វិស័យអចលនទ្រព្យ

ក្រុមហ៊ុនអចលនទ្រព្យចិនដ៏ធំមួយ ដែលមានគម្រោងធំៗនៅកម្ពុជា ត្រូវបានម្ចាស់បំណុលប្តឹងស្នើសុំឱ្យតុលាការរំលាយចោល


ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន គ័ងចូវ អ & អេហ្វ ប្រូភើធី (Guangzhou R&F Properties) ដែលមានគម្រោងធំៗជាច្រើននៅកម្ពុជា រួមទាំងគម្រោងលំនៅឋានប្រណីតកម្ពស់១៧៤ម៉ែត្រ នៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងរាជធានីភ្នំពេញផង កំពុងរងបណ្ដឹងពីម្ចាស់បំណុលនៅប្រទេសសិង្ហបុរី ដែលស្នើសុំឱ្យតុលាការក្រុងហុងកុងរំលាយក្រុមហ៊ុននេះចោល ដោយសារការមិនទូទាត់បំណុល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។
វិស័យអចលនទ្រព្យ
ដោយ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន គ័ងចូវ អ & អេហ្វ ប្រូភើធី (Guangzhou R&F Properties) បានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី៩ ខែកក្កដា ថា ក្រុមហ៊ុន ទ្រីលាន ក្លូរី (Trillion Glory) ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួនបានទទួលរងពាក្យបណ្ដឹងពីម្ចាស់បំណុល គឺមូលនិធិវិនិយោគឯកជនមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដោយស្នើសុំឱ្យតុលាការក្រុងហុងកុង រំលាយក្រុមហ៊ុននេះចោល ដោយសារក្រុមហ៊ុននេះខកខានទូទាត់បំណុល។

ពាក្យបណ្ដឹងនេះត្រូវបានដាក់នៅតុលាការក្រុងហុងកុង កាលពីថ្ងៃចន្ទ ទី៨ ខែកក្កដា ដោយមូលនិធិវិនិយោគឯកជន Seatown Private Credit Master Fund ដែលមានផលប្រយោជន៍១៨% លើប្រាក់កម្ចីមិនទាន់ទូទាត់សរុបជាង៦០០លានដុល្លារ។ ក្រុមហ៊ុនគ័ងចូវ អ & អេហ្វ ប្រូភើធី ដែលកំពុងជួបវិបត្តិសាច់ប្រាក់នេះ គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ចុងក្រោយគេដែលបានរងពាក្យបណ្ដឹងពីម្ចាស់បំណុលដែលស្នើសុំឱ្យតុលាការរំលាយចោល។

សូមបញ្ជាក់ថា កាលពីខែមុនក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនមួយ ដែលទទួលបានការគាំទ្រពីរដ្ឋចិន ស៊ីណូ-អូសិន គ្រុប (Sino-Ocean Group) បាននិយាយថា ខ្លួនកំពុងរងពាក្យបណ្ដឹងពីធនាគារអាម៉េរិក The Bank of New York Mellon ដែលស្នើសុំឱ្យតុលាការរំលាយក្រុមហ៊ុននេះចោលដោយសារបញ្ហាបំណុល ហើយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សរបស់ចិន China Evergrande Group ក៏ត្រូវបានតុលាការក្រុងហុងកុងបញ្ជាឱ្យរំលាយចោលកាលពីដើមឆ្នាំនេះដោយសារបញ្ហាបំណុលផងដែរ។

ទាក់ទិននឹងបញ្ហានេះ ក្រុមហ៊ុន គ័ងចូវ អ & អេហ្វ ប្រូភើធី បានអះអាងតាមរយៈឯកសារមួយថា ពាក្យបណ្ដឹងនេះមិនបង្កផលប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួនធ្ងន់ធ្ងរនោះទេ។ សូមបញ្ជាក់ថា ពាក្យបណ្ដឹងនេះនឹងត្រូវតុលាការកំពូលក្រុងហុងកុង បើកសវនាការជំនុំជម្រះនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការដោះសា្រយជូនពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណន តេជោ ដំណើរការដល់ណាហើយ?

ព័ត៌មាន
មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា ការដោះស្រាយជូនពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វណន-តេជោ កំពុងដំណើរកា…

វៀតណាម បើកចំហទីផ្សារមជ្ឈមណ្ឌលទិន្នន័យ និងកម្មវិធីក្លោត ចំពោះក្រុមហ៊ុនបរទេសទាំងអស់

ព័ត៌មាន
វៀតណាម សម្រេចអនុញ្ញាតឱ្យអ្នកវិនិយោគបរទេសអាចធ្វើជាម្ចាស់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យដោយផ្ទាល់នៅក្នុងប្រទេសខ្លួន បន្ទាប់ពីច្បាប់ស្ដីពីការគ្រប់គ្រងទិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ