ផ្សរមូលបត្រ​កម្ពុជា

វិបត្តិកូវីដ-១៩ ជះឥទ្ធិពលអវិជ្ជមានដល់ក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រ


ក្រុមហ៊ុនចុះបញ្ជីចំនួន ៣ នៅលើផ្សារមូលបត្រកម្ពុជា បានចូលរួមបង្ហាញអំពី បញ្ហាប្រឈមនៃវិបត្តិកូវីដ-១៩ និងបើកបង្ហាញពីផែនការយុទ្ធសាស្រ្តរបស់ខ្លួន ថាតើ ត្រូវត្រៀមខ្លួនបែបណាខ្លះ ដើម្បីទប់ទល់នឹង វិបត្តិជម្ងឺដ៏កាចសាហាវមួយនេះ។ ការបើកបង្ហាញនេះ គឺរំពឹងនឹងទទួលបាន ការគាំទ្រ និងទំនុកចិត្តពីវិនិយោគិន និងសាធារណជនឡើងវិញ ក្រោយពេលដែល ថ្លៃភាគហ៊ុន និងសកម្មភាពជួញដូរ មានការធ្លាក់ចុះអំឡុងពេលកូវីដ-១៩ ផ្ទុះឡើងខ្លាំង។
ទីផ្សារភាគហ៊ុនកម្ពុជា រំពឹងថា នឹងរក្សាសញ្ញាវិជ្ជមានក្នុងឆ្នាំ ២០២០
ដោយ

ក្រុមហ៊ុនចុះ​បញ្ជីចំនួន ៣ រួមមាន រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ កំពង់ផែស្វយ័ត​ក្នុង​ព្រះសីហនុ​និងកំពង់ផែ​ស្វយ័ត​ភ្នំពេញ​បាន​បង្ហាញពី​បញ្ហាប្រឈម និងផែនការយុទ្ធសាស្រ្ត ក្នុងការទប់ទល់​នឹងវិបត្តិនេះ។

លោក រស់ គឹមលាង អគ្គនាយករង រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ បានគូសបញ្ជាក់ថា នៅក្នុងអំឡុង​ពេលមានវិបត្តិកូវីដ-១៩នេះ រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ បានជួបប្រទះនឹង​បញ្ហាលំហូរ​សាច់ប្រាក់ ដោយសារតែ ការបង់ប្រាក់​ថ្លៃទឹករបស់​ប្រជាពលរដ្ឋ គឺមានភាព​យឺតយ៉ាវ ហើយមានការ​ធ្លាក់ចុះ​ថែមទៀតផង ពោលគឺ ប្រាក់ចំណូល​ប្រចាំថ្ងៃ ថយចុះពីប្រមាណ ៦០០លានរៀល ក្នុងមួយថ្ងៃ មកនៅត្រឹម ​៣០០លានរៀលប៉ុណ្ណោះ។

លោក បន្តថា កត្តានេះហើយ បានធ្វើឲ្យ​ស្ថានភាពហិរញ្ញវត្ថុ​មាន​ភាពរអាក់រអួល និងខ្វះខាត ដែលបង្ក​ជាបញ្ហាដល់ការ​បង់ជូន​រដ្ឋ ខណៈគម្រោង​អភិវឌ្ឍន៍​មួយចំនួន ត្រូវបានពន្យារពេល ដោយសារតែ ដៃគូអភិវឌ្ឍន៍​នៅក្រៅប្រទេស កំពុងជួបប្រទះនឹង​វិបត្តិកូវីដ-១៩ ដូចគ្នាដែរ។

តែយ៉ាងណា រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ នៅតែបន្តដំណើរការ​ផលិតកម្ម ប្រឹងប្រែង​រក្សាស្ថិរភាព​ផលិត​ទឹកស្អាត ទៅតាមតម្រូវការ និងបម្រើជូន​ប្រជាពលរដ្ឋ ជាធម្មតា ហើយខិត​ខំបង្កើន​ដៃគូសហការ និងពង្រីក​ការផ្សព្វផ្សាយពី​ការបង់ប្រាក់​ថ្លៃទឹក​តាមប្រព័ន្ធ​អនឡាញ។

ស្រដៀងគ្នានេះដែរ លោកស្រី ហ៊ឺ ផានិន អគ្គនាយករង​នៃកំពង់ផែ​ស្វយ័ត​ភ្នំពេញ បានគូសបញ្ជាក់ថា វិបត្តិកូវីដ-១៩ ពិតជាបាន​ប៉ះពាល់ដល់​លំហូរសាច់​ប្រាក់របស់​កំពង់ផែ ដោយសារតែមាន ក្រុមហ៊ុន​មួយចំនួន បានសុំពន្យារ​ពេលទូទាត់ ហើយសកម្មភាព​កុងតឺន័រ ឆ្លងកាត់​មានការ​ថយចុះ ដែលធ្វើឲ្យ​ចំណូលថយចុះដូចគ្នា។

ទោះបី នៅក្នុងត្រីមាសទី១ ការដឹកជញ្ជូនទំនិញ​របស់​កំពង់ផែ​ស្វយ័តភ្នំពេញ មិនទាន់ទទួលរង​ផលប៉ះពាល់​ក៏ដោយ តែចាប់ផ្តើមពីខែមេសា គឺមានការថយចុះ​ជាបន្តបន្ទាប់ និងបន្តប៉ះពាល់​ដល់ ខែឧសភា តែយ៉ាងណា កំពង់ផែ​ស្វយ័តភ្នំពេញ រំពឹងនឹងទទួល​បានកំណើន កុងតឺន័រឆ្លង​កាត់​ឡើងវិញ​ នៅក្នុងត្រីមាសទី ៣ និងទី ៤ ក្នុងឆ្នាំ២០២០នេះ។

ជាយុទ្ធសាស្រ្ត ដើម្បីឆ្លើយតប​ទៅនឹងបញ្ហានេះ កំពង់ផែ​ស្វយ័តភ្នំពេញ បានសម្រេច​កាត់បន្ថយ​ចំណាយ​ជាច្រើនផ្នែក និងរំកិល​គម្រោង​អភិវឌ្ឍន៍​មិនទាន់ចាំបាច់ ទៅឆ្នាំក្រោយ ហើយព្យាយាម​បង្កើនចំណូល តាមរយៈ​ការបង្កើត​សេវាកម្ម​ថ្មីជាកញ្ចប់ ការបង្កើតប្រព័ន្ធ E-Invoice​ ដែលអាច​អនុញ្ញាតឲ្យ​មានការបង់ប្រាក់​តាមប្រព័ន្ធ​អនឡាញ ហើយឆ្លៀតឱកាសនេះ សម្រុក​អភិវឌ្ឍ​ពង្រីក​សមត្ថភាព​កំពង់ផែ និងទិញគ្រឿងចក្រ​បន្ថែម ដើម្បីត្រៀម​ទទួលកុងតឺន័រ ដែលរំពឹងថា នឹងមាន​ការកើនឡើង​យ៉ាងគំហុក ក្រោយពេល​វិបត្តិកូវីដ-១៩ បញ្ចប់។

ផ្ទុយទៅវិញ ចំពោះកំពង់ផែ​នៅក្រុងព្រះសីហនុ លោកស្រី ជ័យ សុគន្ធា ដែលជា​នាយិការទីផ្សារ នៃកំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ បានមា​នប្រសាសន៍ថា វិបត្តិកូវីដ-១៩ មិនទាន់មាន​ផលប៉ះពាល់​ជាដុំកំភួន ដល់កំពង់ផែ​ស្វយ័តក្រុង​ព្រះសីហនុ​នោះឡើយ ដោយក្នុង​រយៈពេល ៤ខែ ដើមឆ្នាំ ២០២០នេះ ​បរិមាណ​កុងតឺន័រ​ឆ្លងកាត់​នៅតែបន្ត​កើនឡើង តែសម្រាប់​ត្រីមាសទី ២នេះ ដែលជា រដូវកាល​មិនសូវ​អំណោយផល ឬហៅថា Low Season នោះ គឺមិនរំពឹងថាមិន​​មាន​កំណើន​នោះឡើយ។

នៅក្នុងអំឡុងពេលនេះ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ​អះអាងថា នឹងព្យាយាម​ទាក់ទាញ អតិថិជន ឲ្យងាក​មកប្រើប្រាស់ ការដឹកជញ្ជូន​តាមផ្លូវទឹកវិញ ដោយសារតែ ការដឹកជញ្ជូន​ទំនិញតាមផ្លូវគោក រងផល​ប៉ះពាល់ពី ការបិទច្រកព្រំដែន​អន្តរជាតិ។

ក្រុមហ៊ុនផ្សារមូលប​ត្រកម្ពុជា ក៏បានបង្ហាញក្តីរំពឹងដែរថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំង​រាជរដ្ឋាភិបាល និងសាធារណជន នឹងចូលរួមដោះស្រាយ​បញ្ហា​មេរោគកូវីដ-១៩ ទាំងអស់គ្នា ហើយសង្ឃឹមថា បញ្ហានេះ នឹងត្រូវបាន​គ្រប់គ្រង ក្នុងពេលឆាប់ៗ​ខាងមុខ ដើម្បីបញ្ចៀសបញ្ហានានា ដែលអាចធ្វើ​ឲ្យប៉ះពាល់ដល់ សេដ្ឋកិច្ចប្រទេស​កម្ពុជា​ក្នុងរយៈពេលវែង៕

None



អត្ថបទបន្ទាប់


ក្រសួងកសិកម្មបានបញ្ជាឲ្យបិទការនាំចូលសត្វជ្រូក និងមាន់ ៥០ភាគរយ ដើម្បីបង្កើនការផលិតក្នុងស្រុក !

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានប្រកាសថា បានបញ្ជាឲ្យបិទការនាំចូលសត្វជ្រូក និងមាន់ ៥០ភាគរយ ដើម្បីជំរុញបង្កើនសមត្ថភាពចិញ្ចឹមសត្វក្នុ…

ប្រទេសផលិតប្រេងធំៗ សម្រេចកាត់បន្ថយផលិតប្រេង ធ្វើឲ្យតម្លៃប្រេងឡើងវិញបន្តិច

តម្លៃប្រេងឆៅ នៅលើទីផ្សារសកលលោក បានហក់ឡើងវិញបន្តិចហើយ បន្ទាប់ពី អង្គការប្រទេសនាំចេញប្រេង OPEC និងបណ្តាប្រទេសផលិតប្រេងធំៗ សម្រេចធ្វើការកាត់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ