យន្តការកូវ៉ាក់

កូវ៉ាក់ចែកចាយវ៉ាក់សាំងបានដល់ ១ ពាន់លានដូសហើយ ខណៈវិសមភាពវ៉ាក់សាំងនៅតែបន្ដមាន


រហូតមកទល់ពេលនេះ កម្មវិធីចែករំលែកវ៉ាក់សាំងជាសកលតាមរយៈយន្តការកូវ៉ាក់ បានចែកចាយវ៉ាក់សាំងកូវីដ១៩ បានចំនួន ១ ពាន់លានដូសហើយ ដែលត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសចំនួន ១៤៤ ។ នេះបើយោងតាមអង្គការហ្គាវី (Gavi) ដែលជាសហដឹកនាំកម្មវិធីរួមជាមួយអង្គការសុខភាពពិភពលោក។
វិស្វករជីវវេជ្ជសាស្ត្រកំពុងរៀបចំបែកចាយវ៉ាក់សាំង

ទោះ​យ៉ាងណា បើ​តាម​អ្នកជំនាញ​អង្គការ​សុខភាព​ពិភពលោក​នា​ពេល​កន្លង​មក នៅ​តែ​បន្ដ​លើក​ឡើង​ថា វិសមភាព​វ៉ាក់សាំង ឬ​ការ​ចែកចាយ​វ៉ាក់សាំង​មិន​ស្មើភាព​គ្នា​រវាង ប្រទេស​អ្នកមាន និង​ប្រទេស​ក្រីក្រ គឺ​នៅ​តែ​ជា​កត្តា​រាំងស្ទះ​ក្នុង​ការ​ទប់ស្កាត់ និង​ឈាន​ទៅ​លុប​បំបាត់​ទាំងស្រុង​នូវ​កូ​វី​ដ​១៩ ដ្បិតថា បច្ចុប្បន្ន បណ្ដា​ប្រទេស​ក្រីក្រ​នៅ​ទទួល​បាន​វ៉ាក់សាំង ក៏​ដូច​ជា​ការ​ចាក់​វ៉ាក់សាំង​មាន​ក្នុង​កម្រិត​ទាប​នៅឡើយ​។

យន្តការ​កូ​វ៉ា់​ក់ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ ២០២០ ជាមួយនឹង​គោលដៅ​នៃ​ការ​ចែកចាយ​វ៉ាក់សាំង​ចំនួន ២ ពាន់​លាន​នៅ​ដំណាច់ឆ្នាំ ២០២១ ប៉ុន្តែ​មាន​ភាព​យឺតយ៉ាវ ដោយសារ​តែ​ក្រុម​ប្រទេស​អ្នកមាន​ប្រមូល​វ៉ាក់សាំង​ស្ដុក​ទុក និង​ការ​រឹត​បន្តឹង​លើ​ការ​នាំ​ចេញ​ជាដើម​។ មួយវិញទៀត ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​បាន​នាំ​ឱ្យ​មានការ​ពន្យារពេល​ចែកចាយ​វ៉ាក់សាំង​ផង​ដែរ ដោយសារ​ប្រទេស​ម្ចាស់​ជំនួយ​វ៉ាក់សាំង​ខ្លះ តែងតែ​ស្នើ​សុំ​ឱ្យ​បញ្ជូន​វ៉ាក់សាំង​ទៅ​កាន់​ប្រទេស​ដែល​ពួក​គេ​បាន​ជ្រើសរើស​។

កម្មវិធី​កូ​វ៉ា​ក់ បាន​ចាប់ផ្តើម​ផ្តល់​វ៉ាក់សាំង​ក្នុង​ខែកុម្ភៈ ឆ្នាំ ២០២១ ដោយ​ក្នុង​នោះ ប្រហែល​មួយ​ភាគ​បី​ត្រូវ​បាន​បរិច្ចាគ​ដោយ​ប្រទេស​អ្នកមាន ខណៈ​គម្រោង​ដំបូង​របស់​យន្តការ​កូ​វ៉ា​ក់​ក្នុង​ការ​ផ្គត់ផ្គង់​តែ​វ៉ាក់សាំង គឺជា​គម្រោង​ផលិត ឬ​បញ្ជា​ទិញ​វ៉ាក់សាំង​ដោយ​ខ្លួនឯង ជាមួយ​ទទួលយក​មូលនិធិ​ប្រមាណ ១០ ពាន់​លាន​ដុល្លារ​ពី​ម្ចាស់​ជំនួយ​។

ទោះបីជា​មានការ​កើនឡើង​នៃ​ការ​នាំ​ចេញ​វ៉ាក់សាំង​នា​ពេល​ថ្មី​ៗ​នេះ​ក៏​ដោយ តែ​វិសមភាព​នៃ​វ៉ាក់សាំង​នៅ​តែ​មាន​កម្រិត​ខ្ពស់​។ ទិន្នន័យ​ចុង​ក្រោយ​របស់​អង្គការ​សុខភាព​ពិភពលោក​បង្ហាញ​ថា ៦៧​ភាគរយ នៃ​ចំនួន​ប្រជាជន​នៅ​ក្នុង​ប្រទេស​អ្នកមាន​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ បើ​ធៀប​នឹង​ប្រទេស​ក្រីក្រ​ត្រឹមតែ ៥​ភាគរយ​តែ​ប៉ុណ្ណោះ ខណៈ​ជាង ៤០​ភាគរយ​នៃ​ចំនួន​ប្រជាជន​ពិភពលោក​មិន​ទាន់​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១​នៅឡើយ​ទេ​។

យ៉ាងណា​ក៏​ដោយ អង្គការ​ហ្គា​វី (Gavi) ដែល​ជា​សម្ព័ន្ធ​វ៉ាក់សាំង​និង​មានការ​គ្រប់គ្រង​លើ​យន្តការ​កូ​វ៉ា​ក់​ដែរ​នោះ ក៏​កំពុង​ស្វែងរក​មូលនិធិ​បន្ថែម​ទៀត ដើម្បី​ឈាន​ដល់​គោលដៅ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ឱ្យ​មាន ៧០​ភាគរយ​នៃ​ចំនួន​ប្រជាជន​នៅ​ក្នុង​ប្រទេស​ក្រីក្រ​នៅ​ត្រឹម​ខែកក្កដា​ឆ្នាំ​២០២៕

None



អត្ថបទបន្ទាប់


តើសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២-២០២៣ មានការប្រែប្រួលយ៉ាងណាខ្លះ?

កំណើនសេដ្ឋកិច្ចពិភពលោកនឹងកើនឡើងវិញយឺតនៅឆ្នាំ ២០២២-២០២៣។ សេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថានឹងមានកំណើន ៤ភាគរយនៅឆ្នាំ ២០២២ ដែលជាកំណើន…

ក្រុមហ៊ុនកូរ៉េ LG គ្រោងចាប់ដៃជាមួយក្រុមហ៊ុនជប៉ុន Honda បង្កើតរោងចក្រផលិតអាគុយរថយន្ដអគ្គិសនីនៅអាមេរិក

ក្រុមហ៊ុនផលិតអាគុយរថយន្ដរបស់កូរ៉េខាងត្បូង LG Energy Solution គ្រោងនឹងសាងសង់រោងចក្រផលិតអាគុយរថយន្ដអគ្គិសនីដ៏ធំមួយនៅអាមេរិក ក្រោមការប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ