វិស័យ SME

ថៃ ​កំពុងជួបព្យុះសេដ្ឋកិច្ចធំៗ៣ក្នុងពេលតែមួយដែល​កំពុងសង្កត់ក SMEs និងបង្ខំឱ្យអ្នកប្រើប្រាស់កាន់តែក្បិតក្បៀត​ការចាយវាយ


​ពេល​នេះ​សេដ្ឋកិច្ចថៃ កំពុងប្រឈមនឹងព្យុះភ្លៀងធំៗចំនួន៣ ដែល​មកព្រមៗគ្នាក្នុងពេលតែមួយ​។ ព្យុះ​សេដ្ឋកិច្ចទី១ គឺថ្លៃថាមពលខ្ពស់, ព្យុះសេដ្ឋកិច្ចទី២ គឺថ្លៃដើមអាជីវកម្មកើនឡើង និងព្យុះសេដ្ឋកិច្ច ទី៣ គឺការចាយវាយរបស់អ្នកប្រើប្រាស់ធ្លាក់ចុះខ្សោយ។ ខណៈដែលកំណើនសេដ្ឋកិច្ចកាន់តែយឺត សហគ្រាសធុនតូច និងមធ្យម (SMEs) កំពុងជាប់ផុងក្នុងសម្ពាធ២ត្រួត គឺថ្លៃដើមកើនឡើង ខណៈអ្នក​ប្រើប្រាស់ ឬអតិថិជនកាន់តែក្បិតក្បៀត​ការចាយវាយ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation នៅថ្ងៃទី២៣ ខែសីហា។
វិស័យ SME
ដោយ

ទិន្នន័យបង្ហាញថា សេដ្ឋកិច្ចថៃ សម្រេចបានកំណើនត្រឹមតែ១,៩% ប៉ុណ្ណោះ នៅត្រីមាសទី២ ឆ្នាំនេះ បើធៀបនឹង២,៨% នៅត្រីមាសទី១ ដែលបានបង្កការព្រួយបារម្ភកាន់តែខ្លាំងថា សេដ្ឋកិច្ចថៃ អាចនឹងបន្តដាំក្បាលចុះ។ លោក សានទីតាន សាធិរ៉ាថៃ (Santitarn Sathirathai) អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានគូសបញ្ជាក់ថា ពេលនេះប្រទេសថៃ កំពុងជួបព្យុះសេដ្ឋកិច្ចធំៗ៣ រួមមានព្យុះសេដ្ឋកិច្ចទី១ គឺតម្លៃថាមពលខ្ពស់ ដែលកំពុងរុញថ្លៃដឹកជញ្ជូន ការផលិត និងការចំណាយរបស់គ្រួសារពលរដ្ឋថៃ ឱ្យកើនឡើងកាន់តែខ្ពស់។ ការនាំចូលកើនឡើងក៏បានរួមចំណែកធ្វើឱ្យប្រទេសថៃ មានឱនភាពគណនីចរន្តជាង១៧ពាន់លានដុល្លារផងដែរ នៅត្រីមាសទី២។
ព្យុះសេដ្ឋកិច្ចទី២ គឺថ្លៃដើមផលិតកម្មកើនឡើង ដែលបានជំរុញអតិផរណាអ្នកប្រើប្រាស់ឡើងដល់ ២,៧% ខណៈតម្លៃផលិតកម្មហក់ឡើងដល់៨,៣% ហើយ SMEs កំពុងរងសម្ពាធខ្លាំង ព្រោះមានសាច់ប្រាក់ និងអំណាចចរចាតិចជាងក្រុមហ៊ុនធំៗ។ ប្រសិនបើស្ថានការណ៍កាន់តែធ្ងន់ធ្ងរ អាជីវកម្មមួយចំនួនអាចត្រូវបង្ខំចិត្តកាត់បន្ថយបុគ្គលិក កាត់បន្ថយការវិនិយោគ ឬឈានដល់ការបិទទ្វារក្ស័យធនតែម្ដង។

ព្យុះសេដ្ឋកិច្ចទី៣ គឺការចំណាយរបស់ប្រជាជនចុះខ្សោយ ដោយកំណើនការប្រើប្រាស់ក្នុងវិស័យឯកជនបានថយពីជាង៣% មកនៅត្រឹមជិត២% ខណៈសន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់បានធ្លាក់មកនៅត្រឹម៥០% ដែលបានបង្ហាញថា ប្រជាជនថៃ ពេលនេះ កាន់តែប្រុងប្រយ័ត្ន និងក្បិតក្បៀតការចាយវាយ។
ដើម្បីទប់ទល់នឹងវិបត្តិទាំងនេះ រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់លោក អានុទីន ឆានវីរៈគុល កំពុងផ្តោតលើយុទ្ធសាស្ត្រ៣ គឺជួយគ្រួសារពលរដ្ឋ និង SMEs ជាបន្ទាន់ កាត់បន្ថយការពឹងផ្អែកលើថាមពល និងទាក់ទាញការវិនិយោគសម្រាប់ឧស្សាហកម្មនាពេលអនាគត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អ្នកជំនាញស្នើឱ្យរដ្ឋាភិបាល ទប់ស្កាត់ និងបង្កើនការរឹតបន្តឹងលើការបើករបរតូចតាចរបស់ជនបរទេស

ក្រុមអ្នកជំនាញ និងអ្នកតាមដានព្រឹត្តិការណ៍សង្គម បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងចំពោះវត្តមានរបស់ជនបរទេសដែលកំពុងជ្រៀតជ្រែកធ្វើអាជីវកម្មក្នុងសេដ្ឋក…

ការស្ទង់មតិមួយបានបង្ហាញថា បញ្ហាធំៗដែលកំពុងកើតឡើងអាចនឺងធ្វើឱ្យរដ្ឋបាលលោក អានុទីន ប្រឈមនឹងការដួលរលំ

វិទ្យាស្ថានជាតិ គ្រប់គ្រងការអភិវឌ្ឍរដ្ឋបាលរបស់ថៃ (NIDA) បានចេញផ្សាយលទ្ធផលស្ទង់មតិតាមដានសង្គមដ៏ក្តៅគគុកមួយកាលពីពេលថ្មីៗនេះ ក្រោមប្រធានបទ«បញ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ