ប្រេសិតពិសេសចិនថា ទំនាក់ទនងរវាងចិននិងអូស្រ្តាលីត្រូវតែផ្សះផ្សាឡើងវិញ

ប្រេសិតពិសេសចិន៖ ទំនាក់ទនងរវាងចិន និងអូស្រ្តាលីត្រូវតែផ្សះផ្សាឡើងវិញ មុននឹងដោះស្រាយបញ្ហាពាណិជ្ជកម្ម


ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអូស្ត្រាលីបាននិយាយយ៉ាងដូច្នេះថា ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងកង់បេរ៉ាត្រូវតែប៉ះប៉ូវឲ្យបានល្អឡើងវិញ ព្រោះប្រទេសទាំងពីរកាន់តែឃ្លាតឆ្ងាយពីគ្នាមែនទែនហើយក្នុងការដោះស្រាយនយោបាយ និងពាណិជ្ជកម្មដែលកំពុងជាប់គាំង ខណៈដែលប្រទេសទាំងពីរនេះ ត្រូវបានគេមើលឃើញថា ក្រៅតែពីជាដៃគូប្រជែងឥទ្ធិពលផ្នែកនយោបាយការទូតហើយនោះ ក៏ជាដៃគូពាណិជ្ជដ៏ធំរវាងគ្នាផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ប្រេសិតពិសេសចិន៖ ទំនាក់ទនងរវាងចិន និងអូស្រ្តាលីត្រូវតែផ្សះផ្សាឡើងវិញ មុននឹងដោះស្រាយបញ្ហាពាណិជ្ជកម្ម
ដោយ

ថ្លែងក្នុងកន្លែងសារព័ត៌មានជាតិនៅទីក្រុងកង់បេរ៉ានៅថ្ងៃពុធ ទី១០ សីហា ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអូស្ត្រាលី លោកហ្សៅ ឈៀន (Xiao Qian) បានសង្កត់ធ្ងន់ថា ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ គឺមិនមានការជួបពិភាក្សាណាមួយទាល់តែសោះរវាងមេដឹកនាំនៃប្រទេសទាំងពីរ គឺចិន និងអូស្ត្រាលី ដោយហេតុថាការជួបគ្នាផ្ទាល់ណាមួយអាចរឹតតែធ្វើឲ្យទំនាក់ទំនងកាន់តែប្រេះស្រាំបន្ថែមទៀត»។

មែនទែនទៅ ក្រៅតែពីគូជម្លោះប៉ះពារពាក្យសម្ដីគ្នាខ្លាំងៗ ប្រទេសចិន និងអូស្ត្រាលី ក៏ជាដៃគូពាណិជ្ជកម្មដ៏ធំរវាងគ្នាផងដែរ។

តើហេតុអ្វីចិន និងអូស្ត្រាលី ទាស់ទែងគ្នាខ្លាំងមកទល់បច្ចុប្បន្ននេះ?

គេនៅចាំមិនទាន់ភ្លេចនៅឡើយទេថា ចាប់តាំងពីអូស្ត្រាលីនបាអំពាវនាវឲ្យមានការស៊ើបអង្កេតលើប្រភពដើមនៃការរីករាលដាលជំងឺកូវីដ១៩ និងការហាមឃាត់ការប្រើប្រាស់បណ្តាញ ៥G របស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសខ្លួនមក ទីក្រុងប៉េកាំងបានខឹងសម្បារយ៉ាងខ្លាំង និងបានចាត់វិធានការតបតវិញ ដោយបានដាក់ទណ្ឌកម្មពាណិជ្ជកម្មលើផលិតផលអូស្ត្រាលីរាប់ចាប់ពីធ្យូងថ្ម រហូតដល់អាហារសមុទ្រ និងស្រាជាដើម ហើយតាំងពីពេលនោះមក ភាពរកាំរកូស រវាងប្រទេសទាំងពីរ បានកើតមានជាហូរបន្ថែមទៀត ដោយថ្មីៗនេះ ទីក្រុងកង់ប៉េរ៉ា និងទីក្រុងប៉េកាំង ក៏កំពុងប្រទាញប្រទង់ឥទ្ធិពលគ្នាខ្លាំងនៅប្រទេសតំបន់កោះប៉ាស៊ីហ្វិកផងដែរ។

ទោះយ៉ាងណា ក្នុងជំនួបនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស G20 នៅកោះបាលីកាលពីខែមុន រដ្ឋមន្ត្រីការបរទេសចិន និងអូស្ត្រាលីបានជួបគ្នា ហើយក៏បានពិភាក្សារឿងរ៉ាវ ដែលជាប់គាំងទាំងអស់នេះដែរ តែនៅមិនឃើញមានការរីកចម្រើនណាមួយសោះនៃទំនាក់ទំនងរវាងប្រទេសធំៗទាំងពីរនេះ។

លោក ហ្សៅ ឈៀន ឯកអគ្គរដ្ឋទូតចិនប្រចាំអូស្ត្រាលី បានបន្ថែមដែរថា «ទោះបីជាមានទំនាក់ទំនងគ្នារវាងរដ្ឋមន្ត្រីមួយចំនួនរវាងប្រទេសចិន និងអូស្រ្តាលីក្តី តែនៅមិនទាន់បានឈានដល់ដំណាក់កាលដើម្បីពិភាក្សាអំពីវិធីដោះស្រាយបញ្ហាជាក់លាក់នោះឡើយទេ ដូចជា បញ្ហានយោបាយ និងបញ្ហាពាណិជ្ជកម្មជាដើម»។

មួយវិញទៀត ស្ថានទូតចិនកាលពីថ្ងៃសៅរ៍ ទី៦ សីហាក៏បានចេញមុខរិះគន់សេចក្តីថ្លែងការណ៍រួមរបស់អូស្ត្រាលី ជប៉ុន និងសហរដ្ឋអាមេរិក ដែលបានសម្តែងការព្រួយបារម្ភជុំវិញសមយុទ្ធយោធារបស់ចិននៅច្រកសមុទ្រតៃវ៉ាន់ផងដែរ។ ហើយភាគីអូស្ត្រាលីបានអំពាវនាវឲ្យមានការបន្ធូរបន្ថយភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ផងដែរ។

ទាក់ទិននឹងរឿងរ៉ាវនេះដែរ ឯកអគ្គរដ្ឋទូតចិនលោកហ្សៅ ឈៀន ដដែលបានព្រមានថា «អូស្ត្រាលីគួរតែប្រុងប្រយ័ត្នលើបញ្ហានេះ ហើយកុំបំភ្លៃគោលនយោបាយ «ចិនតែមួយ» ដែលលោកសង្កត់ធ្ងន់ថា «ចំពោះសំណុំកោះតៃវ៉ាន់ ចិនគ្មានអ្វីត្រូវនិយាយសម្រុះសម្រួលជាមួយអូស្រ្តាលីនោះទេ»៕




អត្ថបទបន្ទាប់


លោក ចូ បៃដិន ចុះហត្ថលេខាលើឯកសារសម្រេចឲ្យប្រទេសស៊ុយអែត និងហ្វាំងឡង់ចូលជាសមាជិកអង្គការណាតូ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន កាលពីថ្ងៃអង្គារ ទី៩ សីហាបានសម្រេចចុះហត្ថផ្ដល់សច្ចាប័នឲ្យប្រទេសហ្វាំងឡង់ និងស៊ុយអ៊ែតក្លាយទៅជាសមាជិក…

ក្រុមហ៊ុនបារាំង Total នឹងដំឡើងថាមពលពន្លឺព្រះអាទិត្យដល់ក្រុមហ៊ុននៅវៀតណាម

ក្រុមហ៊ុនប្រេងដ៏ធំរបស់បារាំង Total នឹងផ្តល់បន្ទះស្រូបពន្លឺព្រះអាទិត្យ សូឡា ដល់ក្រុមហ៊ុនអភិវឌ្ឍន៍ឧស្សាហកម្មអចលនវត្ថុ វៀតណាម KCN ខណៈផ្នែកផលិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ