៉ុប៕

អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន

None



អត្ថបទបន្ទាប់


រុស្ស៊ីផ្លោងមីស៊ីល២គ្រាប់ផ្ទុះកក្រើកទីក្រុងកៀវ ចំពេលប្រធានUN ចុះទៅបំពេញទស្សនកិច្ច

រុស្ស៊ីបានបាញ់គ្រាប់មីស៊ីលពីរគ្រាប់ចូលទៅក្នុងទីក្រុង កៀវ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ …

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ដាក់ដំណើរការកម្មវិធីធនាគារចល័តថ្មីឈ្មោះ “FTB Mobile”

នៅថ្ងៃទី២ ខែឧសភាព ឆ្នាំ២០២២ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីធនាគារចល័តតាមទូរស័ព្ទថ្មី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ