និយ័តករអចលនទ្រព្យ

និយ័តករអចលនទ្រព្យរបស់ប្រទេសចិនប្តេជ្ញាដោះស្រាយហានិភ័យនៃការផ្តល់អចលនទ្រព្យ


និយតករកំពូលនៃអចលនទ្រព្យរបស់ប្រទេសចិនបានបង្ហាញការប្តេជ្ញាចិត្ត ដោះស្រាយយ៉ាងម៉ឺងម៉ាត់ នូវហានិភ័យដែលបណ្តាលមកពីការផ្តល់អចលនទ្រព្យ ឬលំនៅដ្ឋាន យឺតកាលកំណត់ ដោយក្រុមហ៊ុនអ្នកអភិវឌ្ឍន៍អចលនទ្រព្យកំពូលៗមួយចំនួនក្នុងប្រទេសចិន ក្នុងគោលបំណងរក្សាស្ថិរភាពសង្គម និងវិស័យដ៏សំខាន់មួយនេះ។ នេះបើតាមការរាយការណ៍ពីទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
រូបតំណាំង៖ និយតករអចលនទ្រព្យចិនប្តេជ្ញាដោះស្រាយហានិភ័យ
ដោយ

លោក វ៉ាង ម៉េ​ង​ហ៊ុយ (Wang Menghui) រដ្ឋមន្ត្រីក្រសួង​លំនៅ​ដ្ឋា​ន និង​អភិវឌ្ឍន៍​ទីក្រុង​-​ជនបទ របស់​ចិន​ប្រាប់ ស៊ិ​ន​ហួរ​ថា ប្រទេស​ចិន​នឹង​រក្សា​គោលនយោបាយ​អចលនវត្ថុ​របស់​ខ្លួន​ឱ្យ​ជាប់លាប់ និង​មាន​ស្ថិរភាព ស្រប​ពេល​ដែល​គេ​នឹង​ពង្រឹង​ការ​សម្របសម្រួល​ក្នុង​វិស័យ​នានា រួម​មាន ហិរញ្ញវត្ថុ ការ​គ្រប់គ្រង​ដីធ្លី និង​ទីផ្សារ ឲ្យ​បាន​ល្អ ដើម្បី​ផ្តល់​លំនឹង​ដល់​វិស័យ​អចលនទ្រព្យ​។

ការ​ប្តេជ្ញា​បែប​នេះ ស្រប​ពេល​ដែល អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​របស់​ចិន​បាន​និង​កំពុង​ទទួល​រង​នូវ​ភាព​តានតឹង​ផ្នែក​សាច់ប្រាក់​យ៉ាង​ខ្លាំង នៅ​ក្នុងឆ្នាំនេះ ដោយសារ​តែ​ទីក្រុង​ប៉េ​កាំ​ង​បាន​បង្កើន​ការ​យកចិត្តទុកដាក់​លើ​ការ​ខ្ចីប្រាក់​ដ៏​ច្រើន​លើសលប់​របស់​អ្នក​អភិវឌ្ឍន៍​។

យ៉ាងណា​ក៏​ដោយ ការ​ប្តេជ្ញា​ចិត្ត​ខាងលើ​នេះ ត្រូវ​បាន​និយ័ត​ករ​ជាន់ខ្ពស់​ក្រុង​ប៉េ​កាំ​ង​អះអាង​ថា មិនមែន​ជា​ការ​ប្រើប្រាស់​វិស័យ​អចលនវត្ថុ​ជា​ឧបករណ៍ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ឱ្យ​មាន​កំណើន​រយៈពេល​ខ្លី​ទេ​។ គោលដៅ គឺ​ធ្វើ​យ៉ាងណា​រក្សា​ស្ថិរភាព​វិស័យ​មួយ​នេះ នឹង​សម្រួល​ដល់​អ្នកទិញ​អចលនទ្រព្យ ឲ្យ​ទទួល​បាន​អចលនទ្រព្យ​ដែល​ខ្លួន​បាន​ទិញ​បាន​ទាន់​ពេលវេលា​។

គួរ​បញ្ជាក់​ថា នៅ​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន​នេះ ធនាគារកណ្តាល​របស់​ប្រទេស​ចិន​បាន​និយាយ​ថា ខ្លួន​នឹង​ការពារ​សិទ្ធិ​ស្របច្បាប់​របស់​អ្នកទិញ​ផ្ទះ ព្រមទាំង​បំពេញតម្រូវការ​រស់នៅ​របស់​ពួក​គេ​ឲ្យ​បាន​ប្រសើរ​ជាង​មុន ដោយ​សន្យា​ថា នឹង​លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រកបដោយ​ស្ថិរភាព នៃ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ប្រទេស​។

សូម​ជម្រាប​ថា វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​ចិន មាន​ស្មើនឹង ៧% នៃ​ផលិតផល​ក្នុងស្រុក​សរុប ដែល​វាស​បញ្ជាក់​អំពី តួនាទី​ដ៏​សំខាន់ នៃ​វិស័យ​អចលនទ្រព្យ​ក្នុង​ចរន្ត​សេដ្ឋកិច្ច​ប្រទេស​លំដាប់​លេខ​២​ពិភពលោក​មួយ​នេះ​៕




អត្ថបទបន្ទាប់


រដ្ឋាភិបាលវៀតណាមនឹងលើកលែងពន្ធក្នុតម្លៃសរុបដល់ ២,៦ពាន់លានដុល្លារ ដើម្បីជួយដល់អាជីវកម្មរងផលប៉ះពាល់ដោយសារកូវីដ

រដ្ឋាភិបាលវៀតណាម នៅតែបន្ដមានគោលនយោបាយជួយដល់សហគ្រាសក្នុងស្រុក ដែលបានផុងខ្លួនក្នុងវិបត្តិកូវីដ១៩។ ក្នុងនោះ រដ្ឋាភិបាលវៀតណាម ក៏គ្រោងនឹងកាត…

និយ័តករមូលបត្រកម្ពុជារំពឹងថា ការចូលរួមនៃវិស័យ SME នឹងធ្វើឱ្យទីផ្សារមូលបត្រកាន់តែប្រសើរនៅឆ្នាំ២០២២

និយ័តករមូលបត្រកម្ពុជា បាននិងកំពុងដាក់ចេញនូវផែនការ និងគោលនយោបាយ មួយចំនួន ដល់សហគ្រាសធុនតូច និងមធ្យម (SME) ដើម្បីរួមចំណែក ដល់ការអភិវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ