រាជរដ្ឋាភិបាលកម្ពុជា-ធនាគារអភិវឌ្ឍន៍អាស៊ី

រាជរដ្ឋាភិបាលកម្ពុជា ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី បានចុះហត្ថលខាលើកិច្ចមព្រៀងឥណទានសម្បទានចំនួន១៤០លានដុល្លារសម្រាប់កម្មវិធីចំនួនពីរ


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីសម្រាប់កម្មវិធីចំនួនពីរ ដែលមានតម្លៃសរុប ១៤០ លានដុល្លារ ដើម្បីបង្កើនសមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា តាមរយៈការអប់រំនិងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ ដោយរដ្ឋបាលមូលដ្ឋាន តាមរយៈកំណែទម្រង់វិមជ្ឈការនិងហិរញ្ញវត្ថុសាធារណៈ។
រាជរដ្ឋាភិបាលកម្ពុជា ជាមួយធនាគារអភិវឌ្ឍន៍ បានចុះហត្ថលខាលើកិច្ចមព្រៀងឥណទានសម្បទានចំនួន១៤០លានដុល្លារសម្រាប់កម្មវិធីចំនួនពីរ

យោងតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់កម្មវិធីចំនួនពីរ ដែលមានទឹកប្រាក់សរុបចំនួន ១៤០ លានដុល្លារអាមេរិក។

កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់កម្មវិធីចំនួនពីរនេះ រួមមាន កម្មវិធីទី១- កម្មវិធីកែទម្រង់វិមជ្ឈការសេវាសាធារណៈ និងហិរញ្ញវត្ថុជំហាន២ - អនុកម្មវិធីទី២ មានគោលបំណងរួមចំណែកគាំទ្រកម្ពុជាក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីថ្នាក់ក្រោមជាតិ សំដៅធ្វើឱ្យប្រជាពលរដ្ឋកាន់តែងាយស្រួល ក្នុងការទទួលបានសេវាសាធារណៈ ដោយផ្តោតលើ ការលើកកម្ពស់ការធ្វើផែនការ និងថវិកាថ្នាក់ក្រោមជាតិ; ការពង្រឹងការគ្រប់គ្រងចំណូល និងចំណាយ និងការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ។ កម្មវិធីទី១នេះ គ្រោងនឹងចំណាយថវិកាសរុប ៤០ លានដុល្លាអាមេរិក ដែលជាឥណទានសម្បទានទាំងស្រុងរបស់ ADBដឹកនាំអនុវត្តដោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាតិ បតេយ្យថ្នាក់ក្រោមជាតិ ។

ចំណែកកម្មវិធីទី២- កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាអនាគត - អនុកម្មវិធីទី១ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវអត្រាមានការងារបច្ចុប្បន្ន និងទៅអនាគត តាមរយៈការធ្វើកំណែទម្រង់គោលនយោបាយ និងការវិនិយោគតម្រោងដើម្បីពង្រឹងការអភិវឌ្ឍជំនាញ។ កម្មវិធីនេះនឹងពង្រឹងការបណ្ដុះបណ្ដាលក្នុងវិស័យឧស្សាហកម្ម ប្រកបដោយបរិយាប័ន្ទព្រមទាំងបង្កើនននធានសម្រាប់ការអភិវឌ្ឍជំនាញ ដែលឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការការងារ ។ កម្មវិធីនេះគ្រោងនឹងចំណាយថវិកាសរុបជាង ១៣១លានដុល្លាអាមេរិក ក្នុងនោះ ឥណទានសម្បទានរបស់ ADB ប្រមាណ ១០០ លានដុល្លាអាមេរិក ដែលដឹកនាំអនុវត្តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមជម្រាបថា ពិធីចុះហត្ថលេខានាពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការគាំទ្រ និងការជឿទុកចិត្តខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់ ADB ។ ជារួមគោលបំណងនៃកម្មវិធីទាំង២ ដែលទើបត្រូវបានចុះហត្ថលេខានេះ នឹងចូលរួមឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបបានប្រកាសដាក់ចេញសម្រាប់អនុវត្ត កាលពីពេលថ្មីៗកន្លងទៅ៕




អត្ថបទបន្ទាប់


វិស័យបសុសត្វវៀតណាមបានរួមចំណែកក្នុងសេដ្ឋកិច្ចប្រមាណ២៤ពាន់លានដុល្លារនៅក្នុងមួយឆ្នាំ

តើវិស័យបសុសត្វនៅកម្ពុជាចេះតែរងសំពាធពីប្រទេសជិតខាងជាពិសេសវៀតណាម បណ្តាលមកពីបញ្ហាអ្វី? ចម្លើយគឺវាអាចបណ្តាលមកពីផលិតកម្មបសុសត្វនៅក្នុងប្រទេសជ…

ផ្ទេរប្រាក់ទៅកាន់ម្ចាស់ប័ណ្ណ Visa ទូទាំងពិភពលោកចាប់ពី ៣ដុល្លារតែប៉ុណ្ណោះ

ឥឡូវនេះ អតិថិជនរបស់ អេ អឹម ខេ ទាំងអស់អាចផ្ទេរប្រាក់ទៅកាន់ម្ចាស់ប័ណ្ណ Visa ទូទាំងពិភពលោក និងទទួលបានភ្លាមៗ សុវត្តិភាពខ្ពស់ ជាមួយនឹងកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ