រដ្ឋបាលនិយ័តកម្មហិរញ្ញវត្ថុជាតិ (NFRA) នៃមហាយក្សចិន បានចេញសេចក្ដីថ្លែងការណ៍មួយថា ខ្លួនបានដាក់ចេញផែនការសកម្មភាពដ៏មហិច្ឆតាមួយ ដើម្បីជំរុញការធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅ និងបើកទូលាយជាងមុន ព្រមទាំងការពន្លឿនការក្រែប្រែ និងអភិវឌ្ឍន៍អាជីវកម្មនៅក្នុងឧស្សាហកម្មធានារ៉ាប់រងអចលនទ្រព្យ។
តាមរយៈផែនការសកម្មភាពនេះវានឹងជួយគាំទ្រដល់បណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុបរទេសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការបោះទុនវិនិយោគនៅក្នុងទីផ្សារធានារ៉ាប់រងអចលនទ្រព្យរបស់ប្រទេសចិន លើកទឹកចិត្តឱ្យបណ្ដាក្រុមហ៊ុនធានារ៉ាប់រងអចលនទ្រព្យក្នុងស្រុកសម្រុកពង្រីកទីផ្សារទៅក្រៅប្រទេស និងជួយគាំទ្រដល់ការអភិវឌ្ឍក្រុមហ៊ុនធានារ៉ាប់រងអចលនទ្រព្យ ដែលទទួលបានហិរញ្ញប្បទានពីបរទេសនៅក្នុងទីផ្សារប្រទេសចិន។
និយ័តករហិរញ្ញវត្ថុចិន បានសន្យាថា ខ្លួននឹងជួយពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅក្នុងទីផ្សារធានារ៉ាប់រងក្នុងស្រុក និងទីផ្សារធានារ៉ាប់រងអន្តរជាតិ ហើយនឹងរិះរកមធ្យោបាយនានាធ្វើយ៉ាងណា ដើម្បីលើកកម្ពស់ការទទួលស្គាល់និយ័តកម្មទៅវិញទៅមកជាអន្តរជាតិ និងផ្សារភ្ជាប់អាជីវកម្មធានារ៉ាប់រងអចលនទ្រព្យនៅទូទាំងពិភពលោក។ និយ័តករហិរញ្ញវត្ថុចិន ក៏បានសង្កត់ធ្ងន់ផងដែរនូវភាពចាំបាច់នៃការកែលម្អប្រព័ន្ធគ្រប់គ្រងហានិភ័យ និងបង្កើតមធ្យោបាយសម្បូរបែបសម្រាប់ដោះស្រាយហានិភ័យនានា។
លើសពីនេះ ផែនការសកម្មភាពនេះ ក៏រួមបញ្ចូលទាំងការសិក្សាពីវិធានការគោលនយោបាយនានា ដើម្បីជំរុញការអភិវឌ្ឍការធានារ៉ាប់រងរថយន្តថាមពលថ្មីដូចជារថយន្តអគ្គិសនីផងដែរ៕
ដោយ: តែម សុខុម