
សាងសង់នៅលើផ្ទៃដីទំហំ ៨៤៧០ ម៉ែត្រការ៉េ និងមានកម្ពស់ ៨ជាន់ រូមទាំងជាន់ផ្ទាល់ដី អគារមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ប្រណីតនេះ នឹងមានផ្សារទំនើប ជីប ម៉ុង ធនាគារពាណិជ្ជកម្ម ជីប ម៉ុង អគារការិយាល័យសម្រាប់ជួល កន្លែងធ្វើការរួមគ្នា(Co-working space) ភោជនីយដ្ឋាន និងហាងកាហ្វេ ជាដើម។
អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក ត្រូវបានរចនាឡើងយ៉ាងស៊ីវីល័យ និងផ្តល់ទីតាំងដ៏ល្អសម្រាប់ជួល ដោយអគារនេះស្ថិតនៅលើផ្លូវ១៦៩ កែងផ្លូវ១៦៤ ក្បែរវិទ្យាល័យបាក់ទូក ដែលជាតំបន់ទីប្រជុំជន និងហ៊ុំព័ទ្ធដោយសាលារៀន មហាវិទ្យាល័យ អគារការិយាល័យ និងធនាគារ ផងដែរ។
ក្រុមហ៊ុន ជីប ម៉ុង រីថែល គឺជាអាជីវកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលវិនិយោគលើវិស័យមណ្ឌលផ្សារទំនើប ដែលសព្វថ្ងៃ កំពុងមានគម្រោងមណ្ឌលផ្សារទំនើប សរុបចំនួន៥ និងអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម១ ដែលកំពុងត្រូវបានសាងសង់៕

