អត្ថបទក្រុមហ៊ុន

បើកកាតឥណពន្ធ UnionPay នៅថ្ងៃនេះ ទទួលបានទឹកប្រាក់ត្រលប់


បើកកាតឥណពន្ធ UnionPay របស់ អេ អឹម ខេ នៅថ្ងៃនេះ នឹងទទួលបានទឹកប្រាក់ត្រលប់ ២% លើការទូទាត់ចំណាយលើកដំបូង និងទទួលបានទឹកប្រាក់ត្រលប់ ១% លើការទូទាត់ចំណាយជាប្រចាំ។ ជាមួយកាតឥណពន្ធ UnionPay របស់ អេ អឹម ខេ លោកអ្នកអាចទូទាត់ជាមួយម៉ាស៊ីនគិតលុយ (POS) គ្រប់ធនាគារ ដែលមាននៅតាមផ្សារទំនើប ម៉ាត រោងកុន ហាងលក់សម្លៀកបំពាក់ ហាងកាហ្វេ និងហាងផ្សេងៗជាច្រើនទៀតទូទាំងប្រទេស។
Feature Image - 2%+1%
ដោយ

លក្ខន្តិក៖

-ទឹកប្រាក់ត្រឡប់ ២% ច្រើនបំផុត ៣ដុល្លារ លើការចាយលើកដំបូង

-ទឹកប្រាក់ត្រឡប់ ១% លើការចាយជាប្រចាំ

-អេ អឹម ខេ នឹងបញ្ចូលសាច់ប្រាក់ត្រឡប់ទៅគណនីរបស់អតិថិជន នៅចុងសប្ដាហ៍ទី១នៃខែបន្ទាប់

-មកមុន បានមុន ប្រម៉ូសិននេះនឹងបញ្ចប់នៅពេលអស់សាច់ប្រាក់ប្រម៉ូសិន

ប្រសិនបើមានចម្ងល់ សូមទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខ ០២៣ ២២០ ២០២/១៨០០ ២០០ ២០០ (ឥតគិតថ្លៃ) ឬហ្វេសប៊ុកផេក AMK អេ អឹម ខេ

*យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខន្តិកផ្សេងៗនៅពេលណាមួយដោយពុំចាំបាច់ផ្តល់ជូនដំណឹងជាមុន!

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម​ ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ​ និងសម្បូរបែប​ ដល់អតិថិជនគ្រប់រូប​ និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥១កន្លែង និងភ្នាក់ងារប្រមាណ ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ ​បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។

None



អត្ថបទបន្ទាប់


តើក្រុមការងាររៀបចំផែនការយុទ្ធសាស្ត្រទីស្ដីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០២៣-២០៣៨ មានតួនាទី និងភារកិច្ចអ្វីខ្លះ?

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានសម្រេចបង្កើតក្រុមការងាររៀបចំផែនការយុទ្ធសាស្ត្រទី…

ក្រសួង-ស្ថាប័នពាក់ព័ន្ធប្រមូលធាតុចូល និងសំណើពីវិស័យឯកជន ត្រៀមពិភាក្សាជាមួយរាជរដ្ឋាភិបាល

បើគ្មានអ្វីប្រែប្រួលទេ នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាជាមួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ