ក្រុមហ៊ុនយក្សចិន

មូលធនទីផ្សាររបស់ក្រុមហ៊ុនយក្សចិន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ឈានដល់៣០០ពាន់លានដុល្លារអាម៉េរិក


ក្រុមហ៊ុនយក្សចិន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok អះអាងថាមូលធនទីផ្សាររបស់ខ្លួនបានឈានដល់៣០០ពាន់លានដុល្លារអាម៉េរិក ហើយពេលនេះបានដាក់ចេញកម្មវិធីទិញចូលភាគហ៊ុនត្រលប់មកវិញ ដោយសុំទិញចូលវិញក្នុងមួយភាគហ៊ុនជាង១៨០ដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុនយក្សចិន
ដោយ

ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា ក្រុមហ៊ុនយក្សចិន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok បានដាក់ចេញកម្មវិធីទិញចូលភាគហ៊ុនត្រលប់មកវិញ ដោយសុំទិញចូលវិញពីបណ្ដាវិនិយោគិនក្នុងមួយភាគហ៊ុន១៨០,៧០ដុល្លារអាម៉េរិក នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ដោយកើនឡើង១២,៩%បើធៀបនឹងការទិញចូលលើកចុងក្រោយរបស់ខ្លួន។

ប្រភពមួយនិយាយថា ក្រុមហ៊ុន ByteDance គ្មានផែនការឡើងផ្សារហ៊ុន ឬ ឡើង IPO ណាមួយទេ ហើយថា កម្មវិធីទិញចូលភាគហ៊ុនត្រលប់មកវិញនេះគឺជាវិធីម្យ៉ាងដើម្បីធ្វើឱ្យក្រុមហ៊ុន Bytedance មានសាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់។ នេះក៏ជាកម្មវិធីទិញចូលភាគហ៊ុនត្រលប់មកវិញលើកទី៣ ហើយរបស់ក្រុមហ៊ុន Bytedance ដែលបានចាប់ផ្ដើមទិញចូលភាគហ៊ុនត្រលប់មកវិញចាប់តាំងពីឆ្នាំ២០២២។

កាលពីខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុននេះបានសុំទិញចូលភាគហ៊ុនពីបណ្ដាវិនិយោគិនត្រលប់មកវិញក្នុងទំហំទឹកប្រាក់ប្រមាណ៥ពាន់លានដុល្លារអាម៉េរិក ដោយសុំទិញចូលក្នុងមួយភាគហ៊ុន១៦០ដុល្លារអាម៉េរិក ដែលធ្វើឱ្យក្រុមហ៊ុននេះមានមូលធនទីផ្សារ២៦៨ពាន់លានដុល្លារអាម៉េរិក។

ប្រភពមួយផ្សេងទៀតបានឱ្យដឹងថា ក្រុមហ៊ុន ByteDance មានគម្រោងទិញចូលភាគហ៊ុនត្រលប់មកវិញដោយមិនខ្វល់ពីលទ្ធផល នៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាម៉េរិក បែបណានោះឡើយ។

ក្រុមហ៊ុន ByteDance ដែលប្រាក់ចំណូលរបស់ខ្លួននៅទូទាំងពិភពលោកបានកើនឡើង៣០%កាលពីឆ្នាំមុនឈានដល់១១០ពាន់លានដុល្លារអាម៉េរិក បាននិងកំពុងប្រឈមនឹងបណ្ដឹងផ្លូវច្បាប់ជុំវិញទ្រព្យសកម្មរបស់ខ្លួននៅសហរដ្ឋអាម៉េរិក។

សូមរំឭកថា ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់មួយកាលពីថ្ងៃទី២៤ ខែមេសា ដោយទុកពេលឱ្យក្រុមហ៊ុន ByteDance ដល់ថ្ងៃទី១៩ ខែមករា ដើម្បីលក់ក្រុមហ៊ុន TikTok បើមិនដូច្នេះទេនឹងត្រូវប្រឈមមុខនឹងការហាមឃាត់មិនឱ្យដំណើរការអាជីវកម្មនៅលើទឹកដីសហរដ្ឋអាម៉េរិក៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើមានកត្តាជំរុញឱ្យមានការព្យាករថា ឥណទានមិនដំណើរការក្នុងវិស័យធនាគារនៅថៃនឹងកើនឡើងនៅឆ្នាំក្រោយ?

ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មដ៏ធំបំផុតរបស់ថៃបានព្យាករថា ឥណទានមិនដំណើរការ (NPL) ក្នុងវិស័យធនាគាររបស់ថៃ នឹងកើនឡើងបន្ថែមទៀតនៅឆ្នាំក្រោយ ប៉…

សូមស្វាគមន៍មកកាន់ព្រឹត្តិការណ៍អបអរសាទរសហគ្រិនភាពនៅកម្ពុជារៀបចំដោយសហគ្រិនខ្មែរ

សហគ្រិនខ្មែរ កំពុងរៀបចំព្រឹត្តិការណ៍មួយដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅសាលពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ