សន្ទស្សន៍តម្លៃលំនៅឋាននៅភ្នំពេញកើនឡើង ខណៈនៅតាមខេត្តថយចុះ

សន្ទស្សន៍តម្លៃលំនៅឋាននៅភ្នំពេញកើនឡើងជាង៣% ខណៈនៅតាមខេត្តថយចុះជាង៤% នៅឆមាសទី១ឆ្នាំនេះ


ធនាគារជាតិ នៃកម្ពុជា បានវាយតម្លៃថា តម្លៃលំនៅឋាននៅកម្ពុជាពុំមានការប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេនៅឆមាសទី១ឆ្នាំ២០២២ ទោះបីកម្ពុជាបានទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងឥទ្ធិពលនៃភាពតានតឹងភូមិសាស្ត្រននយោបាយសកល ពិសេសសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ។ ក្នុងនោះ ធនាគារជាតិប៉ាន់ស្មានថា តម្លៃលំនៅឋាននៅរាជធានីភ្នំពេញមានកំណើនជាង៣% ប៉ុន្ដែ នៅតាមបណ្តាខេត្តវិញ តម្លៃលំនៅដ្ឋានមានការថយចុះជាង៤%។
សន្ទស្សន៍តម្លៃលំនៅឋាននៅភ្នំពេញកើនឡើងជាង៣% ខណៈនៅតាមខេត្តថយចុះជាង៤% នៅឆមាសទី១ឆ្នាំនេះ

អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​គូសបញ្ជាក់​ថា ភាព​ខុស​គ្នា​នៃ​ស​ន្ទ​ស្សន៍​តម្លៃ​លំនៅ​ឋាន​នេះ គឺ​ដោយសារ​ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ផ្សេង​ៗ​នាំ​គ្នា​មក​ប្រមូលផ្តុំ​នៅ​រាជធានី​ភ្នំពេញ ដែល​ធ្វើ​ឲ្យ​តម្លៃ​និង​ត្រូវការ​លំនៅ​ឋាន​នៅ​ភ្នំពេញ​មាន​ហាងឆេង​ជាង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​។ យ៉ាងណា​ក៏​ដោយ​ចុះ ធនាគារជាតិ​នៃ​កម្ពុជា​កត់សម្គាល់​ឃើញ​ថា បច្ចុប្បន្ន​វិស័យ​សំណង់ និង​អចលនទ្រព្យ​មាន​កំណើន​វិជ្ជមាន​ឡើង​វិញ​ជា​បណ្ដើរ​ៗ​ហើយ ប៉ុន្តែ​ស្ថិត​ក្នុង​កម្រិត​ទាប​នៅឡើយ​។

របាយការណ៍​ប្រចាំឆមាស​ទី​១​នៃ​ឆ្នាំ​២០២២ របស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​គូសបញ្ជាក់ អំពី​ការ​ប្រែប្រួល​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​។ ក្នុង​នោះ បើ​តាម​ធនាគារជាតិ ស​ន្ទ​ស្សន៍​តម្លៃ​លំនៅ​ឋាន​ពុំ​មានការ​ប្រែប្រួល​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ ដោយ​តម្លៃ​លំនៅ​ឋាន​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ធនាគារជាតិ​ប៉ាន់​ស្មានថា មាន​កំណើន​៣,៥%​។ សម្រាប់​ធនាគារជាតិ​ការ​កើនឡើង​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា លំនៅ​ឋាន ពិសេស​លំនៅ​ឋាន​មាន​តម្លៃ​ទាប និង​មធ្យម​នៅ​តែ​មាន​តម្រូវការ​ទោះបី​កម្ពុជា​ស្ថិត​ក្នុង​បរិបទ​កូ​វី​ដ​-១៩ និង​រង​ឥទ្ធិពល​ពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ក៏​ដោយ​។

ផ្ទុយ​ទៅ​វិញ​តម្លៃ​លំនៅ​ឋាន​នៅ​តាម​បណ្តា​ខេត្ត​នា​ន ត្រូវ​បាន​ធនាគារជាតិ​នៃ​កម្ពុជា​ប៉ាន់​ស្មានថា មានការ​ធ្លាក់​ចុះ​៤,៣% ដែល​ទំនោរ​ថយ​ចុះ​នេះ​បាន​កើត​មាន​ឡើង​ចាប់ពី​ខែកញ្ញា ឆ្នាំ​២០២១ មក​ម្ល៉េះ​។ ប៉ុន្តែ​ធ្លាក់​ចុះ​នេះ​បាន​រើប​ឡើង​បន្តិច​វិញ​ហើយ​នៅ​ឆមាស​ទី​១​ឆ្នាំ​២០២២ នេះ​។ បើ​តាម​ការ​វាយតម្លៃ​ធនាគារជាតិ​នៃ​កម្ពុជា សកម្មភាព​លក់​លំនៅ​ឋាន​ប្រភេទ​ផ្ទះល្វែង វីឡា​ភ្លោះ និង​ទោល​មានការ​កើនឡើង​ប្រមាណ​១២,៥% ខណៈ​ការ​លក់​ខុន​ដូ​បន្ត​ធ្លាក់​ចុះ​៤៤%​នៅ​ឆមាស​ទី​១​ឆ្នាំ​នេះ​។ តើ​មាន​កត្តា​អ្វីខ្លះ​ជំរុញ​ស​ន្ទ​ស្សន៍​តម្លៃ​លំនៅ​ឋាន​នៅ​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មានការ​ខុស​គ្នា​បែប​នេះ?

ពាក់ព័ន្ធ​បញ្ហា​នេះ លោក ងួ​ន ឆាយ​លាង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ភ័​ញ​ធើ បាន​ពន្យល់​ថា ភាព​ខុស​គ្នា​នៃ​ស​ន្ទ​ស្សន៍​តម្លៃ​លំនៅ​ឋាន​រវាង​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នេះ គឺ​ដោយសារ​រាជធានី​ភ្នំពេញ​ជា​តំបន់​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​កម្ពុជា និង​ប្រមូលផ្តុំ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​នានា ដែល​ធ្វើ​ឲ្យ​តម្រូវការ និង​តម្លៃ​លំនៅ​ឋាន​នៅ​តំបន់​នេះ​នៅ​តែ​មាន​ហាងឆេង ទោះ​ស្ថិត​ក្នុង​វិបត្តិ​កូ​វី​ដ​-១៩ ក៏​ដោយ​។ ដោយឡែក នៅ​តាម​បណ្តា​ខេត្ត​ពុំ​សូវ​មានការ​បំ​លាស់​ទី​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ដែល​កត្តា​នេះ​ធ្វើ​ឲ្យ​តម្រូវការ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​នោះ​ផ្ទាល់​នៅ​មាន​កម្រិត​។

ជាមួយ​គ្នា​នេះ ឧកញ៉ា ចេ​ង ខេ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL បាន​គូសបញ្ជាក់​ថា ទោះបី​កម្ពុជា​ស្ថិត​ក្នុង​វិបត្តិ​កូ​វី​ដ​-១៩ និង​រង​ឥទ្ធិពល​អវិជ្ជមាន​ពី​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​សកល និង​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​យ៉ាងណា​ក្តី តែ​តម្លៃ​លំនៅ​ឋាន ក៏​ដូច​ជា​អចល​ចនទ្រ​ព្យ​នៅ​កម្ពុជា​ពុំ​មានការ​ធ្លាក់​ចុះ ឬ​ប្រែប្រួល​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ​។ ប៉ុន្តែ​លើកលែង​ខេត្ត​មួយ​ចំនួន​ដូច​ជា​ខេត្ត​ព្រះ​សីហ​នុ​ជាដើម ដែល​ពី​មុន​តម្លៃ​អចលនទ្រព្យ​បាន​ហក់​ឡើង​ខ្ពស់ តែ​បច្ចុប្បន្ន​ហាក់​មានការ​ថមថយ​បន្តិច​។ អ្នកជំនួញ​អចលនទ្រព្យ​ចាស់វស្សា​រូប​នេះ​អះអាង​ដែរ​ថា ការ​ទិញ​លក់​អ​លន​ទ្រព្យ​នៅ​តែ​មាន​ទោះបី​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ដែល​បង្ក​ឡើង​ដោយ​មេរោគ​រាតត្បាត​កូ​វី​ដ​-១៩ ក៏​ដោយ​។ តែ​ការ​ទិញ​នេះ​ភាគច្រើន​ធ្វើ​ឡើង​តែ​ក្នុង​ក្រប​ខណ្ឌ​ក្នុងស្រុក​ប៉ុណ្ណោះ​។

ដោយឡែក លោកស្រី អាន សុធី​តា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ PropNex យល់​ឃើញ​ថា ការ​កើនឡើង​ស​ន្ទ​ស្សន៍​តម្លៃ​លំនៅ​ឋាន​នៅ​រាជធានី​ភ្នំពេញ​ក្នុង​កម្រិត​ជាង​៣% ជា​កំណើន​ទាប​នៅឡើយ​បើ​ធៀប​នឹង​តម្លៃ​កាលពី​ឆ្នាំ​មុន​ៗ ដែល​ជា​ធ​ម្យ​ម​តម្លៃ​លំនៅ​ឋាន​អាច​មាន​កំណើន​ចន្លោះ​ពី​៧%​ទៅ​៨%​ក្នុង​១​ឆ្នាំ​។ ការ​ធ្លាក់​ចុះ​នេះ​ត្រូវ​បាន​លោកស្រី​អះអាង​ថា គឺ​បណ្តាល​មក​ពី​ការ​ធ្លាក់​ចុះ​គម្រោង​វិនិយោគ​ថ្មី​ៗ និង​តម្រូវការ​លំនៅ​ឋាន​នា​មួយ​រយៈ​ចុង​ក្រោយ​នេះ​។ សម្រាប់ លោកស្រី ឆ្នាំ​២០២២ អាច​ចាត់ទុកជា​ឆ្នាំ​ដែល​វិស័យ​អចលនទ្រព្យ​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ ព្រោះ​ឆ្នាំ​នេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ នោះ​ទេ តែ​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ក៏​ជះ​ឥទ្ធិពល​អវិជ្ជមាន​មក​លើ​វិស័យ​អចលនទ្រព្យ​ផង​ដែរ​។

បើ​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា វិស័យ​សំណង់​ទទួល​បាន​កំណើន​វិជ្ជមាន​ឡើង​វិញ​ហើយ ប៉ុន្តែ ស្ថិត​ក្នុង​កម្រិត​ទាប​នៅឡើយ ដែល​កំណើន​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​លំហូរ​វិនិយោគ​បរទេស កំណើន​ឥណទាន​ទៅ​កាន់​វិស័យ​សំណង់ និង​ការ​កើនឡើង​វិញ​នៃ​ប្រាក់​ចំណូល​ក្នុងស្រុក​។ តម្លៃ​នៃ​ការ​នាំ​ចូល​សម្ភារ​និង​បរិក្ខារ​សំណង់ ដែល​ជា​សូចនាករ​មួយ​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​វិស័យ​សំណង់ ត្រូវ​បាន​ប៉ាន់​ស្មានថា កើនឡើង​១០,៦%​។ ប៉ុន្តែ​ចំពោះ​គម្រោង​សាងសង់​ដែល​ទទួល​បានការ​អនុម័ត​បាន​បង្ហាញ​ថា តម្លៃ​ផ្ទៃក្រឡា និង​ចំនួន​ម្រោ​ង​សំណង់​ថ្មី បន្ត​កំណើន​អវិជ្ជមាន ជា​ពិសេស​ចំនួន​គម្រោង​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ទេសចរណ៍​តែ​ម្តង ក្នុង​នោះ​គម្រោង​អគារ​ពាណិជ្ជកម្ម​ធ្លាក់​ចុះ​៣៣,៥% អគារ​ឧស្សាហកម្ម​ថយ​ចុះ​ជិត​៣៣% និង​ទេសចរណ៍​ធ្លាក់​ចុះ​ជិត​២២%៕




អត្ថបទបន្ទាប់


ប្រធានអាស៊ាន «ថ្លែងបរិហារ និងខកចិត្តយ៉ាងក្រៃលែង» ចំពោះរបបយោធាមីយ៉ាន់ម៉ាដែលប្រហារជីវិតសកម្មជនបក្សប្រឆាំង៤នាក់

ព័ត៌មាន
បញ្ហាសិទ្ធិមនុស្ស និងអំពើហិង្សា នៅប្រទេសមីយ៉ាន់ម៉ា បានបង្កជាក្ដីព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់អាស៊ាន រួមទាំងពិភពលោក ខណៈរបបនេះបានប្រហារជីវិ…

ក្រសួងប្រៃសណីយ៍ប្រាប់ឲ្យបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា ដែលបង្កផលប៉ះពាល់ខ្លាំងដល់សេវាទូរសព្ទចល័ត

ព័ត៌មាន
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹងមួយនៅថ្ងៃទី ២៦កក្កដានេះ ស្ដីពីការបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា ឬពង្រីកសេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ