វ៉ាក់សាំងកូវីដ១៩ បានជួយសង្គ្រោះជីវិតមនុស្សជិត ២០ លាននាក់!

វ៉ាក់សាំងកូវីដ១៩ បានជួយសង្គ្រោះជីវិតមនុស្សជិត ២០ លាននាក់ក្នុងឆ្នាំ ២០២១


បើយោងតាមការសិក្សាស្រាវជ្រាវដោយមជ្ឈមណ្ឌលឯកទេសខាងជំងឺឆ្លងពិភពលោក (The Lancet Infectious Diseases) ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រនេះថា វ៉ាក់សាំងប្រឆាំងកូវីដ១៩ បានការពារជីវិតមនុស្សពីការស្លាប់ដល់ទៅជិត ២០ លាននាក់ក្នុងឆ្នាំ ២០២១ កន្លងទៅ។ នេះសបញ្ជាក់ឲ្យឃើញថា វ៉ាក់សាំងកូវីដ១៩ ពិតជាមានប្រសិទ្ធភាពក្នុងការពារការធ្លាក់ខ្លួនឈឺធ្ងន់ និងស្លាប់បាតបង់ជីវិតដោយសារកូវីដ១៩ បើទោះបីជា ករណីឆ្លងថ្មីប្រចាំថ្ងៃនៅបន្ដកើតមានជាហូរហែរនៅតាមប្រទេសជាច្រើនក្ដី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
វ៉ាក់សាំងកូវីដ១៩ បានជួយសង្គ្រោះជីវិតមនុស្សជិត ២០ លាននាក់ក្នុងឆ្នាំ ២០២១

ការ​សិក្សា​ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ​មជ្ឈមណ្ឌល​ឯកទេស​ខាង​ជំងឺឆ្លង​ពិភពលោក​នេះ (The Lancet Infectious Diseases) គឺ​ផ្អែក​លើ​ទិន្នន័យ​ពី​ប្រទេស និង​តំបន់​ចំនួន ១៨៥ ដែល​ប្រមូល​ចាប់ពី​ថ្ងៃ​ទី ៨ ខែធ្នូ ឆ្នាំ ២០២០ ដល់​ថ្ងៃ​ទី ៨ ខែធ្នូ ឆ្នាំ ២០២១​។

ជា​ការ​ពិត អ្នកជំនាញ​បាន​រក​ឃើញ​ថា វ៉ាក់សាំង​កូ​វី​ដ​១៩ បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជិត ២០ លាន​នាក់​ពី​ការ​ស្លាប់ ក្នុង​ចំណោម​ការ​អ្នកមាន​អត្រា​ការ​ស្លាប់​ខ្ពស់​ចំនួន​ជិត ៣២ លាន​នាក់​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។

យ៉ាងណាមិញ ការ​សិក្សា​វិភាគ​នេះ ត្រូវ​បាន​ប្រៀបធៀប​ជាមួយនឹង​សេណា​រី​យ៉ូ​ដែល​អ្នក​ឆ្លង​កូ​វី​ដ​១៩ មិន​មាន​វ៉ាក់សាំង​។ ទោះជា​បែប​នេះ​ក្តី ប្រទេស​ចិន​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ការ​សិក្សា​នោះ​ទេ ដោយសារ​តែ​ប្រទេស​នេះ​មាន​ចំនួន​ប្រជាជន​ច្រើន និង​វិធានការ​ទប់ស្កាត់​តឹង​រ៉ឹ​ពេក ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធផល​ស្រាវជ្រាវ​។

មួយវិញទៀត ការ​សិក្សា​នេះ​បាន​រាប់​បញ្ចូល​ពី​ភាព​ខុស​ប្លែក​គ្នា​នៃ​អត្រា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​នៅ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ក៏​ដូច​ជា​ភាព​ខុស​គ្នា​នៃ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង ដោយ​ផ្អែក​លើ​ប្រភេទ​វ៉ាក់សាំង​ដែល​គេ​ស្គាល់​ថា ត្រូវ​បាន​ប្រើប្រាស់​ជា​ចម្បង​នៅ​ក្នុង​ប្រទេស​នីមួយ​ៗ​ផង​ដែរ​។

បន្ថែម​ពី​នេះ​ទៀត ការ​ស្លាប់​ជិត ៦០ ម៉ឺន​នាក់​ទៀត​ក៏​អាច​ត្រូវ​បាន​ជួយ​សង្គ្រោះ​បាន​ទាន់​ពេល​ដែរ ប្រសិនបើ​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​សម្រេច​គោលដៅ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​បាន​៤០% នៃ​ចំនួន​ប្រជាជន​របស់​ប្រទេស​នីមួយ​ៗ​នៅ​ត្រឹម​ចុងឆ្នាំ ២០២១​នោះ ប៉ុន្ដែ វា​មិន​ដូច្នេះ​ទេ ព្រោះ​ប្រទេស​មួយ​ចំនួន​មានការ​ចាក់​វ៉ាក់សាំង​យឺតយ៉ាវ ដែល​ធ្វើ​ឲ្យ​ករណី​ឆ្លង និង​ស្លាប់​កើនឡើង​ច្រើន​ពិបាក​គ្រប់គ្រង​។

យោង​តាម​អង្គការ​សុខភាព​ពិភពលោក បានឱ្យ​ដឹង​ថា ជំងឺ​កូ​វី​ដ​ឆ្លង​១៩ បាន​សម្លាប់​មនុស្ស​ជាង ៦​លាន ៣ សែន​នាក់​ជា​ផ្លូវការ​នៅ​ទូ​ទាំង​ពិភពលោក ខណៈ​អ្នក​ឆ្លង​សរុប​មាន​ជាង​៥៤០​លាន​នាក់​ហើយ គិត​មក​ទល់​ពេល​នេះ​។

ប៉ុន្តែ​អង្គការ​នេះ​បាន​និយាយ​កាលពី​ខែ​មុន​ថា ចំនួន​អ្នក​ស្លាប់​ពិតប្រាកដ​អាច​មាន​ដល់​ទៅ ១៥ លាន​នាក់​ឯណោះ នៅ​ពេល​ដែល​មានការ​ឆ្លង​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ទាំងអស់​ត្រូវ​បាន​រាប់​បញ្ចូល​គ្នា​នោះ​។

ទោះបីជា​បច្ចុប្បន្ន ករណី​ស្លាប់​ដោយសារ​កូ​វី​ដ​១៩​ហាក់​មានការ​ធ្លាក់​ចុះ​ក៏​ដោយ ប៉ុន្ដែ ជំងឺ​នេះ​កំពុង​កើនឡើង​ម្តងទៀត​នៅ​តំបន់​ខ្លះ​នៃ​ពិភពលោក រួម​ទាំង​នៅ​អឺរ៉ុប ដែល​កំពុង​ឃើញ​ការ​កើតឡើង​វិញ​នៃ​ការ​ឆ្លង​កូ​វី​ដ​១៩​ប​ម្លែ​ង​ខ្លួន​ថ្មី​Omicron ចំ​ពេល​ដែល​អាកាសធាតុ​កំពុង​ឡើង​កម្ដៅ​៕

អត្ថបទ​៖ ហ៊ុន គន្ធ​ថៃ

None



អត្ថបទបន្ទាប់


ទីបំផុតរុស្ស៊ីយកបានក្រុងយុទ្ធសំខាន់មួយទៀតនៅដុនបាស ក្រោយការវាយប្រយុទ្ធអស់ជាច្រើនសប្តាហ៍

បន្ទាប់ពីបាយវាយទប់ទល់អស់រយៈពេលជាច្រើនសប្តាហ៍ នៅទីបំផុតទៅកងទ័ពអ៊ុយក្រែនបានបាត់បង់ការគ្រប់គ្រងទាំងស្រុងហើយលើទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់ ន…

ម្ចាស់អាជីវកម្មទេសចរណ៍អាចទទួលបានកម្ចីដល់៤០ម៉ឺនដុល្លារ ដោយគ្មានទ្រព្យធានា តាមរយៈគម្រោងកម្មវិធីធានាឥណទាន

ក្រសួងទេសចរណ៍ជំរុញការដោះស្រាយបញ្ហាស្វែងរកទ្រព្យបញ្ជាំធានាកម្ចី ក្នុងគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនទេសចរណ៍។ កម្មវិធីធានា ឥណទាននេះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ