កម្មវិធីគម្រប់ខួប ២ឆ្នាំផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ត្រូវបានរៀបចំឡើង ក្រោមវត្ដមានអញ្ចើញចូលរួមដ៏ខ្ពង់ខ្ពស់ របស់ លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល ថ្នាក់ដឹកនាំកំពូលៗរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប និងភ្ញៀវជាតិ និងអន្ដរជាតិជាច្រើននាក់ទៀត។
លោក ជំទាវ លី សុខឆេង បានលើកឡើងថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលជាម៉ាកយីហោរបស់ខ្មែរ និងត្រូវបានវិនិយោគដោយវិនិយោគិនខ្មែរ ១០០%នេះ ត្រូវបានបង្កើតឡើងស្របទស្សនៈវិស័យវែងឆ្ងាយ ដែលចង់ឲ្យទី នេះមិនត្រឹមតែជា គោលដៅទិញទំនិញប៉ុណ្ណោះទេ ប៉ុន្តែជាមជ្ឈមណ្ឌលកម្សាន្តដ៏រស់រវើក និង ទាន់សម័យ ប្រកបដោយប្រណិតភាព។ លោកជំទាវបន្ថែមថា បើទោះបីជា បច្ចុប្បន្ន នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បាននិងកំពុងប្រមូលផ្ដុំទៅដោយម៉ាកអន្តរជាតិល្បីៗជាច្រើនក៏ពិតមែន ប៉ុន្ដែ ម៉ាកយីហោរបស់ខ្មែរ ក៏បានចាប់អារម្មណ៍ និងដាក់លក់ផលិតផលរបស់ខ្លួននៅក្នុងផ្សារនេះច្រើនដូចគ្នាដែរ។
នៅពេលដែលត្រូវបានសួរថា តើតម្លៃផលិតផលដែលលក់នៅក្នុងផ្សារទំនើប ពិតជាថ្លៃដែរ ឬទេ ដ្បិតមើលទៅការរៀបចំផ្សារ និងហាងសុទ្ធទំនើបស្ដង់ដារ និងប្រណីតយ៉ាងដូច្នេះ? លោកជំទាវ លី សុខឆេង បានឆ្លើយតបថា តម្លៃផលិតផល នៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺមិនថ្លៃនោះទេ គឺប្រហាក់ប្រហែលនឹងតម្លៃទំនិញនៅតាមផ្សារទំនើបផ្សេងទៀតដែរ។ មិនថ្លៃ ក៏ដោយសារតែ តម្លៃជួលនៅក្នុងផ្សារទំនើបសម្រាប់ហាងនានា គឺមានតម្លៃសមរម្យ ដូច្នេះ ការលក់រាយរបស់ហាងនីមួយៗ ក៏លក់នៅក្នុងតម្លៃសមរម្យសម្រាប់អតិថិជនដូចគ្នាដែរ។
លោកជំទាវ លី សុខឆេង បានលើកទឹកចិត្តឲ្យម្ចាស់អាជីវកម្មក្នុងស្រុក គួរតែចាប់យកឱកាសនៅក្នុងការលក់ទំនិញនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ព្រោះនៅទីនេះ ក្រៅតែពីការលក់ផលិតផល ម្ចាស់អាជីវកម្ម អាចរៀនសូតពីអាជីវកម្មអន្តរជាតិធំៗ ទាក់ទងនឹងការធ្វើទីផ្សារ, ការរៀបចំរចនាហាង និងការបម្រើអតិថិជន សម្រាប់ធ្វើទុកជាបទពិសោធន៍យកអនុវត្តនៅក្នុងអាជីវកម្មរបស់ខ្លួន។
ផ្សារទំនើបជីបម៉ុងមិនគ្រាន់តែជាកន្លែងសម្រាប់ទិញទំនិញប៉ុណ្ណោះទេ តែផ្សារទំនើបរបស់យើងគឺជាបណ្តុំនៃសកម្មភាពសង្គម និង ព្រឹត្តិការណ៍កំសាន្តលំដាប់ជាតិ និងអន្តរជាតិធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា តួរយ៉ាងយើងបាននាំយក និងបង្កើតព្រឹត្តិការណ៍កម្សាន្តទាំងខ្នាតតូច និងខ្នាតធំ ជារៀងរាល់សប្តាហ៍ដូច Gumball 3000, កម្មវិធីប្រគំតន្រ្តី, កម្មវិធីប្រដាល់គុនខ្មែរ ពិព័រណ៍សៀវភៅ ពិពរ័ណ៍អាជីវកម្មធំជាងគេបំផុតក្នុងប្រទេសកម្ពុជា ប្រជុំគ្នានៅទីនេះជារៀងរាល់ឆ្នាំ។
ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល គឺជាផ្សារទំនើបរបស់កូនខ្មែរ តែមួយគត់ដែលហ៊ានវិនិយោគក្នុងការបង្កើតកម្មវិធីប្រូម៉ូសិនធំៗជារៀងរាល់រដូវកាលដែលមានរង្វាន់ជាច្រើនសន្ធឹកដូចជា ដំណើរកម្សាន្តទៅក្រៅប្រទេស និងរថយន្តស៊េរីទំនើបទៀងផង ដែលមិនទាន់មានផ្សារទំនើប ណាហ៊ានផ្តល់ជូនដូចនេះឡើយ។ ហើយក្នុងរយៈពេល 2 ឆ្នាំមកនេះផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល បានរៀបចំកម្មវិធីប្រូម៉ូសិនធំៗដូចជា Mega 1st Year Anniversary, Mega Celebration និង Mega អស្ចារ្យ ដែលបានធ្វើការប្រគល់រង្វាន់រថយន្តស៊េរីទំនើបរហូតដល់ ៤ គ្រឿងដល់អតិថិជនដែលតែងតែគាំទ្រក្នុងការដំណើរការផ្សារទំនើបកន្លងមក ហើយបន្តមកទៀតនោះ គឺប្រូម៉ូសិនដែលកំពុងចាប់ផ្តល់នាពេលនេះដើម្បីអបអរដល់គម្រប់ខួប 2 ឆ្នាំផងដែរ។
បន្ទាប់ពីទទួលបានការគាំទ្រអស់រយះពេលជាង ២ ឆ្នាំកន្លងមក ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល បាន ផ្សារភ្ជាប់សកម្មភាពសង្គមកកាន់តែខ្លាំងបន្ថែមទៀត ដោយបានរៀបចំព្រឹត្តការណ៍ពិរណ៍ធំៗមិនធា្លប់មានចំនួន ៤ ប្រចាំឆ្នាំ រួមមានពិពរណ៍មុខរបរ ពិរពរណ៍សុខភាពនិងសម្រស់ ពិរណ៍បច្ចេកវិទ្យានិងនវានុវត្តន៍ ពិរពរណ៍សៀវភៅអាជីវកម្ម ដែលតួរយ៉ាងកាលពីឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះយើងទើបនឹងបញ្ចប់ដោយជោគជ័យនៅពិរពរណ៍សៀវភៅអាជីវកម្មឆ្នាំ ២០២៤ ដែលមានអ្នកចូលរួមប្រមាណជា ៥ ម៉ឺននាក់ ហើយផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល បានបរិច្ចាគសៀវភៅដោយឥតគិតថ្លៃចំនួន ៥០០០ ក្បាល ដើម្បីលើកម្ពស់វិស័យអបរំនៅកម្ពុជាផងដែរ។ ពិសេសជាងនេះទៀត ដើម្បីអបអរសារទរដល់ការគម្រប់ខួប ក៏ដូចជាសម្មតិផលរយះពេល 2 ឆ្នាំកន្លងមកនេះ ផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គា ម៉ល ក៏បានដាក់ប្រកាសបើកនៅប្រម៉ូសិនថ្មីមួយទៀតគឺ Mega 2nd Anniversary ដែលលោកអ្នកគ្រាន់តែចំណាយចាប់ពី១៥ដុល្លាឡើងទៅ នឹងទទួលបាននៅសន្លឹកឆ្នោតផ្សងសំណាងចំនួន១សន្លឹកដើម្បីមានឪកាសឈ្នះនៅរង្វាន់ជាច្រើនដ៏អស្ចារ្យជារៀងរាល់ខែដូចជា៖រថយន្ដសេរីទំនើប ICAR 03 4WD , I phone 16 pro max , Air Pod , Apple I watch 9 , ទូរទស្សន៍, ម៉ាស៊ីនបោកខោអាវ, ឆ្នាងបាយ, ទូរទឹកកក, ម៉ាស៊ីនទឹកក្រឡុក, ឆ្នាងអ៊ុត, កង្ហាល, នឹង Speaker ដែលសរុបទាំងមានចំនួនរហូតទៅដល់ 500 រង្វាន់។
ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល អាចនិយាយបានថាស្តង់ដារគឺអាចប្រកួតប្រជែងនិងមិនចាញ់ផ្សារទំនើបបរទេសឡើយ។ ជាក់ស្តែង ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ជាផ្សារឈានមុខគេក្នុងការនាំយកប្រេនអន្តរជាតិល្បីមកកាន់ប្រទេសកម្ពុជា ដូចជាហាងសម្លៀកបំពាក់ ZARA, Karl Lagerfeld, Moschino Jean, Paul Smith, Jaspal ដែលមានតែមួយគត់។
ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល បាននាំយកមជ្ឍមណ្ឌលកម្សាន្តដែលទំនើបតាំងពីកុមារដល់ពេញវ័យដូចជា មជ្ឍមណ្ឌលកម្សាន្តកុមារ Super Doozii ដែលផ្តល់ទាំងភាពសប្បាយរីករាយ ចំណេះដឹង និងវឹកហាត់ស្មារតីសម្រាប់ជំរុញដល់កុមារក្នុងការលូតលាស់ ចំណែកឯមជ្ឍមណ្ឌលកម្សាន្ត Neo Game Oasis ជាកន្លែងកម្សាន្តសម្រាប់យុវវ័យជាមួយនឹងម៉ាស៊ីនហ្គេមទំនើបដូចជាហ្គេម VR ជាដើម។ ហើយកាលពីឆ្នាំទៅមិញផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល បានវិនិយោគទឹកប្រាក់រាប់លានដុល្លារក្នុងការបើកដំណើរការ Neo Go Kart ដែលជាទីលានប្រណាំងឡានក្នុងទីបិតជិតដំបូងបង្អស់ក្នុងប្រទេសកម្ពុជាជាមួយនឹង ឡាន Kart ទំនើប សម្ភារៈផ្សេងៗដែលជាបច្ចេកវិទ្យាចុងក្រោយពីទ្វីបអឺរ៉ុប។