មេគង្គ-ឡានឆាង

សារព័ត៌មាន CNA ថា ទំនប់របស់ចិន​ ស្ថិតក្រោមការត្រួតពិនិត្យរបស់អាមេរិក ក្នុងការប្រកួត​ប្រជែង​​នៃ​​ទន្លេមេគង្គ


គម្រោងដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក ដោយប្រើប្រាស់ប្រព័ន្ធផ្កាយរណប ដើម្បីតាមដាន និងផ្សព្វផ្សាយអំពីកម្រិតទឹកនៅទំនប់វារីអគ្គិសនីរបស់ចិន នៅតាមដងទន្លេមេគង្គ ត្រូវបានដាក់ឲ្យដំណើរការកាលពីថ្ងៃទី ១៣ ខែធ្នូ កន្លងទៅនេះ ដោយបន្ថែមនូវឥទ្ធិពលប្រកួតប្រជែងកាន់តែខ្លាំងរវាងប្រទេសទាំងនេះក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការរាយការណ៍មួយ ដោយសារព័ត៌មាន CNA។
សារព័ត៌មាន CNA ថា ទំនប់របស់ចិន​ ស្ថិតក្រោមការត្រួតពិនិត្យរបស់អាមេរិក ក្នុងការប្រកួត​ប្រជែង​​នៃ​​ទន្លេមេគង្គ (រូបភាព៖ CNN)

ផ្លូវទឹក​ប្រវែង​ ៤.៣៥០ គីឡូម៉ែត្រ ដែលត្រូវបាន​គេស្គាល់ថា​ទន្លេឡានឆាង​នៅក្នុងប្រទេសចិន ដែលបាន​ហូរកាត់​មកកាន់ភាគខាងត្បូង​កាត់​ប្រទេស​មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម បានក្លាយ​ជា​គោលដៅ​ប្រកួតប្រជែង​គ្នា​ដ៏សំខាន់នៅ។

ទីក្រុង​ប៉េកាំង បាន​ច្រានចោល​ការស្រាវជ្រាវ​របស់​សហរដ្ឋអាមេរិក ដែលបាន​និយាយថា ទំនប់ចិន បាន​រក្សាទឹកទុក​សម្រាប់​ធ្វើឲ្យ​មាន​មហន្ដរាយ​ដល់​ប្រទេស​ស្ថិត​នៅក្រោម​ខ្សែ​ទឹកទន្លេនេះ ដែលមាន​ប្រជាជន​ប្រមាណ​៦០លាននាក់ រស់ពឹកផ្អែក​លើ​ទន្លេ សម្រាប់​ការនេសាទ និង​ធ្វើកសិកម្ម។

គម្រោង​កម្មវិធី​ត្រួតពិនិត្យ​ទំនប់ទឹក​ទន្លេមេគ្គ ដែលជាផ្នែកមួយ​មានការឧបត្ថម្ភ​ដោយ​ក្រសួងការបរទេស​អាមេរិក មាន​ប្រើប្រាស់​ទិន្នន័យ​​ផ្កាយរណប​ (Cloud-piercing) ដើម្បី​តាមដាន​កម្រិត​ទំនប់ទឹក​នៅក្នុងប្រទេសចិន និងប្រទេស​ដទៃទៀត។

ព័ត៌មាន​នឹងត្រូវបើកចំហ​សម្រាប់​គ្រប់គ្នា​នៅក្នុងពេលវេលា​ជាក់លាក់​ឆាប់ៗនេះ។ ទិន្នន័យនោះ នឹង​មានបង្ហាញពី​ផ្នែកណានៃតំបន់​ដែលមាន​ទឹកច្រើនជាង និងផ្នែកណា​ដែលមាន​ភាព​​រីងស្ងួតច្រើនជាង ខុសធម្មតា និង​មានការណែនាំ​អំពី​លំហូរ​នៃធម្មជាតិ​ ដែលមានផលប៉ះពាល់​ដោយសារតែ​ការធ្វើ​ទំនប់ទឹកនេះ។

លោក Brian Eyler មកពី​មជ្ឈមណ្ឌល​ Stimson ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ិនតោន បាន​និយាយថា «កាត្រួតពិនិត្យ នឹង​ផ្ដល់នូវ​ភស្ដុតាង​ដែលថា ទំនប់​វារីអគ្គិសនី​ចំនួន ១១ របស់ចិន បាន​រៀបចំឡើង​យ៉ាងទំនើប និងដំណើរការ​ក្នុងវិធី ដើម្បី​បង្កើន​ផលិតកម្ម​វារីអគ្គិសនី​ឲ្យបាន​ច្រើនបំផុត សម្រាប់​លក់​នៅក្នុង​តំបន់​ខេត្ត​ភាគខាងកើត​ក្នុងប្រទេសចិន ដោយមិនបាន​គិត​ទាល់តែសោះ​អំពី​ផលប៉ះពាល់​នៅ​ផ្នែក​ខាងក្រោម»។

ប្រទេសចិន បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ការ​ស្រាវជ្រាវ​កន្លងមក រួមទាំង​ការសិក្សាមួយ ដោយ​ស្ថាប័ន Eyes on Earth ដែលជាផ្នែកមួយ​នៃ​គម្រោង​ត្រួតពិនិត្យ​ទំនប់ទឹក​ទន្លេ​មេគ្គនេះ ដោយ​ការសិក្សានេះ បាន​និយាយថា ទឹក​ត្រូវបាន​ស្ដុកទុក​ក្នុង​អំឡុង​ឆ្នាំ២០១៩ ខណៈដែល​ប្រទេស​ដទៃទៀត​ទទួលរង​នូវ​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ។

វិទ្យាស្ថាន​វិស្វកម្ម​ថាមពេល​កើតឡើងវិញ​ដែលមាន​រដ្ឋចិន​នៅពីក្រោយ​ខ្នង បាន​បញ្ជាក់​នៅក្នុង​របាយការណ៍​មួយ​កាលពីថ្ងៃទី ០៤ ខែធ្នូនេះថា «សហរដ្ឋអាមេរិក មិន​អាច​ផ្ដល់​ភស្ដុតាង​បានល្អ​ពេញលេញ​នោះទេ»។

ប្រភពបន្ថែមទៀតថា «​ផលប្រយោជន៍​វិជ្ជមាន​នៃ​ថាមពល​វារីអគ្គិសនី​តាម​ខ្សែទឹកទន្លេ​ឡានឆាង សម្រាប់​ប្រទេស​ជាអ្នកជិតខាង​នៅប៉ែកខាងក្រោម​នៃខ្សែទឹកទន្លេមេគង្គ គឺមានភាព​ច្បាស់លាស់ និងជាក់ស្ដែង​ណាស់។ បន្ថែមពីនេះ ទឹកដែលបាន​ស្ដុក​នៅក្នុង​រដូវ​ទឹក​ជំនន់ គឺបានជួយ​ការពារ​ប្រទេស​នៅប៉ែកខាងក្រោម​នៃដងទន្លេ​ទាំងនៅ​រដូវទឹក​ជំនន់ និង​រដូវ​រាំងស្ងួត»។

កាលពីដើមឆ្នាំនេះ ប្រទេសចិន បាន​យល់​ព្រម​ចែករំលែក​ទិន្នន័យ​ទាក់ទង​នឹង​ទឹក​ទន្លេនេះ ជាមួយនឹង​គណៈកម្មការ​ទន្លេមេគ្គង ដែលជាស្ថាប័ន​ប្រឹក្សា​មួយ​ ដែលមាន​ការចូលរួម​ពី​ប្រទេស​ថៃ ឡាវ កម្ពុជា និងវៀតណាម ដោយ​ប្រទេស​ទាំងនេះ​បាន​ស្វែងរក​ព័ត៌មាន​នេះជាយូរ​មកហើយ សម្រាប់​ធ្វើឲ្យ​គម្រោង​កាន់តែ​ប្រសើរ​ជាងមុន។

ប្រទេសចិន និងអាមេរិក មាន​ស្ថាប័ន​គូប្រជែង​ធ្វើការ​ជាមួយនឹង​បណ្ដា​ប្រទេស​ទន្លេមេគង្គនេះ​ផងដែរ រួមមាន៖ កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង​ ដែលមាន​ចិន​ចូលរួម និង​ភាពជាដៃគូ​មេគង្គ-សហរដ្ឋអាមេរិក មាន​អាមេរិកចូលរួម។

គួរបញ្ជាក់ថា មហាអំណាច​ទាំងពីរនេះ ក៏មាន​ជម្លោះ​នៅសមុទ្រចិន​ខាងត្បូងផងដែរ ដែល​ទីក្រុង​វ៉ាស៊ិនតោន ប្រឆាំងនឹង​ការទាមទារ​របស់ទីក្រុង​ប៉េកាំង ចំពោះ​ផ្លូវទឹកភាគច្រើន ដែលជាច្រក​ដ៏សំខាន់​សម្រាប់​ពាណិជ្ជកម្ម ដែលសម្បូរទៅដោយ​ធនធាន​ថាមពល៕

None



អត្ថបទបន្ទាប់


​វេជ្ជបណ្ឌិត​ម្នាក់ដែល​មិន​បោះឆ្នោត​គាំទ្រ​​វ៉ាក់សាំង Pfizer ពន្យល់​​អំពី​​មូលហេតុ

កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ​២០២០ ក្រុម​ទីប្រឹក្សា​របស់​រដ្ឋបាល​ចំណី​អាហារ​និង​ឱសថ (FDA) របស់​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ការ​បោះឆ្នោត​ទៅ​លើ…

ចំណូលកំពង់ផែស្វយ័តភ្នំពេញត្រូវបានប៉ាន់ស្មានថា មានជិត ២៩លានដុល្លារ នៅឆ្នាំ២០២០

ប្រាក់ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញនៅឆ្នាំ២០២០ ត្រូវបានប៉ាន់ស្មានថា នឹងមានដល់ទៅជិត២៩លានដុល្លារអាមេរិក មានការថយចុះតិចតួច បើធៀបនឹងឆ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ