នយោបាយ​ម៉ាឡេស៊ី

នាយករដ្ឋមន្ត្រី​ចំណាស់​ជាង​គេ​បំផុត លោក មហាធៀ មហាម៉ាត់ លាលែង​ពីមុខ​តំណែង​ហើយ


បន្ទាប់ពី​កាន់​អំណាច​បានជិត​ពីរឆ្នាំ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ បាន​ដាក់ពាក្យ​លាលែង​ពីមុខ​តំណែង​ហើយ នៅថ្ងៃចន្ទ ទី២៤ កុម្ភៈ ២០២០នេះ។ នេះ​បើ​យោង​តាមទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ។
លោក មហាធៀ មហាម៉ាត់ (រូបខាងស្ដាំ) និង​លោក អាន់វ៉ា អ៊ីប្រាហ៊ីម។ រូបភាព​ឯកសារ Malay Mail
ដោយ

រ៉យទ័រ បាន​ផ្សាយដោយ​យោង​ប្រភព​ពីរ​ដែល​សុំ​មិនបញ្ចេញ​ឈ្មោះ ថា លោក មហាធៀ បានដាក់លិខិត​សុំ​លាលែង​ពី​មុខ​តំណែង​ ទៅកាន់​ព្រះមហាក្សត្រ​រួចហើយ។

អ្នកនាំពាក្យ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី មិន​បានផ្ដល់​អត្ថាធិប្បាយ​អ្វីចំពោះ​ដំណឹង​នេះ​ទេ ប៉ុន្តែ បាននិយាយថា នឹងមានការចេញសេចក្ដី​ថ្លែងការណ៍ជា​ផ្លូវការ​ឆាប់ៗនេះ។

លោក មហាធៀ បច្ចុប្បន្ន មាន​អាយុ ៩៤ឆ្នាំ បាន​ឡើង​កាន់តំណែង​ជា​លើកទីពីរ ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី កាលពីខែ​ឧសភា ឆ្នាំ​២០១៨។

សារព័ត៌មាន អាល់ហ្សាហ្ស៊ីរ៉ា បានផ្សាយថា ការលាលែងពីតំណែង​របស់​លោក មហាធៀ ជាការបើកផ្លូវដល់​លទ្ធភាពនៃការបង្កើត​រដ្ឋាភិបាលថ្មី។ ការសម្រេចចិត្ត​របស់​លោក មហាធៀ ធ្វើឡើង​នៅក្រោយពេល​មាន​ការខ្វែងគំនិត​គ្នា​ផ្នែក​នយោបាយ​កាលពីចុងសប្ដាហ៍ បន្ទាប់ពី​មានសេចក្ដីរាយការណ៍ថា គណបក្ស​របស់​លោក​មានផែនការ​បង្កើត​រដ្ឋាភិបាល​ថ្មី ដែលនឹង​ផាត់​លោក អាន់វ៉ា អ៊ីប្រាហ៊ីម ចេញ។ 

លោក មហាធៀ និង​លោក អាន់វ៉ា ជា​ឥស្សរជន​នយោបាយ​ដ៏លេចធ្លោ​ពីររូប​របស់​ម៉ាឡេស៊ី។ លោកទាំងពីរ​រួបរួមគ្នា​នៅមុន​ការបោះឆ្នោត​ឆ្នាំ​២០១៨ ដែល​បាន​យកជ័យ​ជំនះ​លើ​គណបក្ស​ Barisan Nasional ដែល​បាន​គ្រប់គ្រង​ប្រទេស​ម៉ាឡេស៊ី​អស់ ៦ទសវត្សរ៍ និង​បាន​ទម្លាក់អតីត​នាយករដ្ឋមន្ត្រី លោក ណាជីប រ៉ាហ្សាក់។

ប៉ុន្តែ ភាពតានតឹងរវាង​អ្នកនយោបាយ​ល្បីទាំងពីររូបនេះ បាន​កើតឡើង​កាន់តែពុះកញ្ជ្រោល ដោយសារ​លោក មហាធៀ ជំទាស់​ក្នុងការ​កំណត់ពេលវេលា​ជាក់លាក់​ក្នុងការ​រក្សា​ពាក្យ​សន្យារបស់​លោក ដើម្បី​ផ្ទេរ​អំណាច​ទៅ​ឲ្យ​លោក អាន់វ៉ា។ 

លោក អាន់វ៉ា សព្វថ្ងៃ អាយុ ៧២ឆ្នាំ ធ្លាប់ជាឧបនាយករដ្ឋមន្ត្រីរបស់​លោក មហាធៀ ក្នុង​អំឡុងអាណត្តិរបស់​លោកពីឆ្នាំ​១៩៨១ ដល់ឆ្នាំ​២០០៣ ប៉ុន្តែ ត្រូវ​លោក មហាធៀ បណ្ដេញចេញ​នៅឆ្នាំ​១៩៩៨ បន្ទាប់ពី​ខ្វែង​គំនិតគ្នា​លើ​របៀប​ដោះស្រាយ​វិបត្តិ​ហិរញ្ញ​វត្ថុ​នៅគ្រានោះ៕




អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន៖ កម្ពុជានឹងមិនស្នើសុំ EBA ដែលត្រូវបានដក ២០% នោះមកវិញនោះទេ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានអះអាងថា កម្ពុជា នឹងមិនស្នើសុំអឺរ៉ុប នូវប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលត្រូវបានដក ២០% នៃទំនិញ…

ប្រមុខរាជរដ្ឋាភិបាលចាត់វិធានការស្រោចស្រង់ការធ្លាក់ចុះដុនដាបក្នុងវិស័យ ទេសចរណ៍កម្ពុជា

ព័ត៌មាន
វិស័យទេសចរណ៍នៅកម្ពុជា និងនៅក្នុងតំបន់ សុទ្ធតែជួបប្រទះនូវវិបត្តិថមថយចុះនូវ ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ ដោយសារតែការផ្ទុះឡើងនូវ វីរុសក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ