Advertisement
ទេសចរជនជាតិចិន​

ចិន ៧លាននាក់ ចេញដើរលេងក្រៅប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំនេះ


ប្រជាជនចិនប្រមាណ ៧លាននាក់ ត្រូវបានប៉ាន់ប្រមាណថា ចេញធ្វើដំណើរកម្សាន្ដនៅក្រៅប្រទេស ទៅកាន់ប្រទេស និងតំបន់ចំនួន ៩០ នៅក្នុងអំឡុងថ្ងៃឈប់សម្រាក់ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នៅចន្លោះថ្ងៃទី ៤ ដល់ថ្ងៃទី១០ ខែកុម្ភៈនេះ។ នេះបើតាមការប៉ាន់ស្មានរបស់ទីភ្នាក់ងារទេសចរណ៍ចិន។
ទេសចរជនជាតិចិន​ ធ្វើដំណើរ​កម្សាន្ដ​នៅក្រៅប្រទេស (http://news.travel168.net)
ដោយ
Advertisement

សារព័ត៌មាន​ចិន CCTV ដែលបាន​ចុះផ្សាយ​ពីការ​​​ប៉ាន់​ស្មាន​​របស់ ទីភ្នាក់ងារ​​ទេសចរណ៍​ចិនបានឲ្យដឹងថា​ មាន​ការ​ធ្វើដំណើរ​​ប្រមាណ ​៤០០​លាន​ដំណើរកម្សាន្ដ ត្រូវបាន​​គេ​រំពឹងថា បានធ្វើ​ឡើង​ដោយ​​ជនជាតិ​ចិន នៅក្នុង​ឱកាស​​ឈប់​សម្រាក​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន ដែលមាន​រយៈពេល ​១សប្ដាហ៍​ពេញ។ ក្នុងនោះ មាន​ប្រជាជន​ចិន ប្រមាណ​ ៧លាន​​នាក់​​ត្រូវបាន​​គេព្យាករ​​ថា បាន​និង​​កំពុង​​ធ្វើដំណើរ​​កម្សាន្ដ​​ទៅ​ក្រៅ​ប្រទេស។

នៅអំឡុង​ថ្ងៃឈប់​សម្រាកនេះ មាន​ប្រជាជន​ចិន​ភាគច្រើន ​បាន​ចាក​ចេញ​ពីប្រទេសចិន ​ដែល​កំពុង​​មានអាកាស​ធាតុ​ត្រជាក់​​នៅ​រដូវរងា ដោយធ្វើ​ដំណើរ​​ទៅកាន់​​តំបន់​​ទិស​ភាគ​ខាងត្បូង ហើយ​​មិនមែន​​ត្រឹមតែ​ប្រជាជន​​មកពី​ទីក្រុង​នៃតំបន់​ភាគខាង​ជើងប៉ុណ្ណោះទេ ប៉ុន្ដែ ក៏មាន​មកពី​ទីក្រុង​​ភាគខាងត្បូង​​ប្រទេស​ចិន​មួយ​ចំនួន​​ដូចជា​ សៀងហៃ ណាជីង ខេត្តចាំងស៊ូ និងខេត្ត​មួយចំនួន​ផ្សេង​ទៀង​ផងដែរ។

តាមរបាយការណ៍ ចំនួន​​អ្នកធ្វើ​ដំណើរ​កម្សាន្ដ ទៅកាន់​​ប្រទេស​ថៃ ឥណ្ឌូនេស៊ី កោះម៉ូរីស និង​​កន្លែង​ដែល​មាន​អាកាសធាតុ​​ក្ដៅ​​ផ្សេង​ទៀត ក៏មាន​កំណើន​​​គួរសមដែរ។ ស្របគ្នានោះ ការធ្វើ​ដំណើរ​កម្សាន្ដ​ទៅកាន់​​ក្រៅ​ប្រទេស ​លេង​​លើ​​ព្រិល​ទឹកកក ក៏មាន​កំណើន​​ប្រមាណ ​៥០%​​ផងដែរ ធៀប​នឹងឆ្នាំ​ទៅមិញ។ បន្ថែមពីនេះ ចំនួន​​ទេសចរ​ ដែល​​ជ្រើសរើស​​ដំណើរ​​កម្សាន្ដ​​ជិះស្គី​លេង​​នៅប្រទេស​ជប៉ុន ឬក៏​​ទៅលេង​​នៅ​​តំបន់​អង់តាតិច ឬភាគខាង​ជើង​​ប្រទេស​​ប៉ែកអឺរ៉ុប ក៏មាន​​កំណើន​ខ្ពស់​ដែរ ធៀបនឹង​​ឆ្នាំមុន។

ប្រភព​ព័ត៌មាន​ចិន ដដែលនេះ បានឲ្យដឹងទៀត​ថា ​សម្រាប់​​ការ​ធ្វើដំណើរ​​ក្នុង​ស្រុក​វិញ មាន​​ទិសដៅ​ទេសចរណ៍​សំខាន់​ៗ​ចំនួន​​៥ កន្លែង ​ដែល​​​ទេសចរ​​ចិន​ បាននិង​កំពុង​​ធ្វើដំណើរ​​កម្សាន្ដ​​ច្រើន​ជាងគេ គឺទី​ក្រុង​​សាន់យ៉ា ទីក្រុង​ប៉េកាំង កាងស៊ូ ស៊ីមិន និងគួនមីង ជាដើម។ 

ដោយឡែក មាន​​ប្រជាជន​​ចិន​​​ប្រមាណ​​​ជិត ​១០ម៉ឺន​នាក់​​ផ្សេង​ទៀត បានធ្វើដំណើរ​​កម្សាន្ដ​ទៅកាន់​ទីក្រុង​ហុងកុង តាមរយៈ​ស្ពាន​​ហុងកុង​ស៊ូហៃ ម៉ាកាវ ដែល​ទើបសាង​សង់​រួច​​នាពេល​ថ្មីៗនេះ​៕ 

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការដកហូតពន្ធលើអង្ករនាំចូលទៅអឺរ៉ុប ធ្វើឲ្យទីផ្សារអង្ករកម្ពុជាពិតជាស្លាប់ និង អត់ផ្លូវដើរមែនទេ?

ព័ត៌មាន
ថ្មីៗនេះ រឿងរ៉ាវការដកហូតពន្ធលើអង្ករនាំចូលទៅកាន់ទីផ្សារអឺរ៉ុប បានក្លាយជាប្រធានបទក្តៅមួយ ដែលត្រូវបានអ្នកជំនាញ អ្នកជំនួញលើកឡើងពីក្តីព្រួយ...

ក្រុមហ៊ុនថៃ SCG ប្រមូលចំណូលពីកម្ពុជាបាន ៤០០លាន ដុល្លារអាមេរិក នៅឆ្នាំ២០១៨

ព័ត៌មាន
ក្រុមហ៊ុន SCG (Siam Cement Group) ដែលមានមូលដ្ឋាននៅប្រទេសថៃ បានបង្ហាញពីរបាយការណ៍ប្រាក់ចំណូលពីការលក់របស់ខ្លួន នៅក្នុងទីផ្សារប្រទេសកម្ព...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ