ជម្លោះជាមួយអូស្ត្រាលី និងចិន

ក្រោយមានជម្លោះជាមួយអូស្ត្រាលី ចិនកំពុងជួបបញ្ហាខ្វះខាតការផ្គត់ផ្គង់ធ្យូងថ្មកាន់តែខ្លាំង


ជម្លោះពាណិជ្ជកម្មរវាងចិន និងអូស្ត្រាលីនៅតែបន្ដអូសបន្លាយមិនទាន់មានសញ្ញាណាមួយបង្ហាញពីការវិលទៅរកការផ្សះផ្សាគ្នានោះទេ ហើយជម្លោះពាណិជ្ជកម្មនេះ ក៏បានធ្វើឲ្យសេដ្ឋកិច្ចពាណិជ្ជកម្មប្រទេសទាំងសងខាងរងផលប៉ះពាល់រៀងៗខ្លួនដែរ។
ក្រុមហ៊ុនធ្យូងថ្មនៅក្នុងប្រទេសចិនដែលជាការវិនិយោគជាមួយអូស្រ្តាលី
ដោយ

ជាក់ស្ដែង​ក្រោយ​ពី​មាន​ប៉ះពារ​ពាក្យ​សម្ដី​គ្នា​ជាមួយ អូស្ត្រាលី គេ​សង្កេត​ឃើញ​ថា ការ​ផ្គត់ផ្គង់​ធ្យូងថ្ម​នៅ​ក្នុង​ប្រទេស​ចិន គឺ​មិន​អាច​បំពេញតម្រូវការ​ក្នុងស្រុក​បាន​នោះ​ទេ ក្រោយ​ពី​ផលិតកម្ម​នៅ​ក្នុងស្រុក​មាន​ចំនួន​តិច ស្រប​ពេល​ដែល​តម្រូវការ​ប្រើប្រាស់​មាន​ច្រើន ដែល​ធ្វើ​ឲ្យ​តម្លៃ​បាន​និង​កំពុង​ហក់​ឡើង​ខ្ពស់​នា​ពេល​បច្ចុប្បន្ន និង​សម្រាប់​រយៈពេល​៦​ខែ​តទៅ​មុខ​ទៀត​។

កង្វះខាត​វត្ថុធាតុដើម​ដ៏​សំខាន់​សម្រាប់​ប្រទេស​ចិន​នេះ គឺ​ដោយសារ​តែ​ការ​បិទ​ខ្ទប់ ឈប់​នាំ​ចូល​ធ្យូងថ្ម​ពី​ប្រទេស​អូស្ត្រាលី មក​កាន់​ប្រទេស​ចិន​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មកនេះ ក្រោម​ឥទ្ធិពល​នៃ​ជម្លោះ​នយោបាយ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន South China Morning Post​។

ចិន​សម្រេច​បញ្ឈប់​ការ​នាំ​ចូល​ធ្យូងថ្ម​ពី​អូស្ត្រាលី​ដំបូង​នៅ​ខែតុលា​ឆ្នាំ​២០២០​។ មិន​ទាន់​បាន​១​ឆ្នាំ​ស្រួលបួល​ផង បច្ចុប្បន្ន​ចិន​កំពុង​ជួប​បញ្ហា​ខ្វះខាត​ធ្យូងថ្ម ដោយ​ផលិតកម្ម​ក្នុងស្រុក​មិន​អាច​បំពេញតម្រូវការ​បាន​នោះ​ឡើយ​។ ប្រការ​នេះ​បាន​ចោទ​ជា​សំណួរ​ឡើង​ថា «​តើ​រដ្ឋអំណាច​ក្រុង​ប៉េ​កាំ​ង​អាច​បន្ត​ហាមឃាត់​ការ​នាំ​ចូល​ធ្យូងថ្ម​ពី​អូស្ត្រាលី​បាន​យូរ​ប៉ុនណា​ទៀត?​»

សម្រាប់​វិស័យ​ឧស្សាហកម្ម​នៅ​ចិន ធ្យូងថ្ម​ដើរតួ​នាទី​សំខាន់​ណាស់ ជា​វត្ថុធាតុដើម​សម្រាប់​លាយ​ជា​រ៉ែ​ដែក​ដើម្បី​ផលិត​ជា​ដែកថែប​។ តម្លៃ​ដែកថែប​នៅ​ចិន​បាន​ហក់​ឡើង​ខ្លាំង​នៅ​អំឡុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ ប៉ុន្តែ​បាន​ស្រុត​ចុះ​មក​វិញ​បន្ដិច​នៅ​ដើម​ត្រីមាស​ទី​២ នៅឡើយ​តែ​តម្លៃ​ធ្យូងថ្ម​ប៉ុណ្ណោះ​ដែល​បន្ត​កើន​ឡើងជា​លំដាប់​។

ជាក់ស្តែង កាលពី​ស​ប្តា​ហ៍​មុន តម្លៃ​របស់​ធ្យូងថ្ម​នៅ​ទីតាំង​រុករក​មួយ​ចំនួន​ក្នុង​ខេត្ត​សាន​ស៊ី (Shanxi) ភាគ​ខាងជើង​ប្រទេស​ចិន​បាន​កើនឡើង​ដល់​ប្រមាណ​៦២០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​តោន ។ ដោយឡែក​នៅ​ស​ប្តា​ហ៍​មុន​ដូច​គ្នា សម្រាប់​ប្រភេទ​ធ្យូងថ្ម​ក្តៅ ដែល​គេ​យក​ទៅ​ប្រើប្រាស់​សម្រាប់​ផលិត​ចេញ​ជា​ថាមពល​អគ្គិសនី​វិញ បាន​កើនឡើង​ដល់​តម្លៃ​ខ្ពស់​លើស​កំណត់​ត្រា សម្រាប់​ទីតាំង​ផលិត​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​ចំនួន​៤​របស់​ប្រទេស​ចិន ដូច​ជា ខេត្ត​ក្វា​ង​ទុង ខេត្ត​យូ​ណា​ន ខេត្ត​ជាំ​ង​ស៊ី និង ខេត្ត​ហ៊ូ​ណា​ន​។

ដោយសារ​តែ​សកម្មភាព​ឧស្សាហកម្ម​ដ៏​ខ្លាំងក្លា និង​តម្រូវការ​នៅ​តាម​ផ្ទះ​មានការ​កើនឡើង ការ​ប្រើ​ថាមពល​អគ្គិសនី​សរុប​នៅ​ទូ​ទាំង​ប្រទេស​ចិន​បាន​កើនឡើង​ជិត​១៦% ក្នុង​រយៈពេល​៧​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ដោយ​ក្នុង​នោះ​មាន​ខេត្ត​ចំនួន​១៦ បាន​ប្រើ​លើស​ពី​ការ​កំណត់​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី គណៈកម្មការ​អភិវឌ្ឍន៍ និង​កំណែទម្រង់​ជាតិចិន​។ 

យ៉ាងណាមិញ បើ​យោង​តាម​អ្នកជំនាញ​ក្នុង​វិស័យ​រ៉ែ និង​ធ្យូងថ្ម​របស់​ចិន​បាន​ឲ្យ​ដឹង​ថា ការ​កើនឡើង​នូវ​តម្រូវការ​ប្រើប្រាស់​ធ្យូងថ្ម​ក្តៅ​សម្រាប់​ផលិត​អគ្គិសនី​នេះ សបញ្ជាក់​ថា​ការ​ប្រើប្រាស់ ប្រចាំឆ្នាំ​សរុប​នៅ​ក្នុង​ប្រទេស​ចិន កំពុង​ឆ្ពោះទៅ​រក​កំណើន​១០% បន្ថែម​ទៀត​សម្រាប់​រយៈពេល​ពេញ​១​ឆ្នាំ ដែល​បច្ចុប្បន្ន​តម្រូវការ​ធ្យូងថ្ម​មាន​ប្រហែល ៣​ពាន់​លាន​តោន​រួច​ទៅ​ហើយ ក្នុង​នោះ​ប្រហែល ២​ពាន់​៧​រយ​លាន​តោន បាន​មក​ពី​ការ​ផលិត​ក្នុងស្រុក ខណៈ​ចំនួន​នៅ​សេសសល់​បាន​មក​ពី​ការ​នាំ​ចូល​។

ប្រការ​នេះ​បាន​សេចក្តី​ថា ចិន​ត្រូវការ​នាំ​ចូល​ធ្យូងថ្ម​ប្រមាណ ៣០០​លាន​តោន​ទៀត ទើប​អាច​បំពេញតម្រូវការ​ក្នុងស្រុក​បាន​គ្រប់គ្រាន់​។ ប៉ុន្តែ​បញ្ហា​នេះ​បាន​ចោទ​ជា​សំណួរ​ឡើង​ថា តើ​ចិន​អាច​នាំ​ចូល​ធ្យូងថ្ម​ពី​ណា​មក​បាន បើ​អូស្ត្រាលី​ដែល​ជា​ដៃគូរ​ពាណិជ្ជកម្ម​ផ្គត់ផ្គង់​ធំ​ជាងគេ​របស់​ចិន ត្រូវ​បាន​ចិន​ហាមឃាត់​ការ​នាំ​ចូល​ទៅ​ហើយ​នោះ

ត្រង់​ចំណុច​នេះ បាន​បង្ហាញ​ឲ្យ​យើង​ឃើញ​ថា ការ​ហាមឃាត់​ការ​នាំ​ចូល​ធ្យូងថ្ម​ពី​អូស្ត្រាលី​មក​ចិន ដោយសារ​តែ​ជម្លោះ​រវាង​គ្នា​និង​គ្នា បាន​និង​កំពុង​ធ្វើ​ឲ្យ​ចិន​ខ្លួនឯង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​ៗ មិនមែន​តែ​អូស្ត្រាលី​នោះ​ទេ​។

យ៉ាងណាមិញ មក​ទល់​នឹង​ពេល​នេះ ចិន​មិន​បាន​បង្ហាញ​ពី​ចេតនា​ចង់​ផ្សះផ្សា ឬ​ភ្ជាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​គ្នា ដើម្បី​នាំ​ចូល​ធ្យូងថ្ម​ឡើង​វិញ​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ក្រុង​ប៉េ​កាំ​ង​កំពុង​ញាប់ដៃ​ញាប់​ជើង ជំរុញ​ផលិតកម្ម​ក្នុងស្រុក ដោយ​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ក្នុងស្រុក​បង្កើន​ការ​រុករក និង​ផលិត ក៏​ដូច​ជា​បង្កើន​ការ​វិនិយោគ​លើ​វិស័យ​ធ្យូងថ្ម​នេះ​បន្ថែម​ទៀត​។

គួរ​រំឭក​ថា អូស្ត្រាលី​ជា​អ្នក​ផ្គត់ផ្គង់​ធ្យូងថ្ម​ដ៏​ធំ​បំផុត​មួយ​របស់​ចិន រហូត​ដល់​ភាគី​ទាំង​ពីរ​ផ្តើម​មាន​ជម្លោះ​នឹង​គ្នា​ជុំវិញ​សំណុំរឿង​ជា​ច្រើន ហើយ​ដែល​បាន​រាលដាល​ដល់​ការ​បិទ​ខ្ទប់​ការ​នាំ​ចូល​ទំនិញ​មួយ​ចំនួន​រវាង​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​នោះ​ក៏​មាន​ផលិតផល​ធ្យូងថ្ម​ផង​ដែរ​។ 

សូម​ជម្រាប​ថា ធ្យូងថ្ម​គឺជា​ផលិតផល​នាំ​ចេញ​ធំ​ទី​៣ របស់​អូស្ត្រាលី​ទៅ​កាន់​ប្រទេស​ចិន​បន្ទាប់​ពី​រ៉ែ​ដែក និង​ឧស្ម័ន ដែល​វា​បាន​តំណាង​ឲ្យ​ជាង ៥%​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​សរុប ដែល​មាន​ជាង​១៩០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​របស់​ប្រទេស​ទាំង​ពីរ​៕

None



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលថៃ នឹងចែកឧបករណ៍តេស្តកូវីដ-១៩ ចំនួន ៨,៥លានឈុតដោយឥតគិតថ្លៃសម្រាប់ពលរដ្ឋ

ប្រទេសថៃ នៅមួយរយៈចុងក្រោយនេះ នៅតែបន្ដរកឃើញករណីឆ្លងកូវីដ-១៩ច្រើននៅឡើយប្រមាណជាង១ម៉ឺននាក់ក្នុងមួយថ្ងៃ ហើយក្នុងនោះ តាមការយកសំណាកទៅពិនិត្យក…

ពហុកីឡដ្ឋានមរតកតេជោតម្លៃជិត ១៦០លានដុល្លារ នឹងត្រូវចូលរួមសម្ពោធដោយលោក វ៉ាង យី នៅថ្ងៃទី ១២ ខែកញ្ញា

បើមិនមានអ្វីប្រែប្រួលទេ ពហុកីឡដ្ឋានមរតកតេជោ តម្លៃជិត១៦០លានដុល្លារ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២១ ដោយមានវត្តមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ