
ឯកឧត្តម ហេង សួរ បានឲ្យដឹងថា ៖«ក្នុងចំណោម ២០៦រោងចក្រ ដែលរកឃើញថា មានវិជ្ជមានជំងឺកូវីដ-១៩ នៅក្នុងនោះរាជធានីភ្នំពេញ មានចំនួន ១៣៤រោងចក្រ ហើយ២៣រោងចក្រ នៅខេត្តកណ្តាល , ២៦រោងចក្រនៅខេត្តតាកែវ,ខេត្តព្រះសីហនុមាន១៦រោចក្រ,ស្វាយរៀង៤រោចក្រ,កំពង់ឆ្នាំង១រោងចក្រ និងកំពង់ចាម១រោចក្រ ដែលមានកម្មករនិយោជិតជាង ១.៧០០នាក់បានឆ្លងជំងឺកូវីដ-១៩ ហើយនៅក្នុងនោះមានជាង ១.៥០០នាក់នៅរាជធានីភ្នំពេញ»។
ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា ចំនួនកម្មករឆ្លងកូវីដ-១៩ អាចនឹងកើនឡើងបន្តទៀត ព្រោះថា បច្ចុប្បន្នក្រសួងបានសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ បន្តស្វែងរកកម្មកររោងចក្រ និងយកសំណាកជារៀងរាល់ថ្ងៃ។
ឯកឧត្តម បានបន្ថែមថា៖«បច្ចុប្បន្ននេះ នៅក្នុងស្រុកអង្គស្នួលនៃខេត្តកណ្តាល យើងកំពុងធ្វើតេស្ត និងយកសំណាកបន្តបន្ទាប់ ដើម្បីស្វែងរកអ្នកដែលមានផ្ទុកបន្ថែមទៀត ជារួមមានកម្មករនិយោជិតប្រមាណ១ម៉ឺន៦ពាន់នាក់ ដែលបាននិងកំពុងធ្វើចត្តាឡីស័ក»។


ចំពោះការចាក់វ៉ាក់សាំងដល់កម្មករកម្មាការិនីវិញ រហូតមកទល់នឹងពេលនេះ អ្នកនាំពាក្យក្រសួងការងាររូបនេះ អះអាងថា សម្រាប់ដូសទី១ មានកម្មករប្រមាណជាង ៦ម៉ឺននាក់ ខណៈដែលដូសទី២ចាក់បានជាង១ម៉ឺននាក់នៅក្នុងរយៈពេល ៣ថ្ងៃកន្លងទៅនេះ៕