ប្រទេសចិន

ចិនចំណាយថវិកាជាង៥១ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាកូវីដ១៩កាលពីឆ្នាំ២០២២


បើយោងតាមរបាយការណ៍ថវិកាជាតិប្រចាំឆ្នាំរបស់រដ្ឋាភិបាលចិនបានឱ្យដឹងថា ការចំណាយលើការទប់ស្កាត់ជំងឺកូវីដ១៩ក្នុងខេត្តនានា មានជាង ៥១ពាន់លានដុល្លារគិតក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបន្ថែមថា ការចំណាយច្រើនបែបនេះ កំពុងធ្វើឱ្យមាន ភាពតានតឹងផ្នែកហិរញ្ញវត្ថុក្នុងខេត្តមួយចំនួនប្រឈមហានិភ័យ ស្របពេលដែលសេដ្ឋកិច្ចចិនកំពុងមានកំណើនយឺតស្រាប់ទៅហើយនោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
ចិនចាយប្រាក់ដ៏ច្រើនមហាសាលលើការបិទខ្ទប់កូវីដ១៩ក្នុងឆ្នាំ២០២២
ដោយ

ក្នុងចំណោមខេត្ត តំបន់ និងក្រុង ចំនួន ៣១របស់ប្រទេសចិន យ៉ាងហោចណាស់ខេត្តចំនួន២០បានលាតត្រដាង ពីការចំណាយរបស់ពួកគេលើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ក្នុងឆ្នាំ២០២២ ហើយក្នុងនោះ ខេត្តដែលមានប្រាក់ច្រើនជាងគេ មានការចំណាយច្រើនបំផុតដូចគ្នា។

សេដ្ឋកិច្ចខេត្តដ៏ធំបំផុតរបស់ប្រទេសចិន គឺខេត្តក្វាងទុងនៅភាគខាងត្បូងនៃប្រទេស បានចំណាយប្រាក់អស់ជាង ១០ពាន់លានដុល្លារកាលពីឆ្នាំមុន រួមទាំងការចាក់វ៉ាក់សាំង ការធ្វើតេស្ត PCR ក៏ដូចជាការឧបត្ថម្ភ សម្រាប់បុគ្គលិកពេទ្យ និងអ្នកមើលថែអ្នកជំងឺជាដើម។ តួលេខនេះ គឺជាការចំណាយទឹកប្រាក់ដ៏ធំបំផុតក្នុងចំណោមខេត្តជាង២០ផ្សេងទៀត ពោលគឺមានការកើនឡើងជាង ៥៦% ធៀបនឹងការចំណាយក្នុងឆ្នាំ២០២១ និងច្រើនជាងពីរដងក្នុងឆ្នាំ២០២០កន្លងទៅ។

ខេត្តជាប់មាត់សមុទ្រភាគខាងកើតគឺខេត្ត Jiangsu ដែលជាខេត្តសេដ្ឋកិច្ចធំជាងគេទីពីររបស់ប្រទេសចិន បានចំណាយប្រាក់ចំនួនជាង ៦ពាន់លានដុល្លារដើម្បីដោះស្រាយជំងឺរាតត្បាតកាលពីឆ្នាំមុន ពោលគឺមានលើស ២៨ដងធៀបក្នុងឆ្នាំ២០២១។

ក្នុងនោះ មជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីក្រុងសៀងហៃ ដែលបានបិទខ្ទប់ទាំងស្រុងកាលពីខែមេសា និងឧសភាឆ្នាំមុន បានធ្វើឱ្យសេដ្ឋកិច្ចជាតិចុះខ្សោយគួរឱ្យកត់សម្គាល់ ហើយរដ្ឋបាលសៀងហៃបានចំណាយប្រាក់ជាង ២,៤ ពាន់លានដុល្លារក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដែលរួមមានការព្យាបាលវេជ្ជសាស្រ្ត ការសាងសង់មន្ទីរពេទ្យបណ្តោះអាសន្ន និងការទិញថ្នាំសង្កូវជាដើមដើម។

ចំណែកឯ ទីក្រុងប៉េកាំងដែលបានទទួលរងការផ្ទុះឡើងរលកកូវីដ១៩ធំៗចំនួនពីរកាលពីឆ្នាំមុន បាននិយាយថា ខ្លួនបានចំណាយទឹកប្រាក់ជាង ៤,៣ ពាន់លានដុល្លារលើការការពារ និងគ្រប់គ្រងកូវីដ១៩ ហើយគ្រោងចំណាយជាង៤ពាន់លានដុល្លារបន្ថែមទៀត សម្រាប់សុខភាពសាធារណៈក្នុងឆ្នាំ២០២៣ ដោយផ្តោតលើការធានាប្រតិបត្តិការសេវាវេជ្ជសាស្រ្ត និងសុខភាពប្រជាជនផងដែរ។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Xinhua បានរាយការណ៍ថា៖ «ក្រោយពីប្រទេសចិនបានបើកប្រទេសឡើងវិញកាលពីថ្ងៃទី៨ខែមករា វាគឺជាការបិទបញ្ចប់នូវវិធានការសូន្យកូវីដទាំងស្រុង ប៉ុន្តែវាក៏បានក្លាយជាបន្ទុកមួយថ្មីនៃការលំបាក ក្នុងការលុបបំបាត់មេរោគរាតត្បាតមួយនេះដោយសារតែករណីឆ្លងចាប់កើនឡើង និងការចំណាយសង្គមក៏អស់ច្រើន ព្រមទាំងការចំណាយលើការពារខ្លួនពីការឆ្លងផងដែរ។

មួយវិញទៀត ការធ្លាក់ចុះនៃប្រាក់ចំណូលពីការលក់អចនទ្រព្យ ឬដីធ្លីរបស់រដ្ឋក៏បានធ្វើឱ្យបញ្ហាហិរញ្ញវត្ថុរបស់រដ្ឋាភិបាលចិនក្នុងតំបន់កាន់តែធ្ងន់ធ្ងរផងដែរ ព្រោះវាបានធ្វើឱ្យមានកម្សោយសេដ្ឋកិច្ច ក៏ដូចជាប្រាក់ចំណូលពន្ធកាន់តែទាបផងដែរ។

បើតាមអ្នកវិភាគនៅវិទ្យាស្ថានស្រាវជ្រាវ Moody បានឱ្យដឹងថា៖ «លក្ខខណ្ឌឥណទានអវិជ្ជមានសម្រាប់រដ្ឋាភិបាលក្នុងតំបន់ក្នុងឆ្នាំ២០២៣ គឺដោយសារតែភាពទន់ខ្សោយជាបន្តបន្ទាប់នៃប្រាក់ចំណូលពីការលក់ដីធ្លី ឱនភាពសារពើពន្ធខ្ពស់ជាប្រចាំ និងការកើនឡើងជាបន្តបន្ទាប់នៃបំណុលផ្ទាល់ និងបំណុលដែលជាប់ពាក់ព័ន្ធរបស់រដ្ឋ៕




អត្ថបទបន្ទាប់


តើអាមេរិកអាចប្រឈមមុខនឹងវិបត្តិបំណុលនៅរដូវក្តៅនេះ ឬយ៉ាងណា?

ការិយាល័យថវិកាជាតិនៃសភាអាមេរិកកាលពីថ្ងៃពុធសប្តាហ៍នេះបានព្រមានថា ក្រសួងហិរញ្ញវត្ថុនឹងលែងមានថវិកាសម្រាប់ការចំណាយតទៅទៀតនៅចន្លោះខែកក្កដា …

តំណាងពាណិជ្ជកម្មអាមេរិកថា ក្របខណ្ឌ IPEF ដែលគ្មានចិននឹងផ្តល់អត្ថប្រយោជន៍ជាក់ស្តែងសម្រាប់អាជីវកម្ម

អ្នកតំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine Tai បាននិយាយក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមថា ក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក IPEF ដែលដឹកន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ