អចលនទ្រព្យ

ធនាគារធំៗនៅចិន ព្រមានឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះផលប៉ះពាល់ពីវិបត្តិអចលនទ្រព្យ ខណៈកម្ចីខូចកើនដល់១៧០ពាន់លានដុល្លារ


ធនាគាររដ្ឋកំពូលៗនៅប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកបានព្រមានឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះផលប៉ះពាល់ ដែលបណ្ដាលពីវិបត្តិអចលនទ្រព្យក្នុងប្រទេសនេះ ខណៈកម្ចីខូចសរុបរបស់ខ្លួនបានកើនឡើងរហូតដល់ទៅ១៧០ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
អចលនទ្រព្យ
ដោយ

ធនាគាររដ្ឋកំពូលទាំង៤របស់ប្រទេសចិន បានរាយការណ៍ថា កម្ចីខូចសរុបរបស់ខ្លួនក្នុងឆ្នាំ២០២៣ បានកើនឡើងខ្លាំង ខណៈដែលសម្ពាធឥណទានបានកើនឡើងក្នុងវិស័យជាច្រើន ដែលជាប់ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ ដែលកំពុងជួបវិបត្តិធ្ងន់ធ្ងរ។ ធនាគាររដ្ឋកំពូលទាំង៤ ដែលរួមមានធនាគារពាណិជ្ជ និងឧស្សាហកម្មចិន (ICBC) ធនាគារចិន (BOC) ធនាគារសំណង់ចិន (CCB) និងធនាគារកសិកម្មចិន (ABC) បានរាយការណ៍នៅសប្តាហ៍នេះថា ប្រាក់កម្ចីមិនដំណើរការ ឬកម្ចីខូចសរុបរបស់ខ្លួនបានឈានដល់១៧០ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៣ មានការកើនឡើង១០,៤% បើធៀបនឹងជាង១៥៤ពាន់លានដុល្លារកាលពីឆ្នាំ២០២២។

ធនាគារកំពូលទាំងនេះបាននិយាយថា ពេលនេះខ្លួនកំពុងបង្កើនការគ្រប់គ្រងហានិភ័យនៅក្នុងការផ្តល់ប្រាក់កម្ចីដល់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ខណៈផលប៉ះពាល់នៃវិបត្តិអចលនទ្រព្យកំពុងលេចចេញឡើងកាន់តែច្បាស់។ កម្ចីខូចក្នុងចំណោមបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ បានកើនឡើងពីប្រមាណ២៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ឈានដល់២៥,៥ពាន់លានដុល្លារ ដោយកម្ចីខូចរបស់ធនាគារសំណង់ចិន (CCB) បានកើនឡើង៤៣,៣១% កម្ចីខូចរបស់ធនាគារកសិកម្មចិន (ABC) បានកើនឡើ១,២៥% ខណៈកម្ចីខូចរបស់ធនាគារពាណិជ្ជ និងឧស្សាហកម្មចិន (ICBC) បានធ្លាក់ចុះ៨,០៣% ហើយកម្ចីខូចរបស់ធនាគារចិន (BOC) បានធ្លាក់ចុះ១៣,៩៣%។

កម្ចីខូចក្នុងវិស័យសំណង់របស់ធនាគារកំពូលទាំង៤ខាងលើនេះ បានកើនឡើង៣៨,៣៨%ឈានដល់ប្រមាណ៤,៦៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣។ ហើយពេលនេះសម្ពាធមកលើធនាគារនានានៅក្នុងប្រទេសចិនកំពុងតែកើនឡើងនៅក្នុងឆ្នាំនេះ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


នាយកធនាគារម្នាក់នៅណាហូយត្រូវបានចាប់ខ្លួន ក្រោយអតិថិជនបាត់លុយជាង១៣លានដុល្លារ

លោកស្រី បួយ ធី ហូអាយ អាញ់ (Bui Thi Hoai Anh) ប្រធានសាខាធនាគារភាគហ៊ុនពាណិជ្ជកម្មរួមដែនសមុទ្រវៀតណាម(MSB) ប្រចាំទីក្រុងហាណូយប្រទេសវៀតណា…

តើ TikTok ត្រូវដើរលើផ្លូវណា បើរដ្ឋការអាម៉េរិកចាប់បង្ខំខ្លួនឲ្យបិទ ឬលក់ក្រុមហ៊ុនចេញពីទីផ្សារ?

រដ្ឋការរបស់សហអាម៉េរិក ដែលជាមហាអំណាយសេដ្ឋកិច្ចផុតលេខនៅលើពិភពលោកបានបញ្ជូនសំណុំរឿងរបស់ TikTok ដល់សភាហើយ ហើយសភាក៏បានរុញបន្តទៅព្រឹទ្ធសភា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ