កិច្ចប្រជុំអាស៊ានថ្នាក់រដ្ឋមន្រ្តី

កម្ពុជាគ្រោងរៀបចំកិច្ចប្រជុំអាស៊ានថ្នាក់រដ្ឋមន្រ្តី នៅថ្ងៃទី១៦-១៧ ខែកុម្ភៈ ខាងមុខ


ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គ្រោងរៀបចំដំណើរទស្សនកិច្ចលើកដំបូង ក្នុងនាមជាប្រេសិតពិសេសស្ដីពីមីយ៉ាន់ម៉ា និងគ្រោងរៀបចំកិច្ចប្រជុំអាស៊ានថ្នាក់រដ្ឋមន្រ្តី នៅថ្ងៃទី១៦-១៧ ខែកុម្ភៈ ខាងមុខ ផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកាបរទេសកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២។
សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ជួបស្វាគមន៍​លោក​ឧត្តមសេនីយ Min Aung Hlaing របស់​មីយ៉ាន់ម៉ា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង Naypyitaw នៅ​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ​២០២២។

យោងតាមក្រសួងការបរទេសកម្ពុជា​ នៅថ្ងៃទី២៨ ខែមករា ឯកឧត្តម ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយលោកជំទាវ Mona Juul ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តាមរយៈវីឌីអូ អំពីស្ថានភាពថ្មីៗ នៅមីយ៉ាន់ម៉ា។ នាឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន ក៏បានគូសបញ្ជាក់អំពីភាពស្មុគស្មាញចាក់ស្រេះនៃស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការ វិវឌ្ឍថ្មីៗ នៃបញ្ហាសន្តិសុខនយោបាយ និងមនុស្សធម៌នៅក្នុងប្រទេសនេះរួច។ ជា​មួយគ្នានោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូនក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​ អំពីកិច្ចខិតខំប្រឹងប្រែង និងប្ដេជ្ញាចិត្តរបស់អាស៊ាន ក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ជាពិសេសអំពីលទ្ធផលនៃដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា និង ជំហានឆ្ពោះទៅមុខដើម្បីជំរុញវឌ្ឍនភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច។ 

ឯកឧត្តមប្រេសិតពិសេស ប្រាក់ សុខុន ក៏បានជម្រាបជូនក្រុមប្រឹក្សាសន្តិសុខផងដែរ អំពីជំហាន បន្ទាប់ របស់ឯកឧត្តមដែលកំពុងធ្វើការលើការរៀបចំកម្មវិធីសម្រាប់​ដំណើរ​ទស្សនកិច្ច លើកដំបូងរបស់ឯកឧត្ដម ក្នុងនាម​ជាប្រេសិតពិសេសស្ដីពីមីយ៉ាន់ម៉ា និងអាទិភាពរបស់ឯកឧត្តម ក្នុងការអនុវត្តកិច្ចព្រមព្រៀង​ជាឯកច្ឆន្ទប្រាំចំណុច ដែលនឹងត្រូវលើកយកទៅពិភាក្សាក្នុងអំឡុង ពេលកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននាពេលខាងមុខនេះ ដែលគ្រោងរៀបចំពីថ្ងៃទី ១៦ ១៧ ខែកុម្ភៈ ខាងមុខ។ ឯកឧត្ដមក៏បានសង្កត់ធ្ងន់ទៀតថា គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺផ្អែកលើស្មារតីនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច និងធម្មនុញ្ញអាស៊ាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ត្រឹមតែ១ខែ កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីល៧លើក

ព័ត៌មាន
ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃអាទិត្យទី៣០មករា បានធ្វើតេស្តមីស៊ីលជាលើកទី៧ សម្រាប់ខែមករានេះ ហើយក៏ជាការធ្វើតេស្តដ៏ធំបំផុតរបស់ខ្លួនផងដែរ ចាប់…

ដំណាំកាហ្វេ និងកាកាវនៅមណ្ឌលគិរីមានទីផ្សារល្អ ប៉ុន្ដែការកែច្នៃ និងវិនិយោគនៅមានកម្រិត

ព័ត៌មាន
ខេត្តមណ្ឌលគិរី ជាខេត្តមួយដែលមានអំណោផលលើការដាំដុះដំណាំកសិកម្ម រួមទាំងដំណាំឧស្សាហកម្ម ដូចជា កាហ្វេ និងកាកាវ ជាដើម។ ទោះបី ដំណាំកាហ្វេ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ