នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា
ការផ្អាកជ្រើសរើសក្របខណ្ឌថ្មីក្នុងឆ្នាំ២០២០នេះ គឺផ្អាកទាំងការជ្រើសរើសថ្នាក់ជាតិ
និងថ្នាក់ក្រោមជាតិនៅតាមក្រសួងស្ថាប័នរដ្ឋទាំងអស់ និងត្រូវចាំរហូតដល់មានការជូនដំណឹងជាថ្មី។
សូមជម្រាបថា ក្រសួងស្ថាប័ន
អង្គភាពជាតិ និងថ្នាក់ក្រោមជាតិ ទូទាំងប្រទេស តែងតែធ្វើការប្រលងជ្រើសរើសឲ្យចូលបំរើការងារក្របខណ្ឌរដ្ឋជារៀងរាល់ឆ្នាំ
ដោយក្នុងឆ្នាំនេះមានក្រសួងស្ថាប័នរដ្ឋចំនួន១៤ ដែលចេញសេចក្តីជូនដំណឹងជ្រើសរើសឲ្យបំរើការងារនៅតាមក្រសួងស្ថាប័នទាំងនោះ
៕
© 2024 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។