ដំណាំកាហ្វេ និងកាកាវនៅមណ្ឌលគិរី

ដំណាំកាហ្វេ និងកាកាវនៅមណ្ឌលគិរីមានទីផ្សារល្អ ប៉ុន្ដែការកែច្នៃ និងវិនិយោគនៅមានកម្រិត


ខេត្តមណ្ឌលគិរី ជាខេត្តមួយដែលមានអំណោផលលើការដាំដុះដំណាំកសិកម្ម រួមទាំងដំណាំឧស្សាហកម្ម ដូចជា កាហ្វេ និងកាកាវ ជាដើម។ ទោះបី ដំណាំកាហ្វេ និងកាកាវ ដែលដាំដុះនៅខេត្តមណ្ឌលគិរី ទទួលបានទិន្នផលល្អ និងមានគុណភាពគួរឲ្យកត់សម្គាល់ក្ដី ប៉ុន្ដែ អ្នកជំនាញក្នុងវិស័យកសិកម្ម បានអះអាងថា បច្ចុប្បន្ន ការកែច្នៃគ្រាប់កាហ្វេ និងកាកាវ ក៏ដូចជា ការវិនិយោគលើដំណាំទាំងពីរប្រភេទនេះ ហាក់នៅមានកម្រិតនៅឡើយ។
គ្រាប់កាហ្វេ នៅមណ្ឌលគិរី
ដោយ

ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា តាមពិត ដំណាំកាហ្វេ និងកាកាវ មិនសូវជាខុសគ្នាប៉ុន្មាននោះទេ ជាមួយនឹងដំណាំដទៃ ទាំងការដាំដុះ និងការថែទាំ គ្រាន់តែដំណាំប្រភេទនេះមិនត្រូវការកម្ដៅខ្លាំង និងទាមទារអាកាសធាតុត្រជាក់បន្តិច។ បើតាម ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម កសិករមួយចំនួន នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានជ្រើសរើសការដាំដុះដំណាំកាហ្វេ ជាមុខរបរបន្ទាប់បន្សំពីការធ្វើស្រែចម្ការ និងដាំបន្លែ ព្រោះតែដំណាំនេះមានតម្រូវការទីផ្សារខ្ពស់។ ខណៈគ្រាប់កាហ្វេដែលស្ងួតមានតម្លៃ ៦ពាន់រៀល ក្នុងមួយគីឡូក្រាម។

យ៉ាងណាមិញ សម្រាប់ដំណាំកាកាវ ត្រូវបានឯកឧត្តម ហ៊ាន វណ្ណហន បញ្ជាក់ថា ជាដំណាំថ្មីមួយប្រភេទ ដែលក្រសួងកំពុងសិក្សានៅឡើយ ក៏ប៉ុន្តែ ដំណាំនេះក៏មានទីផ្សារ មិនចាញ់ដំណាំកាហ្វេនោះដែរ។ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ បន្តថា ដ្បិត ដំណាំទាំងពីរប្រភេទកំពុងមានតម្រូវការក្នុងស្រុកល្អ តែបើនិយាយពីបច្ចេកទេសកែច្នៃ និងការវិនិយោគ លើដំណាំនេះហាក់នៅមានកម្រិតនៅឡើយ។

បើតាមឯកឧត្តម ហ៊ាន វណ្ណហន ក៏សង្កត់ធ្ងន់ថា ខេត្តមណ្ឌលគិរី ក៏មិនមែនជាកន្លែងដែលអំណោយផលខ្លាំងនោះដែរសម្រាប់ដំណាំកាហ្វេ ព្រោះដំណាំកាហ្វេ មានប្រភពពីតំបន់អាហ្វ្រិក និងត្រូវការលក្ខខណ្ឌច្រើន។ ទោះជាបែបនេះក៏ដោយចុះ ការដាំដំណាំកាហ្វេ មិនមែនជាបញ្ហាឡើយសម្រាប់ពលរដ្ឋកម្ពុជា ដែលប្រកបរបរដាំកាហ្វេ ព្រោះទាំងការដាំដុះ និងថែទាំ មិនខុសគ្នានឹងដំណាំផ្សេងប៉ុន្មាននោះទេ។ ដោយឡែក សម្រាប់ដំណាំកាកាវ ទោះជាប្រភេទដំណាំថ្មី តែបច្ចុប្បន្ន ក៏មានការដាំដុះនៅតាមបណ្ដាខេត្តមួយចំនួនដែរ ដូចជា កំពង់ចាម បាត់ដំបង ប៉ៃលិន និងមណ្ឌលគិរី។ នេះជាការបញ្ជាក់របស់មន្រ្តីកសិកម្ម ហ៊ាន វណ្ណហន។

សូមបញ្ជាក់ថា បណ្ដុំកសិករដែលដាំដុះដំណាំកាហ្វេ បច្ចុបន្ន មានប្រមាណ ៦០គ្រួសារ ស្ថិតនៅ ស្រុកពេជ្រាដា ខេត្តបណ្ឌលគិរី។ ក្នុងមួយឆ្នាំកសិករអាចផលិតគ្រាប់កាហ្វេ ប្រមាណ៩០តោន ក្នុងមួយឆ្នាំសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក៕

None



អត្ថបទបន្ទាប់


កម្ពុជាគ្រោងរៀបចំកិច្ចប្រជុំអាស៊ានថ្នាក់រដ្ឋមន្រ្តី នៅថ្ងៃទី១៦-១៧ ខែកុម្ភៈ ខាងមុខ

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គ្រោងរៀបចំដំណើរទស្សនកិច្ចលើកដំបូង ក្នុងនាមជាប្រេ…

កូវីដ១៩ អូមីក្រុង មិនរំខានដល់អាជីវករលក់គ្រឿងរណ្ដាប់ និង គ្រឿងលម្អតុបតែងផ្ទះក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាមឆ្នាំនេះទេ

នៅអំឡុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម យើងសង្កេតឃើញថា ទាំងប្រជាជនដែលមានដើមកំណើតចិន វៀតណាម និងអ្នកជាប់សែស្រឡាយចិន កំពុងមមាញឹកក្នុងក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ