
ការបង្ហាញពីគោលដៅដ៏ធំនេះ មិនមែនធ្វើឡើងត្រឹមតែនិយាយនៅនឹងមាត់ ឬសរសេរលើក្រដាសនោះទេ ប៉ុន្ដែ ធនាគារ ជីប ម៉ុង បានឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់តាមរយៈផែនការសកម្មភាព ដែលបាននឹងកំពុងបន្ដធ្វើឡើងយ៉ាងសស្រាក់ស្រាំ។
ជាក់ស្ដែង នៅរយៈពេល ៥ឆ្នាំមកនេះ ធនាគារពាណិជ្ជ ដែលវិនិយោគដោយវិនិយោគិនខ្មែរមួយនេះ បានបង្កើនដើមទុនចុះបញ្ជីរបស់ខ្លួនជាបន្ដបន្ទាប់រហូតដល់ ១៣៥ លានដុល្លារអាមេរិក។ នេះសបញ្ជាក់ឲ្យឃើញពីការរីកចម្រើនជាមួយភាពជឿជាក់ និងកសាងមូលដ្ឋានគ្រឹះរឹងមាំនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។

ជាមួយនឹងការយល់ច្បាស់អំពីតម្រូវការហិរញ្ញវត្ថុរបស់អតិថិជននីមួយៗ បានធ្វើឲ្យធនាគារ ជីប ម៉ុង ទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរ ក្នុងនាមជាធនាគារ ដែលផ្តល់នូវទំនុកចិត្តខ្ពស់ និងដំណោះស្រាយ ហិរញ្ញវត្ថុដ៏ល្អ សម្រាប់អាជីវកម្មគ្រប់វិស័យ ពិសេសការផ្ដល់សេវាកម្ចីសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម។
ទន្ទឹមគ្នានេះ ចំនួនប្រាក់បញ្ញើសន្សំនៅធនាគារ ជីប ម៉ុង ក៏បន្តមានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលបង្ហាញឲ្យឃើញរឹតតែច្បាស់នូវជំនឿទុកចិត្ត និងប្រជាប្រិយភាពរបស់ធនាគារ ជីប ម៉ុង ពីសំណាក់អតិថិជនគ្រប់ៗរូប។

ជាមួយនឹងការអភិវឌ្ឍខ្លួនឥតឈប់ឈរ និងទទួលបានការគាំទ្រពីអតិថិជន ធនាគារ ជីប ម៉ុង ក៏ត្រូវបានចាត់ចូលជា ធនាគារឌីជីថល ដែលមានការរីកចម្រើនលឿនជាងគេបំផុតនៅកម្ពុជាឆ្នាំ២០២៤ ដោយ Global Brand Awards 2024 របស់ទស្សនាវដ្តី Global Brands និងត្រូវបានទទួលស្គាល់ ជាធនាគារធនាគារ ដែលផ្ដល់សេវាកម្មអតិថិជនល្អបំផុតឆ្នាំ2024 ដោយទស្សនាវដ្តី World Economic ផងដែរ។
តាមរយៈសមិទ្ធផលដែលសម្រេចបានទាំងអស់នេះ គួបផ្សំនឹងផែនការយុទ្ធសាស្ត្រពោរពេញដោយចក្ខុវិស័យវែងឆ្ងាយរបស់ភាគទុនិក ដែលមានប្រវត្តិបទពិសោធ៍គ្រប់គ្រងពាណិជ្ជកម្មរាប់សិបឆ្នាំ ធនាគារ ជីប ម៉ុង ជឿជាក់ថា នឹងប្រែក្លាយខ្លួនទៅជាធនាគារក្នុងស្រុកឈានមុខគេមួយ និងមានសមត្ថភាពអាចឈរជើងបានរឹងមាំរាប់រយឆ្នាំនៅក្នុងទីផ្សារកម្ពុជា និងឈានទៅពង្រីកខ្លួននៅក្នុងទីផ្សារតំបន់នាពេលខាងមុខ៕
