វិស័យពាណិជ្ជកម្ម

តើមានកត្តាអ្វីជួយឱ្យចិន ដែលរួមរឹតដោយសម្ពាធពាណិជ្ជកម្ម នៅតែអាចសម្រេចបានអតិរេកពាណិជ្ជកម្មរហូតដល់៩៩ពាន់លានដុល្លារ?


ចិន ដែលកំពុងរួមរឹតដោយសម្ពាធពាណិជ្ជកម្មពីបស្ចិមប្រទេស ដោយសារបញ្ហាសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក បញ្ហាពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី បញ្ហាតានតឹងពាក់ព័ន្ធជុំវិញការឧបត្ថម្ភធនជាមួយនឹងសហភាពអឺរ៉ុប ប៉ុន្តែការធ្វើពាណិជ្ជកម្មរបស់ប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២លើពិភពលោកមួយនេះនៅតែបង្ហាញសញ្ញាវិជ្ចមានគួរឱ្យកត់សម្គាល់។ ជាក់ស្តែងកាលពីខែមិថុនា កន្លងទៅ ចិនសម្រេចបានអតិរេកពាណិជ្ជកម្មរហូតដល់ទៅ៩៩ពាន់លានដុល្លារ។ អតិរេកពាណិជ្ជកម្ម គឺសំដៅដល់តម្លៃនៃការនាំចេញមានទំហំធំជាងតម្លៃនៃការនាំចូល។ នេះបើយោងតាមការចុ
វិស័យពាណិជ្ជកម្ម
ដោយ

ទោះរួមរឹតដោយសម្ពាធពាណិជ្ជកម្ម តែការធ្វើពាណិជ្ជកម្មរបស់ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ លើពិភពលោក នៅតែស្ថានភាពល្អប្រសើរ ដែលគាំទ្រខ្លាំងដោយសារការនាំចេញរថយន្តអគ្គិសនី ផលិតផលសូឡា និងទំនិញបច្ចេកវិទ្យាកម្រិតខ្ពស់។ កំណើនផលិតភាពក្នុងផលិតកម្ម និងការកើនឡើងតម្រូវការប្រើប្រាស់ក្នុងស្រុក បានជួយឱ្យចិនសម្រេចបានអតិរេកពាណិជ្ជកម្មរហូតដល់ទៅ៩៩ពាន់លានដុល្លារ កាលពីខែមិថុនា កន្លងទៅ។

លោក ចាវ ជុងស៊ូ ( Zhao Zhongxiu) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ និងសេដ្ឋកិច្ច នៅទីក្រុងប៉េកាំង បានឲ្យដឹងថា ការវិនិយោគជាច្រើនឆ្នាំលើមុខជំនាញ និងឯកទេសវិទ្យាសាស្រ្ត និងការបង្កើនការយកចិត្តទុកដាក់លើវិស័យវិស្វកម្មបាននាំឲ្យចិនក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ និងការអភិវឌ្ឍ​ដ៏លេចធ្លោមួយនៅក្នុងតំបន់។ លោកបានអះអាងថា ការធ្វើឱ្យប្រសើរឡើងនូវគុណភាព និងទំនិញមានតម្លៃថោក គឺជាផលិតភាពដែលជួយឱ្យចិន អាចទាក់ទាញការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់នៅជុំវិញពិភពលោក មិនមែនដោយសារតែការឧបត្ថម្ភធននោះទេ។

ទិន្នន័យគយចិន បានបង្ហាញថា ការនាំចេញពីប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកមួយនេះ បានកើនឡើង៨,៦% កាលពីខែមិថុនា លើសការព្យាករទៅទៀត ប៉ុន្តែការនាំចូល គឺមានការធ្លាក់ចុះ។ ស្ថិតិបានបង្ហាញថា ការនាំចូលបានឈានដល់កម្រិតទាបបំផុតក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៤ ដោយបានធ្លាក់ចុះ២,៣% ហើយឡើងត្រឹមតែ១,៨% ប៉ុណ្ណោះកាលពីខែមិថុនា។

ស្ថិតក្នុងស្ថានភាពដែលចិនមានអតិរេកពាណិជ្ជកម្មបែបនេះ ក្រុមអ្នកជំនាញសេដ្ឋកិច្ចជឿជាក់ថា វិស័យអចលនទ្រព្យរបស់ចិន ដែលកំពុងជួបបញ្ហាការផ្គត់ផ្គង់លើសតម្រូវការនឹងអាចវិលទៅរកភាពល្អប្រសើរឡើងវិញ ប្រសិនបើចិននៅតែបន្តអាចរក្សាបានកំណើនការនាំចេញជាបន្តបន្ទាប់បន្ថែមទៀត៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ប្រធានាធិបតី ចូ បៃឌិន ប្រកាសឱ្យពលរដ្ឋទូទាំងប្រទេសថ្កោលទោសការវាយប្រ.ហារលើលោក ដូណាល់ ត្រាំ

ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានថ្លែងទៅកាន់ពលរដ្ឋអាម៉េរិកទូទាំងប្រទេសកាលពីចុងសប្តាហ៍មុនថា គ្រប់គ្នាត្រូវតែថ្កោលទោសចំពោះការប៉ុនប៉…

តើអ្វីជាឧបសគ្គក្នុងការឈានទៅសម្រេចគោលដៅជំរុញការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបាន៣ម៉ឺនគ្រឿងនៅត្រឹមឆ្នាំ២០៣០?

សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជារំពឹងការអភិវឌ្ឍវិស័យយាយន្តអគ្គិសនីនៅកម្ពុជានឹងកាន់តែមានការរីកចម្រើន និងអាចទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ