ជម្លោះពាណិជ្ជកម្ម

មេដឹកនាំចិន និងអេស្ប៉ាញ ជួបពិភាក្សាគ្នា ដើម្បីរកច្រកបន្ធូរបន្ថយជម្លោះពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងចិន


ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ផេនដ្រូ សានឆេស នៅក្នុងរដ្ឋធានីប៉េកាំង កាលពីពេលថ្មីៗ ដើម្បីស្វែងរកច្រកក្នុងការបន្ធូរបន្ថយភាពតានតឹងនៃជម្លោះពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ជម្លោះពាណិជ្ជកម្ម
ដោយ

នៅក្នុងជំនួបទ្វេភាគីខាងលើលោក ស៊ី ជីនពីង បានជំរុញនាយករដ្ឋមន្ត្រីអេស្ប៉ាញ ដើរតួនាទីជាអ្នកស្ថាបនាក្នុងការធ្វើឱ្យប្រសើរឡើងវិញនូវទំនាក់ទំនង ដែលជាប់គាំងរវាងក្រុងប៉េកាំង និងសហភាពអឺរ៉ុប​។ ជាមួយគ្នានេះថ្នាក់ដឹកនាំចិន រូបនេះ ក៏បានជជែកអំពីការពង្រឹកទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងអេស្ប៉ាញ ក្នុងវិស័យមួយចំនួនដូចជាបញ្ញាសិប្បនិមិត្ត សេដ្ឋកិច្ចឌីជីថល ថាមពលថ្មី និងបច្ចេកវិទ្យាទំនើបៗផងដែរ។

នៅចំពោះមុខមេដឹកនាំចិន លោក ផេនដ្រូ សានឆេស បានបង្ហាញក្តីរំពឹងថា សហភាពអឺរ៉ុបនឹងអាចជៀសផុតពីសង្គ្រាមពាណិជ្ជកម្មជាមួយនឹងប្រទេសចិន បើទោះជាទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិកបានដាក់ទម្ងន់លើពន្ធគយទៅលើរថយន្តអគ្គិសនីផលិតដោយចិន ក៏ដោយ។

ទិន្នន័យគយរបស់ចិន បានបង្ហាញថា ប្រទេសអេស្ប៉ាញ បាននាំចេញផលិតផលសាច់ជ្រូកមានតម្លៃ១.៥ពាន់លានដុល្លារ ទៅប្រទេសចិន ខណៈចិនគ្រោងស៊ើបអង្កេតលើបញ្ហានេះ ហើយប្រទេសអេស្ប៉ាញ ក៏បានលក់ផលិតផលទឹកដោះគោក្នុងតម្លៃក្រោម៥០លានដុល្លារទៅឱ្យចិន កាលពីឆ្នាំមុនផងដែរ៕

None



អត្ថបទបន្ទាប់


អង្គការពាណិជ្ជកម្មពិភពលោក ព្រមានថា ការការពារនិយមអាចបង្កើនគម្លាតរវាងប្រទេសអ្នកមាន និងប្រទេសអ្នកក្រកាន់តែខ្លាំង

អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានជំរុញឱ្យរដ្ឋាភិបាលនានា ជួយប្រឆាំងនឹងពន្ធគយ និងរបាំងពន្ធផ្សេងៗទៀតចំពោះពាណិជ្ជកម្មអន្តរជាតិ ដោយលើកហេតុផ…

តើឥណ្ឌា អាចបោះបង់ចិនទេ ស្របពេលខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោកកំពុងរើពីចិន ទៅកាន់ប្រទេសខ្លួន?

ក្រោយខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោកបានរុះរើពីចិនទៅឥណ្ឌា ក្រោមសម្ពាធសង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាម៉េរិក បានជួយឱ្យឥណ្ឌាវិវត្តខ្លួនក្លាយជាប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ