ករណីឆ្លងកូវីដ-១៩ នៅចិន

សេវាសុខាភិបាលចិនរងសម្ពាធខ្លាំង ក្រោយករណីឆ្លងកូវីដ១៩ កើនដល់តួលេខ៤ខ្ទង់


សេវាសុខភាពនៅតាមតំបន់មួយចំនួនក្នុងប្រទេសចិនកំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំង នៅពេលដែល មេរោគកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី អូមីក្រុង បានរីករាលដាលយ៉ាងលឿនឆាប់រហ័ស ជាមួយនឹងតួលេខជាង១ពាន់នាក់ក្នុងមួយថ្ងៃ នៅរយៈពេល២ថ្ងៃចុងក្រោយនេះ។ ការផ្ទុះឆ្លងរីករាលដាលដ៏អាក្រក់បំផុតនៅប៉ុន្មានថ្ងៃមកនេះ ក៏បានបង្ខំឲ្យអាជ្ញាធរចិនសម្រេចបិទខ្ទប់ទីក្រុង និងតំបន់មានហានិភ័យខ្លងខ្ពស់ជាច្រើនផងដែរ រួមទាំងទីក្រុងស៊ិនជិន និងសៀងហៃជាដើម។ នេះបើតាមការចុះផ្សាយសារព័ត៌មាន CGTN។
សេវាសុខភាពនៅតាមតំបន់មួយចំនួនក្នុងប្រទេសចិនកំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំង នៅពេលដែល មេរោគកូវីដ១៩ បានរីករាលដាលយ៉ាងលឿនឆាប់រហ័ស។
ដោយ

ប្រទេស​ចិន​នៅ​ចុង​ស​ប្ដា​ហ៍​មុន​បាន​បំបែក​កំណត់​ត្រា​អ្នក​ឆ្លង​កូ​វី​ដ​១៩​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ដោយ​កាលពី​ថ្ងៃ​សៅរ៍​បាន​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​១៩​ក្នុង​សហ​គម​ជាង​១​ពាន់​៨​រយ​នាក់ និង​នៅ​ថ្ងៃអាទិត្យ​បាន​រក​ឃើញ​ករណី​ឆ្លង​១​ពាន់​៣​រយ​នាក់​។  មន្ត្រី​សុខាភិបាល​តំបន់​របស់​ចិន​បាន​អះអាង​ថា រដ្ឋាភិបាល​នៅ​ក្នុង​តំបន់​មួយ​ចំនួន​មិន​បាន​យកចិត្តទុកដាក់​នៃ​ការ​ចាត់វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង​គ្រប់គ្រាន់​នៅ​ឡើង​នោះ​ទេ ទើប​បណ្ដាល​ឲ្យ​ករណី​ឆ្លង​កើន​ខ្ពស់​ដល់​ជាង​១​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​បែប​នេះ​។

លោក Zhang Yan អនុប្រធាន​គណៈកម្មការ​សុខភាព​ក្នុង​ខេត្ត ជី​លី​ន ប្រទេស​ចិន បាន​និយាយ​ថា តំបន់​មួយ​ចំនួន​មាន​ភាព​ទន់ខ្សោយ​ផ្នែក​សេវា​សុខភាព និង​មិន​អាច​បំពេញតម្រូវការ​ឱ្យ​បាន​ពេញលេញ ស្រប​តាម​ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​អ្នកជំងឺ​យ៉ាងនោះ​ទេ​។ 

ទោះបីជា​យ៉ាងនេះ​ក្តី វិធានការ​ទប់ស្កាត​កូ​វី​ដ​១៩ ក៏​បាន​ដាក់​ចេញ​នៅ​តាម​ទីក្រុង និង​តំបន់​ជា​ច្រើន​ផង​ដែរ ដូច​ជា​មានការ​បិទ​សាលារៀន និង​ផ្អាក​សកម្មភាព​អាជីវកម្ម​មួយ​ចំនួន​ជាដើម​។

ដោយឡែក នៅ​ទីក្រុង​សៀង​ហៃ​ភាគ​ខាងកើត​នៃ​ប្រទេស​ចិន មនុស្ស​ជាង ៣ ម៉ឺន នាក់​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ជាប់​ទាក់ទង​ផ្ទាល់ និង ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង​។

លោក Wu Fan សមាជិក​នៃ​ក្រុម​អ្នកជំនាញ​គ្រប់គ្រង​ជំងឺ​របស់​ក្រុង​សៀង​ហៃ បាន​ផ្តល់​អនុសាសន៍​ឱ្យ​ប្រជាជន​កាត់​បន្ថយ​ការ​ជួបជុំ ធ្វើការ​ពី​ផ្ទះ និង​ជៀសវាង​ការ​ប្រើ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​ក្នុងអំឡុងពេល​នៃ​ការ​រីក​រាលដាល​ដែល​កំពុង​មានការ​កើនឡើង​ខ្លាំង​នេះ​។

គួរ​កត់សម្គាល់​ថា ការ​ចាត់វិធានការ កូ​វី​១៩ ដែល​ចិន​ទើបតែ​បាន​ដាក់​ចេញ​នេះ ក៏​បាន​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ធំ​ៗ​មួយ​ចំនួន​ក្នុង​ប្រទេស​ចិន​ផង​ដែរ​។ ក្នុង​នោះ ក្រុមហ៊ុន Foxconn ដែល​ជា​អ្នក​ផ្គត់ផ្គង់​ផលិតផល​ឲ្យ​ក្រុមហ៊ុន Apple របស់​អា​មេ​រិ​ក ក៏​ត្រូវ​បាន​បង្ខំ​ឱ្យ​ផ្អាក​ការ​ផលិត បន្ទាប់​ពី​ប្រទេស​ចិន​បាន​បិទ​តំបន់​មួយ​ចំនួន​ក្នុង​ទីក្រុង សៀង​ហៃ និង Shenzhen  ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កើនឡើង​នៃ​ករណី​ឆ្លង​កូ​វី​ដ ១៩​។

រដ្ឋាភិបាល​ក្រុង Shenzhen បាន​និយាយ​ថា ការ​ដឹក​ជញ្ជូន​សាធារណៈ​នៅ​ក្នុង​ទីក្រុង​នឹង​ត្រូវ​បញ្ឈប់ ហើយ​អាជីវកម្ម​មិន​សំខាន់​ទាំងអស់​ត្រូវ​បាន​បញ្ជា​ឱ្យ​ផ្អាក​ប្រតិបត្តិការ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី ២០ ខែមីនា  ខណៈ មាន​តែ​អាជីវកម្ម​ដែល​ចាំបាច់​ដូច​ជា ផ្សារ ឱសថស្ថាន និង​ស្ថាប័ន​វេជ្ជសាស្ត្រ​តែ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្ត​ដំណើរការ​ដូច​ធម្មតា​។

សូម​បញ្ជាក់​ថា ទីក្រុង Shenzhen គឺជា​កន្លែង​សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​ដូច​ជា Huawei, Oppo និង TCL ហើយ​ក៏​ជា​មជ្ឈមណ្ឌល​ផលិតកម្ម​ដ៏​ធំ​បំផុត​មួយ​សម្រាប់​ក្រុមហ៊ុន​តៃវ៉ាន់ Foxconn​ផង​ដែរ​៕

អត្ថបទ វ៉ា​ន់ ស្រី​រ័​ត្ន 

None



អត្ថបទបន្ទាប់


គម្រោងអភិវឌ្ឍន៍ទីក្រុងតម្លៃ១០០ពាន់លានដុល្លារនៅម៉ាឡេស៊ីបន្ដជាប់គាំង ទោះបីប្រទេសបើកសេដ្ឋកិច្ចឡើងវិញក្ដី

បន្ទាប់ពីជាប់ផុងក្នុងអំឡុងវិបត្តិកូវីដ១៩ ម៉ាឡេស៊ីបច្ចុប្បន្ននេះ កំពុងជំរុញឱ្យមានការបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញទៅកាន់ពិភពលោក ក្រោយបិទព្រ…

តម្លៃឧស្ម័នសហរដ្ឋអាមេរិកកើន ២២% នៅពីរសប្តាហ៍ចុងក្រោយនេះ

ក្រោយពេលផ្ទុះសង្គ្រាមនៅអ៊ុយក្រែនតម្លៃឧស្ម័ន ឬហ្គាសនៅសហរដ្ឋអាមេរិកបានកើនឡើងថ្លៃជាបន្ដបន្ទាប់ ពោលគិតត្រឹម២សប្ដាហ៍ចុងក្រោយនេះតម្លៃឧស្ម័នបានកើនបន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ