ករណីឆ្លងកូវីដ-១៩ នៅឥណ្ឌា

ឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩ កើនដល់ ១៦លាននាក់ហើយ ខណៈអ្នកឆ្លងថ្មីហក់ឡើងជាង ៣០ម៉ឺននាក់ក្នុងមួយថ្ងៃ


ប្រទេសឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានរាយការណ៍ពីចំនួនអ្នកឆ្លងកូវីដ១៩ដ៏ច្រើនលើសលុប មិនធ្លាប់មាននៅឥណ្ឌា ក៏ដូចជាបានបំបែកកំណត់ត្រាកូវីដ១៩ក្នុងពិភពលោកទាំងមូលផងដែរ ពោលគឺមានរហូតដល់ជាង៣០ម៉ឺននាក់ ដែលបានធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ-១៩សរុបនៅប្រទេសនេះ កើនដល់ប្រមាណ ១៦លាននាក់ ពោលគឺប្រហាក់ប្រហែលនឹងចំនួនប្រជាជនខ្មែរមួយប្រទេសទៅហើយ។
ឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩ កើនដល់ ១៦លាននាក់ហើយ ខណៈអ្នកឆ្លងថ្មីហក់ឡើងជាង ៣០ម៉ឺននាក់ក្នុងមួយថ្ងៃ (រូបភាព៖ Reuters)
ដោយ

តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន កំណើន​អ្នក​ឆ្លង​កូ​វី​ដ​-១៩​យ៉ាង​គំហុក​នៅ​ឥណ្ឌា បាន​បង្កើន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​សមត្ថភាព​នៃ​វិស័យ​សុខាភិបាល​ក្នុង​ការ​ដោះស្រាយ​រលក​ឆ្លង​ដ៏​កាច​សាហាវ​នៅ​ឥណ្ឌា​លើក​នេះ​។ គេ​ព្រួយបារម្ភ​ថា ឥណ្ឌា​អាច​នឹង​ទប់ទល់​លែង​ជាប់​ទៀត​ហើយ ខណៈ​ដែល​ការ​ឆ្លង​រាលដាល​នឹង​កើនឡើង​ថែម​ទៀត​ជា​បន្តបន្ទាប់ នៅ​ពេល​ខាង​មុខ​នេះ​។

ទន្ទឹម​នឹង​ការ​ឆ្លង​យ៉ាង​គំហុក​នេះ ចំនួន​អ្នក​ស្លាប់​ដោយសារ​កូ​វី​ដ​-១៩ ក៏​មាន​ច្រើន​ណាស់​ដែរ នៅ​ក្នុង​ប្រទេស​មាន​ប្រជាជន​ច្រើន​លំដាប់​ទី​២​មួយ​នេះ​។ ជាក់ស្ដែង គិត​នៅ​ថ្ងៃ​ទី ២២ ខែមេសា មាន​អ្នក​ស្លាប់​ដល់​ទៅ​ជាង ២​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​។

គួរ​រំឭក​ថា ការ​ចម្លង​ដ៏​លឿន​រហ័ស​នឹង​កាច​សាហាវ​លើក​នេះ ត្រូវ​បាន​គេ​ជឿ​ថា បណ្តាល​មក​ពី​វិ​រុស​កូ​វី​ដ​-១៩​បំប្លែង​ខ្លួន​ថ្មី ដែល​ទើប​រក​ឃើញ​នៅ​ឥណ្ឌា​កាលពី​ខែ​មុន ដោយ​បាន​ឆ្លង​រាលដាល​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​យ៉ាង​លឿន​ក្នុង​សហគមន៍​នៃ​ប្រទេស​ឥណ្ឌា ដែល​មាន​មនុស្ស​ចរាចរ​ទៅ​មក​យ៉ាង​កកកុញ​ជា​ប្រចាំ​។

ការ​ធ្វេសប្រហែស​របស់​រដ្ឋាភិបាល​ឥណ្ឌា​ក្នុង​ការ​រិ​ត​បន្ដឹង​សុវត្ថិភាព ក្រោយ​មើលឃើញ​ពី​ការ​ថយ​ចុះ​នៃ​ការ​ឆ្លង​កូ​វី​ដ​-១៩​កាលពីដើម​ឆ្នាំ​២០២១ ដោយ​បាន​អនុញ្ញាត​ឲ្យ​មានការ​ប្រារ​ព្វ​ពិធី​សាសនា​ផ្សេង​ៗ​ដែល​មាន​មនុស្ស​ចូលរួម​យ៉ាង​កកកុញ ក៏​ជា​មូលហេតុ​មួយ​ជំរុញ​ឲ្យ​ស្ថានការណ៍​កាន់តែ​អាក្រក់​ដូច​បច្ចុប្បន្ន​ផង​ដែរ​។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក​ណា​រី​ន​ដ្រា ម៉ូ​ឌី កំពុង​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​ជាតិ​។

សូម​បញ្ជាក់​ថា ការ​ឆ្លង​រាលដាល​ខ្លាំង​នៅ​ឥណ្ឌា ជា​រឿង​មួយ​ជាក់ច្បាស់​ដែល​មិន​អាច​ប្រកែក​បាន​ថា កូ​វី​ដ​-១៩​មិន​ទាន់​បាន​ទៅ​ណា​ឆ្ងាយ​ពី​ពិភពលោក​នោះ​ទេ ទោះបី​មាន​វត្តមាន​នៃ​វ៉ាក់សាំង​បង្ការ​ក្តី​។ ផ្ទុយ​ទៅ​វិញ វា​ថែម​ទាំង​បាន​បង្ហាញ​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​ជាង​មុន​ថែម​ទៀត តាម​រយៈ​ការ​បំប្លែង​ខ្លួន​ជា​ជា​ទម្រុង​ថ្មី​ជា​ច្រើន​។ អ្វី​ដែល​បាន​និង​កំពុង​កើតឡើង​នៅ​ឥណ្ឌា នឹង​ក្លាយជា​គំរូ ប្រាប់​ទៅ​កាន់​ពិភពលោក ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​ការពារ​បន្ថែម​ទៀត​ជៀសវាង​មាន​សោកនាដកម្ម​កើតឡើង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការផ្គត់ផ្គង់បន្លែ ត្រីសាច់ កំពុងប្រឈមបញ្ហា​ដឹកជញ្ជូន ក្រោយមានវិធានការបិទខ្ទប់

ព័ត៌មាន
ក្រោយរាជរដ្ឋាភិបាលសម្រេចដាក់វិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ផ្សារធំៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ ក៏បានបិទជាបណ្ដោះអាសន្នជា…

ប្រទេសឡាវ​សម្រេច​បិទខ្ទប់ទីក្រុង ១៤ថ្ងៃ ក្រោយរកឃើញ​កូវីដ-១៩​ក្នុង​សហគមន៍​២៦ករណី

ព័ត៌មាន
ស្របពេលដែល កម្ពុជា និងថៃ កំពុងតែញ៉ាប់ដៃញ៉ាប់ជើងមមាញឹកទប់ស្កាត់នឹងការឆ្លងកូវីដ-១៩ដែលកំពុងរីករាលដាលខ្លាំងនោះ ឥឡូវនេះ ប្រទេសឡាវក្បែរខា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ