Evergrandeច្បាប់ផ្តើមសាងសង់គម្រោងខ្លះឡើងវិញ

ក្រុមហ៊ុនចិន Evergrandeថា បានបន្តគម្រោងអចលនទ្រព្យចំនួន១០ឡើងវិញហើយ!


ក្រុមហ៊ុនអចលនទ្រព្យធំលំដាប់ទី២របស់ចិន Evergrande Group បានប្រកាសកាលពីថ្ងៃអាទិត្យទី២៤តុលាថា ខ្លួនបានបន្តការងារលើគម្រោងអភិវឌ្ឍន៍ជាង១០របស់ខ្លួនឡើងវិញ នៅក្នុងទីក្រុងចំនួន៦ រួមមានទាំង ទីក្រុងស៊ិនជិនផងដែរ ខណៈដែលក្រុមហ៊ុននេះ កំពុងស្ថិតនៅក្នុងវិបត្តិបំណុលយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
Evergrandeច្បាប់ផ្តើមសាងសង់គម្រោងខ្លះឡើងវិញ
ដោយ

អំឡុង​ពេល​វិបត្តិ​ហិរញ្ញវត្ថុ ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ចិន Evergrande ដែល​ជា​ក្រុមហ៊ុន​មាន​បំណុល​វណ្ឌ​ក ដល់​ទៅ​ជាង ៣០០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក មិន​ដែល​បង្ហាញ​ឲ្យ​ជាក់ច្បាស់​ម្តងណា​នោះ​ទេ ថា គម្រោង​អចលនទ្រព្យ​ទាំង​ជាង​១.៣០០ គម្រោង​របស់​ខ្លួន​នៅ​ទូ​ទាំង​ប្រទេស​ចិន មាន​គម្រោង​ប៉ុន្មាន​ដែល​បាន​ផ្អាក និង ប៉ុន្មាន​ទៀត​ដែល​បន្ត​ការ​សាងសង់​។

កន្លង​មក​ក្រុមហ៊ុន​នេះ គ្រាន់តែ​បាន​ប្រកាស​ថា គម្រោង​មួយ​ចំនួន​បាន​ផ្អាក​ការ​សាងសង់ ដោយសារ​តែ​ការ​ទូទាត់​ប្រាក់​យឺតយ៉ាវ​ដល់​អ្នក​ផ្គត់ផ្គង់​សម្ភារៈ​សំណង់​តែ​ប៉ុណ្ណោះ​។

យ៉ាងណាមិញ នៅ​ថ្ងៃអាទិត្យ ក្រុមហ៊ុន​បាន​ប្រកាស​នៅ​លើ​គណនី WeChat របស់​ខ្លួន​ថា គម្រោង​មួយ​ចំនួន​បាន​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​ហើយ ដោយ​បាន​ឈាន​ចូល​ដល់​ដំណាក់កាល​តុបតែង​ផ្នែក​ខាងក្នុង​នៃ​សំណង់ ខណៈ​ដែល​អគារ​ផ្សេង​ទៀត​ទើបតែ​បញ្ចប់​ការ​សាងសង់​នា​ពេល​ថ្មី​ៗ​នេះ​។

Evergrande បាន​បន្ថែម​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​ធានា​ឲ្យ​បាន​នូវ​ការ​សាងសង់​នឹង​ឈាន​ទៅ​បង្កើន​ទំនុកចិត្ត​ទីផ្សារ​ឡើង​វិញ​ផង​ដែរ​។ គួរ​ជម្រាប​ថា ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ធំ​ជាងគេ​ទី​ពីរ​របស់​ប្រទេស​ចិន​កាលពី​ខែ​មុន ក៏​បាន​សន្យា​ដល់​អតិថិជន​របស់​ខ្លួន​ថា នឹង​បញ្ចប់​ការ​សាងសង់​ផ្ទះ​របស់​ពួក​គេ​ឲ្យ​បាន​ឆាប់​ៗ ហើយ​ព្រមទាំង​បាន​អះអាង​ថា ការងារ​សាងសង់​កីឡដ្ឋាន​បាល់ទាត់​ដ៏​ធំ​បំផុត​មួយ​ក្នុង ភាគ​ខាងត្បូង​នៃ​ទីក្រុង​ក្វា​ង​ចូ​វ កំពុង​ដំណើរការ​ដូច​ការ​គ្រោងទុក​។ 

សូម​ជម្រាប​ថា ទន្ទឹម​នឹង​ការ​ចាប់ផ្តើម​សាងសង់​គម្រោង​នានា​របស់​ខ្លួន​ឡើង​វិញ Evergrande ក៏​កំពុង​ព្យាយាម​បង្វិលប្រាក់​ដើម្បី​សងការ​ប្រាក់ និង​ប​ណ្ឌ​បំណុល​របស់​ខ្លួន​សម្រាប់​ម្ចាស់បំណុល​ទាំង​ក្នុង​និង​ក្រៅប្រទេស ដែល​ដល់​ថ្ងៃ​កំណត់​ជា​បន្តបន្ទាប់​ផង​ដែរ​។ វិបត្តិ​បំណុល​របស់​ក្រុមហ៊ុន​នេះ កំពុង​ត្រូវ​បាន​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់ ដោយ​ក្រុម​អ្នកជំនាញ​ទីផ្សារ​ហិរញ្ញវត្ថុ​ពិភពលោក​៕
None



អត្ថបទបន្ទាប់


ការបើកប្រទេសយឺតជាងប្រទេសជិតខាង នឹងធ្វើឲ្យកម្ពុជាអាចនឹងបាត់បង់ការប្រកួតប្រជែងទាក់ទាញភ្ញៀវទេសចរអន្តរជាតិដែរឬទេ?

បណ្ដាប្រទេសជាច្រើនក្នុងតំបន់អាស៊ាន សុទ្ធតែកំពុងដុតដៃដុតជើងរៀងៗខ្លួន ក្នុងផែនការបើកប្រទេស ដើម្បីស្ដារវិស័យសេដ្ឋកិច្ច និងទេសចរណ៍ របស់ខ្លួនឡ…

ក្រុមហ៊ុន ទ្រូម៉ាន់នី សហការជាមួយក្រុមហ៊ុន foodpanda ជំរុញវិស័យអប់រំផ្នែកហិរញ្ញវត្ថុ និងឌីជីថល

ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងសហការគ្នាជាមួយក្រុមហ៊ុន foodpanda ដើម្បីជំរុញកំណើននៃការអប់រំផ្នែកហិរញ្ញវត្ថុ និងឌីជីថលក្នុងចំណោមដៃគូដឹកជញ្ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ