រុស្ស៊ី-អ៊ុយក្រែន

លោក ពូទីន ថា រុស្ស៊ីនឹងប្រើគ្រាប់បែកចង្កោមដូចគ្នា ប្រសិនបើអ៊ុយក្រែនប្រើមុន


ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអាទិត្យថា រុស្ស៊ីមាន «ស្តុកគ្រប់គ្រាន់» នៃគ្រាប់បែកចង្កោម ហើយនឹងមានសិទ្ធិប្រើប្រាស់គ្រាប់បែកនេះ ប្រសិនបើវាត្រូវបាន គេយកមកប្រើប្រឆាំងនឹងកងទ័ពរុស្ស៊ី។ ការប្រកាសរបស់លោក ពូទីន នេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ុយក្រែនបានទទួលគ្រាប់បែកចង្កោមពីសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។
សមរភូមិគ្រាប់បែកចង្កោមអាចនឹងត្រូវប្រើដាក់គ្នារវាងរុស្ស៊ី-អ៊ុយក្រែន
ដោយ

«ខ្ញុំចង់កត់សម្គាល់ថា នៅក្នុងសហព័ន្ធរុស្ស៊ីមានស្តុកគ្រប់គ្រាន់នៃគ្រាប់បែកចង្កោមប្រភេទផ្សេងៗគ្នា។ ហើយយើងមិនទាន់បានប្រើវានៅឡើយទេ។ ប៉ុន្តែជាការពិតណាស់ ប្រសិនបើវាត្រូវបានគេប្រើប្រឆាំងនឹងយើង យើងនឹងមានសិទ្ធិក្នុងការចាត់វិធានការទៅវិញដែរ»។ នេះគឺជាការថ្លែងឡើងរបស់លោក ពូទីន ទៅកាន់ទូរទស្សន៍រដ្ឋរុស្ស៊ីប្រចាំនៅទីក្រុងម៉ូស្គូ។
បុរសខ្លាំងរុស្ស៊ីរូបនេះបានបន្ថែមទៀតថា ការប្រើគ្រាប់បែកចង្កោមគឺជា ឧក្រិដ្ឋកម្ម ហើយរុស្ស៊ីតាំងពីមុនមកមិនបានប្រើវានោះឡើយ ទោះបីជាពេលនោះខ្លួនធ្លាប់ខ្វះខាតគ្រាប់រំសេវធ្ងន់ធ្ងរក៏ដោយ។ គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន អ៊ុយក្រែនបានទទួលគ្រាប់បែកចង្កោមពីសហរដ្ឋអាមេរិកដូចការសន្យាមែន។ ទោះយ៉ាងណា យោធាអ៊ុយក្រែនបានបញ្ជាក់ថាខ្លួននឹងប្រើវាក្នុង«ដែនកំណត់មួយ» ពោលគឺមិនប្រើសម្រាប់វាយប្រហារក្នុងទឹកដីរុស្ស៊ីនោះទេ ដោយប្រើសមា្រប់ការវាយលុកលើទ័ពសត្រូវដែលប្រមូលផ្ដុំ ដើម្បីព្យាយាមវាយយកទឹកដីរបស់ខ្លួនត្រឡប់មកវិញពីគូសសត្រូវតែប៉ុណ្ណោះ។

ដោយត្រូវបានហាមឃាត់ជាង ១០០ប្រទេសនៅទូទាំងពិភពលោក គ្រាប់បែកចង្កោមត្រូវបានក្រុមអ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្សឱ្យដឹងថា វាត្រូវបានប្រើរួចមកហើយក្នុងការប្រយុទ្ធគ្នាក្នុងសង្គ្រាមជាង ១៧ខែមកនេះ។ គ្រាប់បែកប្រភេទនេះ គឺមានគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះនៅពេលទម្លាក់វាជិតដល់ដី គ្រប់បែកចង្កោមអាចបញ្ចេញក្បាលគ្រាប់ជាច្រើនទៀត និងផ្ទុះក្នុងទំហំមួយដ៏ធំ។ បើទោះជាវាមិនផ្ទុះភ្លាមៗក៏ដោយ វាក៏បានបង្កគ្រោះថ្នាក់ច្រើនទសវត្សន៍តទៅមុខទៀតជាពិសេសកុមារតែម្តង។
ទន្ទឹមនឹងសេណារីយ៉ូប្រើគ្រាប់បែកចង្កោមដាក់គ្នានេះដែរ នៅសមរភូមិសង្គ្រាមឯណោះវិញ ត្រូវបានរាយការណ៍មកថា«កំពុងមានភាពក្តៅគគុក»។ នៅភាពខាងកើតអ៊ុយក្រែន កងទ័ពទាំងពីរកំពុងវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅភូមិភាគចំនួនបីនៃតំបន់នោះ។ នេះបើតាមការបញ្ជាក់ដោយមន្ត្រីយោធាជាន់ខ្ពស់អ៊ុយក្រែនប្រាប់រ៉យទ័រកាលពីថ្ងៃអាទិត្យ។
ដោយឡែក យោធាអ៊ុយក្រែនបានអះអាងថា ខ្លួនបានដណ្តើមកាន់កាប់ផ្នែកមួយនៃភូមិភាគអាគ្នេយ៍ក្នុងតំបន់ Donetsk ក្បែរកន្លែងតាំងទីលំនៅតូចៗដែលអ៊ុយក្រែនដណ្តើមបានវិញក្នុងខែមិថុនា។ បើតាមអនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោកស្រី Hanna Maliar បាននិយាយនៅលើ Telegram ថា កងកម្លាំងរុស្ស៊ីបាននិងកំពុងវាយប្រហារក្នុងទិសដៅនៃទីក្រុង Kupyansk ក្នុងតំបន់ Kharkiv អស់រយៈពេលពីរថ្ងៃជាប់ៗគ្នា។ ទោះយ៉ាងណា យោងតាមអ្នកនាំពាក្យសម្រាប់បញ្ជាការភាគខាងត្បូងរបស់យោធាអ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយកាលពីថ្ងៃអាទិត្យថា កងកម្លាំងអ៊ុយក្រែនបានឈានទៅមុខជាងមួយគីឡូម៉ែត្រ នៅក្នុងសមរភូមិជួរមុខភាគខាងត្បូង៕




អត្ថបទបន្ទាប់


ធនាគារជាតិនឹងរៀបចំយន្តការទទួលបណ្តឹង និងដោះស្រាយជូនពលរដ្ឋ ដែលជួបបញ្ហារឿងផ្ទេរ ដក និងដាក់ប្រាក់

ធនាគារជាតិនៃកម្ពុជានឹងរៀបចំយន្តការទទួលបណ្តឹង និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដែលតែងតែជួបបញ្ហាពេលមកទទួល និងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុរបស…

សមាជិកមេគង្គ-គង្គាប្តេជ្ញាពង្រឹងការប្រើប្រាស់ និងគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព

សមាជិកមេគង្គ-គង្គាដែលមានប្រទេសកម្ពុជា ឥណ្ឌា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមបានប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការស្តីពីការប្រើប្រាស់ និងគ្រប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ