ប្រភពព័ត៌មាន បានបញ្ជាក់ថា មជ្ឈមណ្ឌលនាំចេញនេះ គឺសម្រាប់ពាណិជ្ជកម្មផលិតសាច់មាន់ និងសាច់ជ្រូករបស់ក្រុមហ៊ុន CP។
ក្រុមហ៊ុន CP សង្ឃឹមថា នឹងទាញបានអត្ថប្រយោជន៍ ពីការវិនិយោគនេះ ក្រោមក្របខណ្ឌ កិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ដែលវៀតណាមក៏ជាសមាជិកនេះដែរ។
ក្រុមហ៊ុនចំណីអាហារ CP ក៏មានផែនការនឹងជំរុញការនាំចេញបង្គារផងដែរ ដោយមានការគាំទ្រពីក្រោយដោយរដ្ឋាភិបាលវៀតណាម ហើយក្រុមហ៊ុនថៃមួយនេះ នឹងបង្កើនសមត្ថភាពកសិដ្ឋានចិញ្ចឹមបង្គារនៅវៀតណាម ឲ្យបានកើនឡើងដល់ ៥០ ពាន់លានឯកតា ខណៈបច្ចុប្បន្នមានត្រឹមតែ ១២ ពាន់លានដុល្លារ។
គួរបញ្ជាក់ថា ក្រុមហ៊ុន CP បានចូលមកក្នុងទីផ្សារប្រទេសវៀតណាមដំបូង តាំងពីឆ្នាំ១៩៨៨ ជាមួយនឹងការបើកការរិយាល័យតំណាង ក្រោយមកបានបង្កើតក្រុមហ៊ុន CP Vietnam នៅឆ្នាំ១៩៩៣ ដើម្បីប្រតិបត្តិអាជីវកម្មចិញ្ចឹមសត្វ និងវារីវប្បកម្ម។
បើគិតមកទល់ពេលនេះ ក្រុមហ៊ុនថៃមួយនេះ បានវិនិយោគនៅក្នុងប្រទេសវៀតណាម គិតជាទឹកប្រាក់ គឺមានប្រមាណ ១ពាន់លានដុល្លារអាមេរិកហើយ៕