វិស័យពុះដីឡូតិ៍លក់បាត់បង់ប្រជាប្រិយភាព

ហេតុអ្វីវិស័យពុះដីឡូតិ៍លក់បាត់បង់ប្រជាប្រិយភាពនៅមួយរយៈចុងក្រោយនេះ?


វិស័យពុះដីឡូតិ៍លក់ធ្លាប់មានការរីកដុះដាល និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជននៅប៉ុន្មានឆ្នាំមុន។ ប៉ុន្តែនៅមួយរយៈចុងក្រោយនេះ ជាពិសេសក្រោយកម្ពុជាទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ វិស័យនេះបានធ្លាក់ប្រជាប្រិយភាពគួរឲ្យកត់សម្គាល់ ហើយការបើកគម្រោងថ្មីៗក៏ពុំសូវសម្បូរដូចមុនដែរ។
វិស័យដីឡូតិ៍
ដោយ

ពាក់ព័ន្ធ​ការ​ធ្លាក់​ចុះ​សម្ទុះ​គាំទ្រ​ក្នុង​វិស័យ​ដី​ឡូ​តិ៍​នេះ ត្រូវ​បាន​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​មើលឃើញ​ថា គឺ​ដោយសារ​គម្រោង​ដី​ឡូ​តិ៍​ដែល​បាន​ពុះ​ពី​មុន​ៗ​មួយ​ចំនួន គ្មាន​ការ​អភិវឌ្ឍ​ដូច​អ្វី​ដែល​ម្ចាស់​គម្រោង​បាន​សន្យា​ពេល​បើក​គម្រោង​ដំបូង​។ មួយវិញទៀត ការ​បើក​គម្រោង​ដី​ឡូ​តិ៍​ពី​មុន​ៗ មិន​បាន​គិតគូ​ពី​បញ្ហា​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ និង​ការ​ផ្តល់​ជូន​នូវ​ទីធ្លារ​សាធារណៈ ដែល​ធ្វើ​ឲ្យ​អ្នកទិញ​ហាក់​រារែក​ចិត្ត​ក្នុង​ការ​សង់​លំនៅ​ឋាន និង​ពិបាក​ក្នុង​ការ​លក់​ចេញ​បន្ត​។ ការ​យឺតយ៉ាវ​ក្នុង​ការ​រត់​ប្លង់ និង​មាន​បញ្ហា​ពេល​ចេញ​ប្លង់​ជា​មូលហេតុ​មួយ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​លែង​សូវ​ចាប់អារម្មណ៍​ទិញ​ដី​ឡូ​តិ៍​ផង​ដែរ​។

ឧកញ៉ា ចេ​ង ខេ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL បាន​បង្ហាញ​ហេតុផល​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​វិស័យ​ពុះ​ដី​ឡូ​តិ៍​ហាក់​នៅ​ទ្រឹង និង​បាត់បង់​ប្រជាប្រិយភាព​នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​។ អ្នកជំនាញ​រូប​នេះ​បាន​គូស​បញ្ចា​ក់ថា កត្តា​ដែល​ធ្វើ​ឲ្យ​វិស័យ​ដី​ឡូ​តិ៍​ហាក់​បាត់បង់​ការ​គាំទ្រ គឺ​ដោយសារ​ម្ចាស់​គម្រោង​ពុះ​ដី​ឡូ​តិ៍​មួយ​ចំនួន​មិន​បាន​គិតគូ​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ជា​ប្រព័ន្ធ​លូ ទឹក ភ្លើង និង​ទីធ្លា​សាធារណៈ​។ ការ​មិន​ទទួល​បាន​ប្រាក់​ចំណេញ ដូច​អ្វី​ដែល​ម្ចាស់​គម្រោង ឬ​ភ្ញាក់​ងារ​លក់​អះអាង​ពេល​បើក​លក់​គម្រោង​ដំបូង ក៏​ជា​មូលហេតុ​ធ្វើ​ប្រជាពលរដ្ឋ​បាត់បង់​ទំនុកចិត្ត​លើ​វិស័យ​នេះ​ផង​ដែរ​។ ព្រោះ​ជា​ធម្មតា​អ្នកទិញ​ដី​ឡូ​តិ៍​តែងតែ​ចង់បាន​ប្រាក់​ចំណេញ និង​ចង់​ឃើញ​នៅ​តំបន់​នោះ​មានការ​អភិវឌ្ឍ​ដូច​អ្វី ដែល​អ្នកលក់​អះអាង​បាន​បង្ហាញ​ដល់​ខ្លួន​។

ជាមួយ​គ្នា​នេះ​លោកស្រី អាន សុធី​តា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ PropNex យល់​ឃើញ​ស្រ​ដៀង​គ្នា​ដែរ​ថា ការ​ធ្លាក់​ប្រជាប្រិយភាព​របស់​វិស័យ​ពុះ​ដី​ឡូ​តិ៍ គឺ​ដោយសារ​អតិថិជន​ហាក់​មានការ​រារែក​ចិត្ត បន្ទាប់​ពី​អ្នកទិញ​ដី​ឡូ​តិ៍​ពី​មុន​ៗ​ជួប​បញ្ហា​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ទទួល​បាន​ប្លង់ គូប​ផ្សំ​គម្រោង​ខ្លះ​គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ធ្វើ​ឲ្យ​ពួក​គេ​មានការ​លំបាក​ក្នុង​ការ​សាងសង់​លំនៅ​ឋាន​។ អ្នកជំនាញ​រូប​នេះ​កត់សម្គាល់​ឃើញ​ថា ចរន្ត​ទិញ​លក់​ក្នុង​វិស័យ​ដី​ឡូ​តិ៍​មានការ​ធ្លាក់​ចុះ​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ បើ​ទោះបី​គម្រោង​ដី​ឡូ​តិ៍​បច្ចុប្បន្ន​មាន​តម្លៃ​ថោក​ជាង​មុខ​ក៏​ដោយ​។

អ្នកជំនាញ​មានបទពិសោធន៍​ជាង​២០​ឆ្នាំ​ក្នុង​វិស័យ​អចលនទ្រព្យ​ឧកញ៉ា ចេ​ង ខេ​ង ជឿជាក់​ថា ក្រុមហ៊ុន​ពុះ​ដី​ឡូ​តិ៍​នឹង​មិន​អាចរ​ស់បាន​ឡើយ បើ​ម្ចាស់​គម្រោង​បន្ត​ពុះ​ដី​ឡូ​តិ៍​តាម​របៀប​ចាស់​ដោយ​គ្មាន​ការ​សិក្សា​ពី​ចំណង់​ចំណូលចិត្ត​របស់​អតិថិជន និង​ច្បាប់​ដែល​ដាក់​ចេញ​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច​។ អ្នកជំនាញ​រូប​នេះ​បាន​ផ្តល់​ជា​គំនិត​យោបល់​ថា បើសិន​ចង់​ឲ្យ​វិស័យ​ដី​ឡូ​តិ៍​អាច​ដំណើរការ​បាន គឺ​ក្រុមហ៊ុន​ពុះ​ដី​ឡូ​តិ៍​ទាំងអស់​ត្រូវ​ចេះ បទ​បែន​តាម​កាលៈទេសៈ ព្រោះ​មនុស្ស​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​មានការ​គិត​ខុស​ៗ​គ្នា​។

គួរ​រំលឹក​ថា កាលពី​៤​ទៅ​៥​ឆ្នាំ​មុន​វិស័យ​ពុះ​កី​ឡូ​លក់​មាន​ភាព​ផុសផុល និង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​មែនទែន​ពី​អតិថិជន ជា​ពិសេស​នៅ​តំបន់​ជាយ​រាជធានី​ភ្នំពេញ​តែ​ម្តង​។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយ ពោល​គឺ​បន្ទាប់​ពី​កម្ពុជា​ទទួល​រង​នូវ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ចរន្ត​ទិញ​លក់​ក្នុង​វិស័យ​នេះ ត្រូវ​បាន​អ្នកជំនាញ​មើលឃើញ​មានការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ហើយ​គម្រោង​ពុះ​ដី​ឡូ​តិ៍​ថ្ម​ៗ ក៏​ពុំ​សូវ​មាន​ភាព​ផុសផុល​ដូច​ពី​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមនឹងដំឡើងប្រាក់ឈ្នូលអប្បបរមា ៦% បន្ថែមទៀតសម្រាប់កម្មករនយោជិតនៅខែក្រោយ

ព័ត៌មាន
ប្រទេសវៀតណាមនឹងដំឡើងប្រាក់ឈ្នួលអប្បបរមាជាមធ្យម ៦% ក្នុងខែកក្កដាខាងមុខនេះសម្រាប់កម្មករនិយោជិតរោងចក្រ ដែលនេះ គឺជាការកើនឡើងលើកដំបូង ក្រោយខ…

កិច្ចប្រជុំអង្គការ WTO ហាក់គ្មានវឌ្ឍនភាពឡើយ ខណៈភាពមិនចុះសម្រុងគ្នារវាងប្រទេសជាសមាជិកកំពុងកើតមានឡើងកាន់តែខ្លាំង

ព័ត៌មាន
ដូចអ្វីដែលជាក្ដីបារម្ភរបស់ប្រធានអង្គការពាណិជ្ជកម្មពិភពលោកអ៊ីចឹង កិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោកនៅសប្ដាហ៍ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ