ផ្សារមូលបត្រកម្ពុជា

CSX ចំហទ្វារកាន់តែធំសម្រាប់ SME ជាមួយនឹងលក្ខខណ្ឌបន្ធូរបន្ថយច្រើន


អគ្គនាយកផ្សារមូលបត្រកម្ពុជាបានអះអាងថា ក្រុមហ៊ុនស្ថិតក្នុងវិស័យសហគ្រាសខ្នាតតូច និងមធ្យម ដែលមានដើមទុនក្រោម៥០ម៉ឺនដុល្លារអាមេរិក ក៏អាចចុះបញ្ជីលក់ភាគហ៊ុនក្នុងផ្សារកំណើនរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានដែរ។ ទន្ទឹងនឹងនេះ ថ្នាក់ដឹកនាំ CSX លើកទឹកចិត្តឲ្យក្រុមហ៊ុន សហគ្រាសក្នុងវិស័យ SMEs ចុះបញ្ជីលក់ភាគហ៊ុនក្នុងផ្សារមូលបត្រកម្ពុជាឲ្យបានច្រើន ដើម្បីកៀរគរនិងប្រមូលទុនបន្ថែមសម្រាប់ពង្រីកអាជីវកម្មនិងបន្តប្រតិបត្តិការ ដ្បិតផ្សារមូលបត្រកម្ពុជា ជាប្រភពទុនដ៏ធំមួយ។
ផ្សារមូលបត្រកម្ពុជា រូបភាព៖ ខេមបូណូមីស

មិនតែប៉ុណ្ណោះ សម្រាប់​ការ​ចុះបញ្ជី​លក់​ភាគហ៊ុន សម្រាប់​វិស័យ SMEs នេះ គឺ​មាន​លក្ខខណ្ឌ​អនុគ្រោះ​ជាង​ការ​ចុះបញ្ជី​របស់​ក្រុមហ៊ុន​ធំ​ៗ ទាំង​ដើមទុន និង​ឯកសារ​តម្រូវ​ផ្សេង​ៗ​។ ថ្នាក់ដឹកនាំ​ផ្សា​រមូល​ប​ត្រ​កម្ពុជា រំពឹង​ថា តាម​រយៈ​ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​នេះ នឹង​ទាក់ទាញ​សហគ្រាស​ធុន​តូច និង​មធ្យម​ឲ្យ​មក​ចុះបញ្ជី​លក់​ភាគហ៊ុន​កាន់​ច្រើន​នៅ​ឆ្នាំ​នេះ​។

វា​ជា​ការ​បោះ​ជំហាន​ទៅ​មុខ​មួយ​កម្រិត​ទៀត​សម្រាប់​ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា បន្ទាប់​ពី​ទីផ្សារ​កំណើន​ទើប​ទទួល​បាន​ក្រុមហ៊ុន​ថ្មី​ដំបូង​គេ​ចូល​មក​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​របស់​ខ្លួន​នា​ពេល​ថ្មី​ៗ​នេះ ដែល​វា​កំពុង​បង្ហាញ​ច្រក​ទ្វារ​ឲ្យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម​ដទៃ​ទៀត អាច​សម្លឹង​មើល​ឱកាស​ស្វែងរក​ប្រភព​ទុន​ពី​ផ្សា​រមូល​ប​ត្រ​កម្ពុជា​។

ឯកឧត្តម ហុង សុ​ហួរ អគ្គនាយក​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​អះអាង​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា សហគ្រាស​ខ្នាត​តូច និង​មធ្យម​ក្នុង​វិស័យ SMEs ដែល​មាន​ដើមទុន​ក្រោម​៥០​ម៉ឺន​ដុល្លារ ក៏​អាច​ចុះបញ្ជី​បោះផ្សាយ​លក់​ភាគហ៊ុន​របស់​ខ្លួន​ក្នុង​ទីផ្សារ​កំណើន​បាន​ដែរ​។ ឯកឧត្តម បន្ថែម​ថា បច្ចុប្បន្ន ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​និង​កំពុង​បន្ដ​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន សហគ្រាស​ក្នុង​វិស័យ SMEs ដែល​មាន​សក្តានុពល​ឲ្យ​មក​ចុះបញ្ជី​បោះផ្សាយ​លក់​មូល​ប​ត្រ​របស់​ខ្លួន ដ្បិតថា​ផ្សា​រមូល​ប​ត្រ​កម្ពុជា គឺជា​ច្រក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ប្រមូល​ប្រភព​ទុន សម្រាប់ SME ក្នុង​ការ​ពង្រីក​អាជីវកម្ម និង​បន្ត​ប្រតិបត្តិការ​។ 

ពាក់ព័ន្ធ​លក្ខខណ្ឌ​ចុះបញ្ជី​លក់​ភាគហ៊ុន​សម្រាប់​ក្រុមហ៊ុន សហគ្រាស​ខ្នាត​តូច និង​មធ្យម​នេះ​ត្រូវ​បាន​ឯកឧត្តម ហុង សុ​ហួរ អះអាង​ថា ការ​ចុះបញ្ជី​សម្រាប់​ក្រុមហ៊ុន សហគ្រាស​ក្នុង​វិស័យ SMEs គឺ​មាន​លក្ខខណ្ឌ​អនុគ្រោះ​ជាង​ការ​ចុះបញ្ជី​របស់​ក្រុមហ៊ុន​ធំ​ៗ​។ ឯកឧត្តម​បាន​គូសបញ្ជាក់​ថា សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ការ​ចុះបញ្ជី​បោះផ្សាយ​លក់​មូល​ប​ត្រ​មិន​កំណត់​ដើមទុន​នោះ​ទេ ពោល​គឺ​មាន​ដើមទុន​ត្រឹម​២០​ម៉ឺន​ដុល្លារ ឬ​ក្រោម​នេះ​ក៏​អាច​ចុះបញ្ជី​បាន​ដែរ ប៉ុន្ដែ​ទាមទារ​ក្រោយ​បោះផ្សាយ IPO រួច​ធ្វើ​យ៉ាងណា​ឲ្យ​ដើមទុន​៥០​ម៉ឺន​ដុល្លារ​។ ចំណែក​ពាក់ព័ន្ធ​ប្រាក់​ចំណូល គឺ​មិន​កំណត់​នោះ​ទេ ហើយ​ឯកសារ​ហិរញ្ញវត្ថុ គឺ​ទាមទារ​តែ​រយៈពេល​មួយ​ឆ្នាំ​ប៉ុណ្ណោះ​។

អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា រំពឹង​ថា​នៅ​ឆ្នាំ​នេះ ផ្សា​រមូល​ប​ត្រ​កម្ពុជា​នឹង​ក្រុមហ៊ុន​ចំនួន​៣​ចុះបញ្ជី​លក់​ភាគហ៊ុន និង​ពីរ​ទៀត​ចុះបញ្ជី​សញ្ញា​បណ្ណ​។ ជាក់ស្ដែង​នៅ​ដើម​ស​ប្ដា​ហ៍​នេះ មាន​ក្រុមហ៊ុន​ថ្មី​មួយ​បាន គឺ ឌី ប៊ី ឌី អ៊ិ​ន​ជី​នា​រីង​. ដែល​ជា​ក្រុមហ៊ុន​ពហុមុខ​ងារ​ផ្នែក​វិស្វកម្ម និង​សំណង់ បាន​ចុះបញ្ជី​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើក​ដំបូង​របស់​ខ្លួន​ជា​សាធារណៈ នៅ​ក្នុង​ទីផ្សារ​កំណើន​របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា​។ ដោយ​ឡែ នៅ​ថ្ងៃ​ទី ៩​ខែ កញ្ញា​នេះ ក្រុមហ៊ុន​ថ្មី​មួយ​បន្ថែម​ទៀត គឺ​ក្រុមហ៊ុន តែ​ល​កូ​ថេ​ក ដែល​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​របស់​អ្នកឧកញ៉ា គិត ម៉េ​ង ក៏​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល​របស់​ខ្លួន​ជា​ផ្លូវការ​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


កម្ពុជានាំចេញផលិតផលកសិកម្មទៅវៀតណាមកាន់តែច្រើន នៅអំឡុងវិបត្តិកូវីដ-១៩

ទោះបីស្ថិតក្នុងបរិបទកូវីដ-១៩យ៉ាណាក្តី ការនាំចេញកសិផលកសិកម្មរបស់កម្ពុជា នៅតែមានសន្ទុះខ្លាំងដដែលទេ។ ដ្បិតថាកន្លងមកកម្ពុជា បានជួបបញ្ហាមួយច…

វាគ្មិនល្បីៗពន្យល់ពីឱកាសការងារសម្រាប់យុវជន ក្នុងបរិបទកូវីដ-១៩

ស្ថិតនៅក្នុងបរិបទនៃការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ឱកាសដែលទទួលបានការងារធ្វើ មិនមែនជារឿងងាយស្រួលនោះទេ ពិសេសសម្រាប់យុវជន ដែលកំពុងបន្តការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ