ដំណាំម៉ៃសាក់នៅសហគមន៍តំបន់ការពារធម្មជាតិតាសាល

ក្រុមហ៊ុនអុីស្រាអែលនិងសហគមន៍ បានដីជិត ៩០០ហិកតាបន្ថែម ពីរដ្ឋ ក្រោយជោគជ័យលើការដាំដើមម៉ៃសាក់


ក្រោយពីក្រុមហ៊ុនអ៊ីស្រាអែល ធីកហ្វាម(Teak Farm) និងសហគមន៍តំបន់ការពារធម្មជាតិ តាសាលបានសហការគ្នាដាំដើមម៉ៃសាក់បានជោគជ័យលើដីជាង ៣៥០ហិកតា រួចមក នា ពេលថ្មីៗនេះ ក្រសួងបរិស្ថានបានសម្រេចផ្តល់ដីបន្ថែមប្រមាណជិត៩០០ហិកតាទៀត ដល់ សហគមន៍តំបន់ការពារធម្មជាតិតាសាល និងសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង ដើម្បីបន្តសហការជាមួយក្រុមហ៊ុនអ៊ីស្រាអែល ទាញផលប្រយោជន៍ពីដីទាំងនោះប្រកបដោយ និរន្តរភាព។
ក្រុមហ៊ុនអ៊ីស្រាអែលនិងសហគមន៍ ទទួលបានដីជិត ៩០០ហិកតាបន្ថែមទៀត ពីរដ្ឋ ក្រោយជោគជ័យលើការដាំដើមម៉ៃសាក់
ដោយ

ឯកឧត្តម ខៀវ បូ​រិ​ន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន​នៃ​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹង​ថា ដី​ដែល​ក្រសួង​បាន​សម្រេច​ប្រគល់​ឲ្យ​សហគមន៍​ដើម្បី​ដាំ​ដំណាំ ជា​ពិសេស​ដាំ​ដើម​ម៉ៃសាក់​ដោយសារ​តែ ដី​ទាំងនោះ​ជា​ប្រភេទ​ដី​ព្រៃ​រិច​រិល​។ ឯកឧត្តម ខៀវ បូ​រិ​ន បញ្ជាក់​ថា​« ថ្មី​ៗ​នេះ​ក្រសួងបរិស្ថាន បាន​ផ្តល់​ឲ្យ​ទៅ​សហគមន៍​ផ្ទៃដី ៨៩៥​ហិ​កតា​ទៀត សម្រាប់​រយៈពេល​១៥​ឆ្នាំ ហើយ​អំបាញ់មិញ​នៅ​ក្នុង​ការ​ចុះ​កិច្ចព្រមព្រៀង​ហ្នឹង គឹ​នៅ​ក្នុង​ហ្នឹង​មាន​បញ្ជាក់​ថា  ដី​ហ្នឹង​គឺជា​ដី​របស់​រដ្ឋ​ដែល​ប្រគល់​សហគមន៍​គ្រប់គ្រង​អាស្រ័យ​ផល រយៈពេល​១៥​ឆ្នាំ ដូច្នេះ​សហគមន៍​មាន​សិទ្ធិ​យក​ដី​នេះ ទៅ​ធ្វើ​ខ្លួនឯង​ឬ​ក៏​សហការ​ជាមួយ​អ្នក​ផ្សេង ក្នុង​ករណី​ដី​រិច​រិល​ចឹ​ង គាត់​អាច​ដាំ​ម៉ៃសាក់​ដាំ​អី ប៉ុន្តែ​បើ​ដី​ព្រៃ​ក៏​ក្រសួង​មិន​អនុញ្ញាត​ដែរ​»​។

បន្ទាប់​ពី​ទទួល​បាន​ដី​បន្ថែម​ប្រមាណ​ជិត​៩០០​ហិ​កតា​ទៀត ប្រធាន​សហគមន៍​តំបន់ការពារធម្មជាតិ​តា​សាល លោក​ផុ​ន ភាព និង​ប្រធាន​សហគមន៍​តំបន់ការពារធម្មជាតិ​រលាក់​កងជើង​លោក ហ៊ុន សៅ បាន​សម្តែង​នូវ​ក្តី​ត្រេកអរ នឹង​រំពឹង​ថា ពួ​គគាត់​នឹង​ទទួល​បាន​ប្រយោជន៍​ជា​ច្រើន​ពី​ដី​ទាំងនេះ​។ លោក​ផុ​ន ភាព​ថា​« តាម​យោបល់​ខ្ញុំ ខ្ញុំ​យល់​ថា​បាន​ប្រយោជន៍​ច្រើន​អា​វគ្គ​ក្រោយ​នេះឯង ដែល​យើង​អាច​ទទួល​បាន​ផល​ពី​ដី​ផង ថែម​ទាំង​អាច​ការពារ​ដី​នេះ មិន​ឲ្យ​មានការ​ទន្ទ្រាន​ពី​ជនខិលខូច​ថែម​ទៀត​ផង​»​។

បន្ថែម​ពីលើ​ប្រសាសន៍​លោក​ផុ​ន ភាព ប្រធាន​សហគមន៍​តំបន់ការពារធម្មជាតិ​តា​សាល លោក ហ៊ុន សៅ ប្រធាន​សហគមន៍​តំបន់ការពារធម្មជាតិ​រលាក់​កងជើង បញ្ជាក់​ថា​« ខ្ញុំ​រំពឹង​ថា សហគមន៍​ខ្ញុំ​នឹង​បាន​គង់វង្ស ហើយ​ក៏​សង្ឃឹមថា នឹង​មានការ​ចូលរួម ក៏​ដូច​ជា​ការ​ឧបត្ថម្ភ​ពី​ថ្នាក់​ជាតិ ក៏​ដូច​ជា​អន្តរជាតិ សប្បុរសជន ឯកឧត្តម លោក​ជំទាវ​ណា ដែល​ស្រលាញ់​ធនធានធម្មជាតិ ឲ្យ​មក​ជួយ ដើម្បី​អភិវឌ្ឍន៍​សហគមន៍​ឲ្យ​បាន​រីក​ចម្រើន​ទៅ​មុខ​ទៀត​»​។

ក្នុង​នាម​ជា​តំណាង​ក្រុមហ៊ុន​មួយ​ដែល​បាន​រួមចំណែក​យ៉ាង​សកម្ម ក្នុង​ការ​ធ្វើ​ឲ្យ​ដី​ដែល​ព្រៃ​ដែល​សឹក​រិច​រិល គ្មាន​ជីវជាតិ ហួតហែង ទៅ​ជា​ចំការ​ម៉ៃសាក់​ដ៏​ស្រស់បំព្រង លោក​ឧកញ៉ា ចេ​ង ខេ​ង តំណាង​ក្រុមហ៊ុន ស៊ី​-​ភី​-​អិ​ល ធី​ក​ហ្វា​ម (CPL Teak Farm) បាន​ថ្លែង​ថា ផ្ទៃដី​បន្ថែម​ប្រមាណ​ជិត​៩០០​ហិ​កតា​ទៀត ដែល​ទទួល​បាន​ពី​សហគមន៍ ក៏​ដូច​ជា​ពី​ក្រសួងបរិស្ថាន​នា​ពេល​នេះ ក្រុមហ៊ុន​អ៊ី​ស្រា​អែ​ល ធី​ក​ហ្វា​ម​(Teak Farm) នឹង​សិក្សា​មើល ថា​តើ​ក្រៅពី​ដើម​ម៉ៃសាក់​ហើយ តើ​អាច​យក​ទៅ​ដាំ​ដំណាំ​សក្តានុពល​អ្វី​ទៀត​ឬ​អត់​។

លោក​ឧកញ៉ា ចេ​ង ខេ​ង បញ្ជាក់​ថា «​យើង​កំពុង​តែ​ឲ្យ​អ្នកបច្ចេកទេស ធ្វើការ​សិក្សា​ទៅ​លើ​ដី​មួយ​ចំនួន​ណា​ដែល​អាច​ដាំ​អ្វី​បាន លើ​ដី​៨៩៥​ហិ​កតា​ហ្នឹង គឺ​យើង​នឹង​ធ្វើការ​ពិសោធ​ទៅ​លើ​ដាំំ​ផ្សេង​ៗ​ទៀត​ដែរ មិនមែន​ដាំ​តែ​ដើម​ម៉ៃសាក់​ទេ​។ ហើយ​មាន​១០០​ហិ​កតា ខាង​ធី​ក​ហ្វា​ម​ហ្នឹង គឺ​កំពុងធ្វើការ​ពិសោធ​ទៅ​លើ​ដំណាំ​Avocado(​ផ្លែ​ប៊ឺ​រ​) តើ​ប៊ឺ​រអា​ច​ដាំ​បាន​នៅ​លើ​ដី​នេះ​ឬ​ក៏​អត់ ដោយសារ​ដំណាំ​ប៊ឺ​រ វា​មា​តម្លៃនៅលើទីផ្សារ​ល្អ ហើយ​មាន​តម្រូវការ​កើន​ឡើងជា​ប្រចាំ​។ និយាយ​ទៅ​ទីតាំង​នេះ យើង​មិន​ធ្វើការ​ដាំ​ដើម​ម៉ៃសាក់​តែ​មួយ​មុខ​នោះ​ទេ គឺ​យើង​ធ្វើការ​ពិសោធន៍​ថា ដី​ដែល​យើង​យក​មក​ហ្នឹង តើ​យើង​អាច​ដាំ​អ្វី​ដែល​បាន​ល្អ​ហើយ បាន​ទទួលផល​ខ្ពស់​»​។ ហើយ​បើ​លោក​ឧកញ៉ា​ចេ​ង ខេ​ង ទីផ្សារ​សំខាន់​របស់​ដើម​ម៉ៃសាក់ (Teak) គឺ​នៅ​តំបន់​អឺរ៉ុប និង​ប្រទេស​ចិន​។

អ្នកគ្រប់គ្រង​ផ្នែក​បច្ចេកទេស​នៃ​ក្រុមហ៊ុន​អ៊ី​ស្រា​អែ​ល ធី​ក​ហ្វា​ម​(Teak Farm) គឺ លោក អ៊ំ​រី (Omri)​បាន​បង្ហាញ​ពី​ការ​តាំងចិត្ត​ថា​« ធី​ក​ហ្វា​ម​(Teak Farm) នឹង​បន្ត​បេសកកម្ម​របស់​ខ្លួន ដោយ​បន្ត​ការ​អភិវឌ្ឍ​ចំការ​ម៉ៃសាក់​ក្នុង​សហគមន៍​នេះ​ឲ្យ​ល្អ​ប្រសើរ​បំផុត ដោយ​ប្រើ​វិធីសាស្ត្រ​និង​បច្ចេកទេស ដែល​ប្រទេស​ខ្ញុំ​ធ្លាប់​បាន​ធ្វើ ដែល​សំខាន់​បំផុត​គឺ​ផ្តល់​បច្ចេកទេស​មួយ​ដ៏​សម​ស្រប​សម្រាប់​ដំណាំ​នៅ​តំបន់​នេះ​»​។

​ក្រុមការងាររបស់លោកឧកញ៉ា ចេ​ង ខេ​ង និងក្រុមការងារឯកឧត្តម ខៀវ បូ​រិ​ន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន

សូម​ជម្រាប​ថា នៅ​ក្នុង​មួយ​ឆ្នាំ សហគមន៍​អាច​ទាញ​ប្រយោជន៍​ពី​ការ​ប្រើប្រាស់​ដី​ក្នុង​តំបន់ការពារធម្មជាតិ ដែល​ក្រសួង​បាន​ប្រគល់​ឲ្យ ក្នុង​ទំហំ​ទឹកប្រាក់​ប្រហែល ៣​ម៉ឺន​ដុល្លារ ដែល​ក្រសួង​យល់​ថា សហគមន៍​អាច​ប្រើប្រាស់​លុយ​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​។ ហើយ​ក្រសួង​នឹង​ពិចារណា​បន្ត​ផ្តល់​សុពលភាព​លើ​ដី​ទាំងនោះ​បន្ត​ទៀត ក្រោយ​ផុត​រយៈពេល​១៥​ឆ្នាំ ប្រសិនបើ​សហគមន៍​សហការ​ជាមួយ​ដៃគូ​បាន​ល្អ​ក្នុង​ការ​ប្រើប្រាស់​ដី​នេះ​ឲ្យ​មាន​ប្រយោជន៍​៕

None



អត្ថបទបន្ទាប់


នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រកឃើញមនុស្ស ៤៤ នាក់ កំពុងជាប់ពាក់ព័ន្ធ នឹងករណីបុរសជប៉ុនមាន Covid-19

ក្រោយពីទទួលបានព័ត៌មានបញ្ជាក់ថា មានជនជាតិជប៉ុនម្នាក់ ធ្វើដំណើរចេញពីកម្ពុជា ទៅវៀតណាម រួចបន្តដំណើរ ទៅជប៉ុន តាមជើងហោះហើររបស់ក្រុមហ៊ុនអា…

ធនាគារពិភពលោក៖ អត្រាភាពក្រីក្រក្នុងប្រទេសថៃកើនឡើង ស្របពេលចំណូលកសិករធ្លាក់ចុះ

ធនាគារពិភពលោក បានបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីមួយរបស់ខ្លួនថា ប្រទេសថៃ ត្រូវការវិនិយោគបន្ថែមទៀត នៅក្នុងវិស័យអប់រំ បង្កើតការងារសម្រាប់ពលរដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ