ព្រែកជីក ភីងជូ (Pinglu) ដែលមានតម្លៃជិត៧៣ពាន់លានយ័ន់ ឫប្រប្រមាណ១០ពាន់លានដុល្លារមានប្រវែងជាង១៣៤គីឡូម៉ែត្រពីអាងស្តុកទឹក ស៊ីងជីន ( Xijin) ជិតទីក្រុងណាន់នីងឆ្ពោះទៅកំពង់ផែ គិនចូង (Qinzhou )នៅភាគខាងត្បូង ក្វាងស៊ី (Guangxi) គឺកំពុងតែដំណើរការទាំងថ្ងៃទាំងយប់។
លោក វៃ ឌូជៀន (Wei Dejian) ប្រធានក្រុមវិស្វកម្មនៅការដ្ឋានព្រែកជីកនេះ បានឲ្យដឹងថា ព្រែកជីកនេះ នឹងត្រូវកសាងស្របតាមបណ្តោយឆ្នេរភាគខាងត្បូងប្រទេសចិន និងភាគខាងជើងប្រទេសវៀតណាម។ ព្រែកជីកនេះ វានឹងបម្រើសេវាកម្មដឹកជញ្ជូនតាមផ្លូវទឹកដ៏មានប្រសិទ្ធភាពបំផុតពីតំបន់ភាគនិរតីនៃប្រទេសចិនទៅកាន់សមុទ្រ និងបម្រើដល់ការកែសម្រួលរចនាសម្ព័ន្ធនៃបណ្តាញដឹកជញ្ជូននៅក្នុងតំបន់។
លោកបានបន្តថា ព្រែកជីកនេះ នឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញដោយផ្ទាល់ពីក្វាងស៊ី យូណាន និងជីចូវ (Guizhou) ទៅកាន់កំពង់ផែក្នុងឈូងសមុទ្រ បៃឌូ( Beibu )ដោយមិនចាំបាច់ឆ្លងកាត់ក្វាវទុងទៀតឡើយ។ លោកបានអះអាងថា នៅពេលព្រែកជីកនេះសម្រេចការសាងសង់វានឹងកាត់បន្ថយចម្ងាយដឹកជញ្ជូនប្រហែល៥៦០គីឡូម៉ែត្រ៕
ដោយៈ សរ សុជាតិ