បញ្ហាកូរ៉េខាងជើង និងកូរ៉េខាងត្បូង

កូរ៉េខាងជើងផ្ទុះកំហឹងថ្មីទៀតហើយ ក្រោយកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធាជាមួយអាមេរិក


ទើបតែតភ្ជាប់ខ្សែទូរស័ព្ទទំនាក់ទំនងគ្នាមិនទាន់បានប៉ុន្មានថ្ងៃផង ឥឡូវនេះ ទំនាក់ទំនងរវាងបងប្អូនកូរ៉េទាំងពីរ កំពុងធុំក្លិនមិនសូវល្អទៀតហើយ ប្រការនេះត្រូវបានគេមើលឃើញថា នេះជាសញ្ញាមួយអាចនឹងបង្កឲ្យមានការផ្ដាច់ទំនាក់ទំនងការចរចាគ្នាជាថ្មីទៀត ក្រោយពេលដែលកូរ៉េខាងត្បូង បានធ្វើសមយុទ្ធយោធាជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួនគឺអាមេរិក ដែលនឹងគ្រោងធ្វើឡើងទ្រង់ទ្រាយធំនៅសប្ដាហ៍ក្រោយនេះ។ នេះបើតាមការរាយការណ៍ដោយរ៉យទ័រ។
កូរ៉េខាងជើងផ្ទុះកំហឹងថ្មីទៀតហើយ ក្រោយកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធាជាមួយអាមេរិក

កូរ៉េ​ខាងជើង បាន​ផ្ដាំ​ទៅ​កូរ៉េ​ខាងត្បូង និង​អា​មេ​រិ​កថា ប្រទេស​ទាំង​ពីរ​នេះ នឹង​ត្រូវ​សង​នូវ​តម្លៃ​ណាមួយ​មក​វិញ សម្រាប់​ការ​រួម​គ្នា​ធ្វើ​សមយុទ្ធ​យោធា​នេះ​។ នេះ​បើ​តាម​ការ​ប្រកាស​ឡើង​របស់​លោកស្រី គី​ម យ៉ូ ជុង ដែល​ជា​មន្ត្រី​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​របស់​កូរ៉េ​ខាងជើង និង​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​លោក គី​ម ជុង​អ៊ុ​ន បុរស​រដ្ឋ​ខ្លាំង​របស់​កូរ៉េ​ខាងជើង​ផង​ដែរ​។

កូរ៉េ​ខាងត្បូង និង​សហរដ្ឋអាមេរិក បាន​ចាប់ផ្ដើម​ការ​ហ្វឹកហ្វឺន​បឋម​នៃ​សមយុទ្ធ​យោធា​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ ហើយនឹង​មាន​សមយុទ្ធ​ទ្រង់ទ្រាយ​កាន់តែ​ធំ​នៅ​ស​ប្ដា​ហ៍​ក្រោយ​។

សមយុទ្ធ​យោធា​នេះ បាន​បង្កើន​សម្ពាធ​តានតឹង​កាន់តែ​ខ្លាំង​ឡើង​ទៅ​លើ​ឧបទ្វីប​កូរ៉េ បន្ទាប់​ពី​ថ្មី​ៗ​នេះ បងប្អូន​កូរ៉េ​ទាំង​ពីរ ទើបតែ​បាន​យល់ព្រម​ត​ភ្ជាប់​បណ្ដា​ខ្សែ​ទូរស័ព្ទ​ទំនាក់ទំនង​រវាង​គ្នា​ឡើង​វិញ​កាលពី​ខែកក្កដា ក្រោយ​ពី​បាន​កាត់​ផ្ដាច់ទំនាក់ទំនង​កាលពី​ឆ្នាំ​មុន​។​នេះ​បើ​តាម​សារព័ត៌មាន​រ៉​យ​ទ័​រ​។

ប្រតិកម្ម​របស់​កូរ៉េ​ខាងជើង ដែល​ជា​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ ចំពោះ​ការ​ធ្វើ​សមយុទ្ធ​យោធា​នេះ ក៏​បាន​គំរាមកំហែង​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក ម៉ូ​ន ចេ​អ៊ី​ន ដើម្បី​បើក​ការិយាល័យ​ទំនាក់ទំនង​រួម​គ្នា​ឡើង​វិញ ដែល​ទីក្រុង​ព្យុ​ង​យ៉ាង បាន​កម្ទេច​ចោល​កាលពី​ឆ្នាំ​មុន និង​បាន​គំរាមកំហែង​ដល់​ការ​ឈាន​ទៅ​រក​កិច្ចប្រជុំ​កំពូល ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​ស្ដារ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​វិញ​ផង​ដែរ​។

លោកស្រី គី​ម យ៉ូ ជុង ប្អូនស្រី​កំពូល​មេដឹកនាំ​កូរ៉េ​ខាងជើង បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា សមយុទ្ធ​របស់​កូរ៉េ​ខាងត្បូង និង​អា​មេ​រិ​ក គឺជា​សកម្មភាព​បំផ្លាញ​ខ្លួនឯង សម្រាប់​តម្លៃ​មួយ​ដែល​ពួក​គេ​ត្រូវ​សង​មក​វិញ ដ្បិតថា អា​មេ​រិ​ក និង​កូរ៉េ​ខាងត្បូង បាន​គំរាមកំហែង​ទៅ​ដល់​សុវត្ថិភាព​របស់​ប្រជាជន​កូរ៉េ​ខាងជើង និង​ធ្វើ​ឲ្យ​ស្ថានភាព​ឧ​ប​ទ្វី​កូរ៉េ​កាន់តែ​យ៉ាប់យ៉ឺន​។

ស្ត្រី​ដ៏​មាន​ឥទ្ធិពល​របស់​កូរ៉េ​ខាងជើង​រូប​នេះ បាន​ចោទ​កូរ៉េ​ខាងត្បូង​ថា មាន​អាកប្បកិរិយា​មិន​សមរម្យ ចំពោះ​បើក​ការ​ធ្វើ​សមយុទ្ធ​ឡើង នៅ​ក្រោយ​ពេល​តែ​ប៉ុន្មាន​ស​ប្ដា​ហ៍​ប៉ុណ្ណោះ ដែល​ប្រទេស​ទាំង​ពីរ បាន​ព្រមព្រៀង​គ្នា​បើក​ត​ភ្ជាប់​ខ្សែ​ទូរស័ព្ទ​ទំនាក់ទំនង​ឡើង​វិញ​។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អា​មេ​រិ​ក លោក ម៉ា​ទី​ន មៀន​ន័​រស៍ (Martin Meiners) បាន​បដិសេធ​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​លើ​សេចក្ដីថ្លែងការណ៍​របស់​កូរ៉េ​ខាងជើង ហើយ​បាន​និយាយ​ថា វា​គឺជា​ការ​ប្រឆាំង​នឹង​គោលនយោបាយ​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​ហ្វឹកហ្វឺន​ផ្នែក​យោធា​។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង ក៏​បាន​បដិសេធ​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​លើ​សេចក្ដីថ្លែងការណ៍​របស់​កូរ៉េ​ខាងជើង​ដូច​គ្នា​ដែរ និង​បាន​និយាយ​ថា កូរ៉េ​ខាងត្បូង និង​អា​មេ​រិ​ក នៅ​តែ​បន្ត​ពិភាក្សា​អំពី​ពេលវេលា មធ្យោបាយ និង​ទំហំ​នៃ​ការ​ធ្វើ​សមយុទ្ធ​នេះ​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​អា​មេ​រិ​ក បាន​ដាក់​កងទ័ព​នៅ​កូរ៉េ​ខាងត្បូង​ជិត​៣​ម៉ឺន​នាក់ ហើយ​កូរ៉េ​ខាងត្បូង​ក៏​មានការ​បង់លុយ​ចំណាយ​ខ្ទង់ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ ទៅ​ឲ្យ​អា​មេ​រិ​ក​ផង​ដែរ ដើម្បី​ឲ្យ​កងទ័ព​អា​មេ​រិ​ក​ឈរជើង​ធ្វើ​ជា​ខែល​ការពារ​ប្រទេស​របស់​ខ្លួន ពី​ការ​គំរាមកំហែង​ពី​បច្ចាមិត្ត ពិសេស​ពី​សំណាក់​កូរ៉េ​ខាងជើង​តែ​ម្ដង​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើសហគ្រិនស្ត្រីជួបបញ្ហាអ្វីខ្លះ ក្នុងការទទួលបានកម្ចីពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ?

ព័ត៌មាន
សមាគមសហគ្រិនស្ត្រីកម្ពុជាស្នើឲ្យធនាគារ និងមីក្រូហិរញ្ញវត្ថុជួយបន្ធូរបន្ថយលក្ខខណ្ឌកម្ចី និងបញ្ចុះអត្រាការប្រាក់ជូនសហគ្រិនជាស្ត្រី ដើម្បីផ្តល់លទ្ធភាព…

មហាអំណាចអាមេរិក និង ចិន ប៉ះសម្តីគ្នានៅ UNជាថ្មី ជុំវិញរឿងសមុទ្រចិនខាងត្បូង

ព័ត៌មាន
សហរដ្ឋអាមេរិក នៅដើមសប្តាហ៍នេះ បានព្រមានចំៗនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីអំពីការគម្រាមកំហែងដល់សន្តិសុខ និង ផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ