វិស័យ ថាមពល

តម្លៃប្រេងឆៅហក់ឡើងមួយរំពេចក្រោយ OPEC+ ប្រកាសពន្យារពេលបង្កើនទិន្នផលប្រេងរហូតដល់ចុងខែធ្នូ


តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងមួយរំពេលជាង១ដុល្លារក្នុង១បារ៉ែល ក្រោយអង្គការ OPEC+ ប្រកាសពន្យារពេលក្នុងការបង្កើនទិន្នផលប្រេងរហូតដល់ចុងខែធ្នូ ឆ្នាំនេះ ខណៈទីផ្សារប្រេងកំពុងត្រៀមខ្លួនឆ្លើយតបនឹងលទ្ធផលបោះឆ្នោតប្រធានាធិបតីអាម៉េរិក និងកិច្ចប្រជុំសំខាន់មួយនៅប្រទេសចិន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យ ថាមពល
ដោយ

សន្ទស្សន៍តម្លៃប្រេងឆៅនៅទីផ្សារអង់គ្លេសនៅថ្ងៃចន្ទ សប្តាហ៍នេះបានកើនឡើង១,៣៩ដុល្លារក្នុងមួយធុងបារ៉ែល ឬ១,៩% ដោយឡើងដល់៧៤,៤៩ដុល្លារក្នុងមួយបារ៉ែល ខណៈសន្ទស្សន៍តម្លៃប្រេងឆៅនៅទីផ្សារអាម៉េរិក West Texas Intermediate (WTI) បានកើនឡើង១,៤១ដុល្លារក្នុងមួយធុងបារ៉ែល ឬ២% ឡើងដល់៧០,៩០ដុល្លារក្នុង១បារ៉ែល។

ការហក់ឡើងតម្លៃប្រេងឆៅនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីអង្គការផលិតប្រេង OPEC+ បានប្រកាសពីការពន្យារពេលកាត់បន្ថយទិន្នផលប្រេងចំនួន២,២លានបារ៉ែលក្នុងមួយថ្ងៃរហូតដល់ដាច់ឆ្នាំនេះ ក្រោយពីបានពន្យារពេលម្ដងរួចមកហើយកាលពីខែតុលា ដោយសារតម្លៃ និងតម្រូវការប្រេងធ្លាក់ចុះ។

ដំបូងឡើយ អង្គការផលិតប្រេងនេះគ្រោងនឹងបង្កើនទិន្នផលប្រេងឱ្យបាន១៨ម៉ឺនធុងបារ៉ែល ចាប់ពីខែធ្នូ ឆ្នាំនេះតទៅ ប៉ុន្តែពួកគេបានសម្រេចចិត្តពន្យារពេលរហូតដាច់ឆ្នាំនេះតែម្ដង។

ទន្ទឹមនឹងនេះ ទីផ្សារប្រេងកំពុងរង់ចាំមើលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាម៉េរិក ដោយការស្ទង់មតិបង្ហាញថា អនុប្រធានាធិបតីលោកស្រី កាម៉ាឡា ហារីស និងអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ មានសំឡេងគាំទ្រប្រកៀកប្រកិតគ្នា ខណៈក្រុមសេដ្ឋវិទូរំពឹងថា ធនាគារកណ្ដាលអាម៉េរិកនឹងកាត់បន្ថយអត្រាការប្រាក់០,២៥% ថែមទៀតនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។

ទន្ទឹមនឹងនេះ ទីផ្សារប្រេង ក៏កំពុងរង់ចាំមើលលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភារបស់ប្រជាជនចិន នៅប្រទេសចិនចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ សប្ដាហ៍នេះផងដែរ ដោយគេរំពឹងថា គណៈកម្មាធិការនេះនឹងអនុម័តការជំរុញថែមទៀត ដើម្បីជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ ទោះបីជាអ្នកវិភាគនិយាយថា ការជំរុញភាគច្រើនអាចជួយកាត់បន្ថយបំណុលរដ្ឋាភិបាលមូលដ្ឋានយ៉ាងណាក៏ដោយ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ថៃ ទាក់ទាញទុកវិនិយោគបរទេសបានរាប់ពាន់លានដុល្លារនៅ៩ខែឆ្នាំនេះ មានការកើនឡើង៦០%

ធនាគារកណ្តាលថៃ បាននិយាយនៅក្នុងរបាយការណ៍ប្រចាំខែ ស្តីពីស្ថានភាពសេដ្ឋកិច្ច និងរូបិយវត្ថុ ថា សេដ្ឋកិច្ចរបស់ខ្លួននៅក្នុងត្រីមាសទី៣ឆ្នាំនេះ មាន…

ហេតុអ្វីពលរដ្ឋអាម៉េរិកមានទ្រព្យស្តុកស្តម្ភត្រៀមចាកចេញពីទឹកដីកំណើតនៅក្រោយការបោះឆ្នោត?

ប្រជាជនអាម៉េរិក ដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភកំពុងរៀបចំផែនការចាកចេញពីទឹកដីអាម៉េរិក បន្ទាប់ពីការបោះឆ្នោតរួចនៅថ្ងៃទី៥ វិច្ឆិកា ដ៏ខ្លីខាងម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ