ក្រុមហ៊ុន Apple

តើឥណ្ឌូនេស៊ី អាចក្លាយជាប្រទេសដំបូងគេនៅអាស៊ាន សម្រាប់ការផលិតទូរសព្ទ iPhone ឬយ៉ាងណា?


ក្រុមហ៊ុន Apple កំពុងខ្នះខ្នែង ដើម្បីបង្កើតរោងចក្រផលិតទូរសព្ទ iPhone នៅប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនយក្សរបស់អាម៉េរិកនេះ គឺដើម្បីបើកផ្លូវឱ្យខ្លួនអាចលក់ទូរសព្ទ iPhone ស៊េរីចុងក្រោយបង្អស់របស់ខ្លួននៅក្នុងទីផ្សារដ៏ធំមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។ តើឥណ្ឌូនេស៊ីអាចក្លាយជាប្រទេសដំបូងគេនៅអាស៊ាន សម្រាប់ការផលិតទូរសព្ទ iPhone ឬយ៉ាងណា?
ក្រុមហ៊ុន Apple
ដោយ

ក្រុមហ៊ុន Apple កំពុងពិភាក្សាជាមួយអ្នកផ្គត់ផ្គង់របស់ខ្លួនពីលទ្ធភាពបង្កើតរោងចក្រដំឡើងទូរសព្ទ iPhone ស៊េរីចុងក្រោយនៅប្រទេសឥណ្ឌូនេស៊ី ដែលជាបងធំនៅតំបន់អាស៊ាន ដែលការផ្លាស់ប្តូរមួយគួរឱ្យកត់សម្គាល់សម្រាប់ក្រុមហ៊ុននេះ។ ផែនការបង្កើតរោងចក្រផ្គុំ និងដំឡើងទូរសព្ទ iPhone ស៊េរីចុងក្រោយនៅឥណ្ឌូនេស៊ី ធ្វើឡើងក្រោយអាជ្ញាធររបស់ប្រទេសនេះហាមឃាត់មិនឱ្យលក់ទូរសព្ទ iPhone ស៊េរីចុងក្រោយនៅក្នុងទឹកដីខ្លួន។

ប្រសិនបើគម្រោងនេះក្លាយជាការណ៍ពិតមែននោះ វានឹងធ្វើឱ្យឥណ្ឌូនេស៊ីក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ាន ដែលមានរោងចក្រផលិតទូរសព្ទ iPhone ហើយវាជាផ្នែកមួយនៃកិច្ចខិតខំរបស់ឥណ្ឌូនេស៊ី ក្នុងការបង្កើតការងារ និងលើកកម្ពស់ឧស្សាហកម្មបច្ចេកវិទ្យា ដោយហេតុថាខ្សែច្រវាក់ផ្គត់ផ្គង់ទូរសព្ទ iPhone ជាផ្នែកមួយដ៏ទំនើបបំផុតសម្រាប់គ្រឿងអេឡិចត្រូនិកសម្រាប់អ្នកប្រើប្រាស់។

ប្រភពមួយក្នុងចំណោមបួននាក់ ដែលបានដឹងពីបញ្ហានេះ បានអះអាងថា ក្រុមហ៊ុន Apple គ្រោងបង្កើតសាខារោងចក្រដំឡើងទូរសព្ទ iPhone នៅទីក្រុងមួយក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈបច្ចុប្បន្នក្រុមហ៊ុននេះកំពុងជួលវិស្វករ។ តែយ៉ាងណា ការសម្រេចចិត្តចុងក្រោយពាក់ព័ន្ធនឹងការបង្កើតរោងចក្រដំឡើងទូរសព្ទ iPhone នេះកំពុងស្ថិតក្នុងដំណើរការចរចាគ្នារវាងក្រុមហ៊ុន Apple និងរដ្ឋាភិបាលរបស់ឥណ្ឌូនេស៊ីនៅឡើយទេ។ ប្រសិនបើភាគីទាំងមានការព្រមព្រៀងគ្នា នោះរោងចក្រនេះអាចនឹងលេចចេញជារូបរាងក្នុងរយៈពេល១ឆ្នាំខាងមុខនេះ។

ដំណឹងនៃការបង្កើតរោងចក្រដំឡើងទូរសព្ទ iPhone នៅឥណ្ឌូនេស៊ីនេះ កើតឡើងចំពេលក្រុមហ៊ុន Apple បានជាប់គាំងក្នុងការចរចាជាច្រើនខែជាមួយមន្ត្រីឥណ្ឌូនេស៊ី តាំងពីប្រទេសនេះបានហាមឃាត់ការលក់ទូរសព្ទ iPhone 16 នៅក្នុងប្រទេស ក្រោមហេតុផលក្រុមហ៊ុននេះមិនបានបំពេញតាមតម្រូវការមាតិកាក្នុងស្រុក៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យអង់គ្លេស និងអាម៉េរិក មិនព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរជាតិ ស្ដីពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត?

ប្រទេសអង់គ្លេស និងសហរដ្ឋអាម៉េរិក បានច្រានចោលមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរជាតិ ស្ដីពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលចុះហត្ថលេខាដ…

តើរដ្ឋាភិបាលរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា កំពុងលេងធម៌ក្ដៅអ្វីខ្លះ ដើម្បីបោសម្អាតសម្បុកឧក្រិដ្ឋជនបោកប្រាស់តាមអនឡាញ?

ក្រោយវិស័យទេសចរណ៍ថៃ រងការរង្គោះរង្គឺខ្លាំងដោយសារឧក្រិដ្ឋកម្មបោកប្រាស់តាមអនឡាញ រាជរដ្ឋាភិបាលលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា កំពុងប្រើធម៌ក្តៅធ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ