តម្លៃប្រេងឆៅធ្លាក់ចុះ ក្រោយរុស្ស៊ីព្រមផ្អាកបាញ់

តម្លៃប្រេងឆៅធ្លាក់ចុះមួយរំពេច ក្រោយរុស្ស៊ីឯកភាពតាមសំណើលោក ត្រាំ ផ្អាកបាញ់លើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនរយៈ


តម្លៃប្រេងបានធ្លាក់ចុះមួយរំពេចនៅថ្ងៃពុធ សប្តាហ៍នេះ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានព្រមព្រៀងតាមសំណើរបស់លោក ដូណាល់ ត្រាំ ដែលស្នើឱ្យទីក្រុងម៉ូស្គូ ផ្អាកវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនជាបណ្តោះអាសន្ន។ ការផ្អាកបាញ់ប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលមានសុពលភាពរយៈពេល៣០ថ្ងៃនេះ អាចជំរុញឱ្យប្រេងរុស្ស៊ីកាន់តែច្រើនហូរចូលទៅកាន់ទីផ្សារពិភពលោក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
តម្លៃប្រេងឆៅធ្លាក់ចុះ ក្រោយរុស្ស៊ីព្រមផ្អាកបាញ់
ដោយ

តម្លៃប្រេងឆៅនៅលើទីផ្សារអង់គ្លេសបានធ្លាក់ចុះ១២សេន ឬ០,២%មកនៅត្រឹមជាង៧០ដុល្លារក្នុង1ធុងបារ៉ែលនៅក្នុងការជួញដូរនៅថ្ងៃពុធ សប្តាហ៍នេះ ខណៈតម្លៃប្រេងឆៅលើទីផ្សារអាម៉េរិក West Texas Intermediate បានធ្លាក់ចុះ១៥សេនមកនៅត្រឹមជិត៦៧ដុល្លារក្នុងមួយធុងបារ៉ែល។

ការធ្លាក់ចុះតម្លៃប្រេងឆៅនេះបានកើតឡើងក្រោយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានជជែកគ្នាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ រយៈពេលជាង៩០នាទីកាលពីថ្ងៃអង្គារ សប្តាហ៍នេះ ដោយលោកបានយល់ព្រមឈប់វាយប្រហារលើរោងចក្រថាមពលអ៊ុយក្រែន ប៉ុន្តែលោកមិនបានយល់ព្រមចំពោះបទឈប់បាញ់ទាំងស្រុងរយៈពេល៣០ថ្ងៃតាមការចង់បានរបស់លោក ត្រាំ ឡើយ។

គួរបញ្ជាក់ថា រុស្ស៊ីប្រទេសផ្គត់ផ្គង់ប្រេងដ៏ធំមួយក្នុងចំនោមអ្នកផ្គត់ផ្គង់ប្រេងលំដាប់កំពូលៗនៅលើពិភពលោក ប៉ុន្តែការនាំចេញប្រេងឆៅរបស់ប្រទេសនេះមានការធ្លាក់ចុះយ៉ាងខ្លាំងក្រោយមានការដាក់ទណ្ឌកម្មពីសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប បន្ទាប់ពីមហាអំណាចយោធាមួយនេះបើកការវាយឈ្លានពានប្រទេសអ៊ុយក្រែន។

ក្រុមអ្នកវិភាគជឿជាក់ថា បទឈប់បាញ់នេះអាចនាំឱ្យមានការបន្ធូរបន្ថយទណ្ឌកម្ម ដែលអាចបង្កើនការផ្គត់ផ្គង់ប្រេង និងបន្ធូរបន្ថយតម្លៃប្រេងផងដែរ ខណៈការដាក់ពន្ធគយរបស់អាម៉េរិកលើប្រទេសកាណាដា ម៉ិកស៊ិក និងចិនបានបង្កើនការភ័យខ្លាចក្នុងការធ្វើឱ្យធ្លាក់ចុះសេដ្ឋកិច្ច ដែលនឹងដាក់សម្ពាធបន្ថែមទៀតលើតម្លៃប្រេង ព្រោះវាធ្វើឱ្យប៉ះពាល់ដល់តម្រូវការប្រេងឆៅ។

ទន្ទឹមនេះ ទិន្នន័យស្តុកប្រេងឆៅរបស់អាម៉េរិកបានបង្ហាញថា ស្តុកប្រេងឆៅបានកើនឡើង រីឯស្តុកប្រេងចម្រាញ់មានការធ្លាក់ចុះ ក្នុងនោះស្តុកប្រេងឆៅបានកើនឡើងជិត៥លានធុងបារ៉ែលក្នុងសប្តាហ៍ តែស្តុកប្រេងសាំងធ្លាក់ចុះជិត២លានធុងបារ៉ែល និងស្តុកប្រេងសម្រាប់ចម្រាញ់ធ្លាក់ចុះជាង២លានធុងបារ៉ែល៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថ្មីរបស់កាណាដា ថ្កោល.ទោសលោក ត្រាំ ដែលចង់ឱ្យកាណាដា ធ្វើជារដ្ឋមួយរបស់អាម៉េរិក

នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសកាណាដា លោក ម៉ាក ខានី (Mark Carney) បាននិយាយដោយមិនសំចៃមាត់ កាលពីថ្ងៃទី១៧ ខែមីនា ថា ប្រធានាធិបតីសហរដ្ឋអាម…

លោក ពូទីន ព្រមព្រៀងជាមួយលោកដូណាល់ ត្រាំ ផ្អាកវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនរយៈពេល៣០ថ្ងៃ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានព្រមព្រៀងជាមួយប្រធានាធិបីអាម៉េរិកលោក ដូណាល់ ត្រាំ ផ្អាកវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរួមមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ