អត្ថបទពាណិជ្ជកម្ម

បានលុយ២ម៉ឺនដុល្លារហើយ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បាននាំក្រុមជម្រើសជាតិបាល់ទះ ជិះឧទ្ធម្ភាគចក្រ និងស្នាក់នៅសណ្ឋាគារលំដាប់ ផ្កាយ៥ទៀត


ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀ និងភេសជ្ជៈឈានមុខគេនៅកម្ពុជា បានឧបត្ថម្ភប្រាក់ រហូតទៅដល់ $២០០០០ ដល់ក្រុមជម្រើសជាតិបាល់ទះបុរសកម្ពុជា នៅឯផ្សារទំនើបខ្នាតយក្ស ជីបម៉ុង ២៧១ មេហ្គា ម៉ល ។
បានលុយ២ម៉ឺនដុល្លារហើយ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បាននាំក្រុមជម្រើសជាតិបាល់ទះ ជិះ ឧទ្ធម្ភាគចក្រ និងស្នាក់នៅសណ្ឋាគារលំដាប់ ផ្កាយ៥ទៀត
ដោយ

នៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមជម្រើសជាតិកីឡាបាល់ទះកម្ពុជា ​ខាង លើនេះដែរ គឺមានសកម្មភាពជាច្រើន ដើម្បីលើកទឹកចិត្តដល់កីឡាករ និងចូលរួម លើកស្ទួយវិស័យកីឡា ជាពិសេសនោះកីឡាបាល់ទះកម្ពុជា ក្នុងនោះដែរក្រុមហ៊ុន បាននាំកីឡាករទាំង១៤រូបទៅចូលរួមទស្សនាក្នុងរោងចក្រដោយផ្ទាល់ និងស្វែង យល់ពីក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ដែលតែងតែ​ចូលរួមឧបត្តមនិងគាំទ្រយ៉ាងសកម្មក្នុង វិស័យកីឡា។

អ្វីកាន់តែអស្ចារ្យនោះ ថ្នាក់ដឹកនាំកំពូលគឺ អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយក​ ជីប ម៉ុង នាំកីឡាករទាំងអស់ជិះឧទ្ធម្ភាគចក្រដ៏ប្រណិតតម្លៃវាល់លានដុល្លារដំបូងបង្អស់នៅកម្ពុជាទស្សនាទេសភាពពីលើអាកាសដ៏សែនស្រស់ស្អាត ជុំវិញទីក្រុងភ្នំពេញ ។

លើពីនេះទៅទៀត ហើយកាន់តែរំភើបខ្លាំង ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បាននាំកីឡាករទាំងអស់ជិះរថយន្តទំនើប Rolls-Royces និង Bentley ដើម្បីទៅពិសាអាហារនិងស្នាក់នៅសណ្ឋាគារ ផ្កាយប្រាំលំដាប់ពិភពលោក ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បែបអភិជនពិតៗ ដែលជាសំណង់មានតម្លៃជិតពីររយលានដុល្លារអាមេរិករបស់ ក្រុមហ៊ុន ជីប ម៉ុង។

សូមជម្រាបផងដែរថា កម្មវិធីខាងលើគឺមានអ្នកចូលរួមយ៉ាងច្រើនកុះករ ជាពិសេសនោះ ការចូលរួមពីសំណាក់អ្នកគាំទ្រផ្ទាល់ ពោលគឺក្នុងនោះក៏មានវត្តមាន លោកបណ្ឌិត អាំង សេរីពិសិដ្ឋ អគ្គលេខាធិការ នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា និងតារាចម្រៀង កំពុងតែ មានឈ្មោះបោះសំឡេង គឺលោក អ៊ីណូ ដែលធ្វើឱ្យកម្មវិធីប្រព្រឹត្តទៅយ៉ាងរលូន និងសប្បាយរីករាយ ។




អត្ថបទបន្ទាប់


តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនថាមពល សេវាកម្មលក់រាយ និងសំណង់នៅថៃ មាននិន្នាការធ្លាក់ចុះ ក្រោយការបោះឆ្នោត

ព័ត៌មាន
ខណៈដែលគណបក្សឆ្ពោះទៅមុខកំពុងស្វះស្វែងរកការគាំទ្រ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះក្រោយការបោះឆ្នោតកាលពីសប្ដាហ៍មុនរួចមក អ្នកវិភាគទីផ្សារខ្លះបានអះអ…

ថៃរំពឹងថា នឹងអាចនាំចេញអង្ករបានរហូតលើសពី៨លានតោននៅក្នុងឆ្នាំ២០២៣

ព័ត៌មាន
ថៃដែលកំពុងតែកាន់ដំណែងជាអ្នកនាំចេញអង្ករទីពីរនៅលើពិភពលោកបានអះអាងថា បរិមាណនៃការនាំចេញអង្ករនៅក្នុងឆ្នាំ២០២៣ នេះ អាចលើសពី ៨ លានតោន ខណៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ