

ក្នុងអំឡុងកូវីដ១៩នេះ ឥរិយាបថនៃការទិញទំនិញមានការផ្លាស់ប្តូរខ្លាំង រីឯកម្រិតនៃការចាយវាយក៏មានលក្ខណៈសន្សំសំចៃខ្ពស់ ព្រមទាំងងាកទៅប្រើប្រាស់តាមប្រព័ន្ធឌីជីថល និងការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់ផ្ទាល់ ។
ឆ្លើយតបនឹងបម្រែបម្រួលនៃឥរិយាបថទិញទំនិញរបស់អតិថិជន គណៈគ្រប់គ្រងរបស់ក្រុមហ៊ុន ជីប ម៉ុង បានបញ្ជាក់ថា ជីប ម៉ុង កំពុងជំរុញឲ្យផលិតផលរបស់ខ្លួន អាចស្វែងរក និងបញ្ជាទិញលើប្រព័ន្ធអនឡាញ ដោយអតិថិជនមិនចាំបាច់ទៅកាន់ទីតាំងលក់ទំនិញដោយផ្ទាល់នោះឡើយ ។

ផលិតផលដែលនាំចូលនិងចែកចាយដោយ ជីប ម៉ុង មានដូចជា នំស្រួយហាណាមិ, ប្រេងឆា ហេលស៊ី ឆេហ្វ និងសាប៊ូ អូរ៉ា អាចស្វែងរកបានតាមផ្សារទំនើប ជីប ម៉ុង លើកម្មវិធីដឹកជញ្ជូន BLOC, Grab Mart, Nham24, Muuve និង Foodpanda ដែលអាចបញ្ជាទិញបានយ៉ាងងាយស្រួល និងដឹកជញ្ជូនដល់ទីកន្លែងផ្ទាល់តែម្ដង ។
ជីប ម៉ុង ក៏កំពុងពិនិត្យមើលលទ្ធភាពពង្រីកសេវាកម្មតាមប្រព័ន្ធអនឡាញផ្សេងៗទៀតឲ្យកាន់តែទូលំទូលាយថែមទៀតផងដែរ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការបញ្ជាទិញផលិតផលរបស់យើងទាំងអស់ តាមរយៈអនឡាញ ដែលមានភាពងាយស្រួល និងមានសេវាកម្មដ៏ល្អប្រសើរប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ជូនអតិថិជន ។

ក្រៅពីទំនិញជាគ្រឿងបរិភោគ ជីប ម៉ុង ក៏ជាក្រុមហ៊ុននាំចូលនិងចែកចាយសម្ភារសំណង់មានគុណភាពខ្ពស់ផងដែរ នោះគឺដែកថែបអ៊ីតាលី ម៉ាក វី ។
គណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន ជីប ម៉ុង បានបន្ថែមថា ជីប ម៉ុង ផ្តោតសំខាន់លើការរៀបចំយុទ្ធសាស្ត្រប្រព័ន្ធឌីជីថល ដើម្បីផ្តល់ជូនភាពងាយស្រួល ភាពសម្បូរបែប ភាពច្នៃប្រឌិត និងសេវាកម្មដ៏ល្អឥតខ្ចោះ ជូនដល់អតិថិជន ដើម្បីសម្របខ្លួនទៅនឹងបរិបទថ្មីមួយនេះ ៕

