ក្រុមហ៊ុនបារាំង Total

ក្រុមហ៊ុនបារាំង Total នឹងដំឡើងថាមពលពន្លឺព្រះអាទិត្យដល់ក្រុមហ៊ុននៅវៀតណាម


ក្រុមហ៊ុនប្រេងដ៏ធំរបស់បារាំង Total នឹងផ្តល់បន្ទះស្រូបពន្លឺព្រះអាទិត្យ សូឡា ដល់ក្រុមហ៊ុនអភិវឌ្ឍន៍ឧស្សាហកម្មអចលនវត្ថុ វៀតណាម KCN ខណៈផ្នែកផលិតកម្មជាច្រើន ដែលប្រើប្រាស់ថាមពលឥន្ធនៈហ្វូស៊ីលកំពុងផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលកកើតឡើងវិញ។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។
ក្រុមហ៊ុនបារាំង Total នឹងដំឡើងថាមពលពន្លឺព្រះអាទិត្យដល់ក្រុមហ៊ុននៅវៀតណាម

ក្រុមហ៊ុនវៀតណាម KCN បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអង្គារ ទី ៩ ខែ សីហាថា ការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបារាំង Total នឹងដាក់បន្ទះស្រូបពន្លឺព្រះអាទិត្យទំហំ ២ សែន ៨ ម៉ឺនម៉ែត្រការ៉េ នៅលើដំបូលរោងចក្រ និងឃ្លាំងនៅវៀតណាម ដោយនឹងអាចទាញយកថាមពលអគ្គីសនី ៥១ ជីហ្គាវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។ ការផ្លាស់ប្តូរពីទៅប្រើថាមពលកកើតឡើងវិញនេះកើតឡើងនៅពេលដែលក្រុមហ៊ុនប្រេង និង ឧស្ម័ន ត្រៀមខ្លួនសម្រាប់អនាគតនៅពេលដែលអាជីវកម្មរបស់ពួកគេអាចនឹងត្រូវប្រឈមនឹងការថយចុះនៃតម្រូវការលើទីផ្សារ។

នៅប្រទេសវៀតណាម ក្រុមហ៊ុននានារាប់ចាប់ពីក្រុមហ៊ុនផលិតប្រដាប់ក្មេងម៉ាល Lego រហូតដល់ក្រុមហ៊ុនផលិតសម្ភារៈកីឡាស្វីស Mammut និង ក្រុមហ៊ុនផ្គត់ផ្គង់ Apple កំពុងស្នើសុំឱ្យប្រើប្រាស់ថាមពលស្អាតនៅតាមរោងចក្ររបស់ពួកគេ។ មែនទែនទៅ ក្រុមហ៊ុនផលិតជាសាកលមានគោលដៅចំពោះការកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល រួមទាំងនៅក្នុងប្រទេសវៀតណាមផងដែរ ខណៈប្រទេសនេះជាផ្នែកដ៏ធំនៃចង្វាក់ផ្គត់ផ្គង់ពិភពលោក។ ប៉ុន្តែការផ្គត់ផ្គង់ថាមពលខ្យល់ និង ថាមពលពន្លឺព្រះអាទិត្យ មិនទាន់មានតម្រូវការខ្លាំងនៅឡើយទេ ដោយសារប្រព័ន្ធបណ្តាញថាមពលពឹងផ្អែកលើធ្យូងថ្ម ឧស្ម័ន និង វារីអគ្គិសនី ហើយអាជ្ញាធរវៀតណាមមិនបានផ្តល់ភ្លើងខៀវសម្រាប់ក្រុមហ៊ុននានាក្នុងការទិញថាមពលកកើតឡើងវិញដោយផ្ទាល់ពីអ្នកផលិតឯកជននោះដែរ។

ក្រុមហ៊ុន អភិវឌ្ឍន៍អចលវត្ថុបែបឧស្សាហកម្ម KCN បាននិយាយថា ក្រុមហ៊ុន Total ដែលបានប្តូរឈ្មោះជា TotalEnergiesនឹងដំណើរការថាមពលអគ្គិសនីដោយទាញយកពីថាមពលពន្លឺព្រះអាទិត្យសម្រាប់រយៈពេល ២០ ឆ្នាំ ដោយជៀសវាងការបំភាយកាបូនឌីអុកស៊ីតជាង ២ ម៉ឺន ៣ សែន តោនក្នុងមួយឆ្នាំ។

លោកស្រី Tran Huynh ប្រធានផ្នែកប្រតិបត្តិការក្រុមហ៊ុន KCN បាននិយាយថា ខ្លួនបានស្វែងរកដៃគូដែលអាចទុកចិត្តបាន និង មានបទពិសោធន៍ ដើម្បីជួយផ្តល់ថាមពលស្អាតដល់ការប្រើប្រាស់របស់ក្រុមហ៊ុនដែលវាជាដំណើរដ៏វែងឆ្ងាយ ហើយនៅទីបំផុតក្រុមហ៊ុន KCN បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ជាមួយក្រុមហ៊ុន TotalEnergies។

សូមបញ្ជាក់ថា ប្រទេសធំៗ ដែលមានការវិនិយោគច្រើនជាងគេលើការផ្លាស់ប្ដូរថាមពលក្នុងការកាត់បន្ថយការបំភាយកាបូន កាលពីឆ្នាំ២០២១ រួមមាណ ប្រទេសចិន បានវិនិយោគលើការផ្លាស់ប្ដូរថាមពល មានតម្លៃសរុបដល់ទៅ ២៦៦ពាន់លានដុល្លារ មានចំណែកដល់ទៅជាង៣៥% នៃទីផ្សារពិភពលោក បន្ទាប់មកគឺសហរដ្ឋអាមេរិក វិនិយោគជាង១១៤ពាន់លានដុល្លារ មានចំណែកជាង១៥% និងតាមពីក្រោយដោយអាល្លឺម៉ង់ អង់គ្លេស បារាំង និងជប៉ុនជាដើម៕




អត្ថបទបន្ទាប់


ប្រេសិតពិសេសចិន៖ ទំនាក់ទនងរវាងចិន និងអូស្រ្តាលីត្រូវតែផ្សះផ្សាឡើងវិញ មុននឹងដោះស្រាយបញ្ហាពាណិជ្ជកម្ម

ព័ត៌មាន
ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអូស្ត្រាលីបាននិយាយយ៉ាងដូច្នេះថា ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងកង់បេរ៉ាត្រូវតែប៉ះប៉ូវឲ្យបានល្អឡើងវិញ…

តើច្បាប់ជំរុញការវិនិយោគលើការផលិតបន្ទះឈីបរបស់អាមេរិក មានលក្ខណៈពិសេសអ្វីខ្លះក្នុងការប្រជែងជាមួយចិន?

ព័ត៌មាន
ប្រធានាធិបតីលោក Joe Biden បានចុះហត្ថលេខាលើសំណើច្បាប់មួយកាលពីថ្ងៃអង្គារ ទី ១០ ខែ សីហា ជាមួយនឹងការបែងចែកថវិការរាប់សិបពាន់លានដុល្លារ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ