ប្រព័ន្ធអាជីវកម្ម Corporate Connection

វិនិយោគិនក្នុងស្រុកនាំយកទម្រង់អាជីវកម្មស្តង់ដាពិភពលោក ដើម្បីជំរុញសហគ្រិនខ្មែរស្វែងយល់ពីជំនួញសកល


ក្រុមអ្នកវិនិយោគនៅកម្ពុជា កាលពីពេលថ្មីៗ បានសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធអាជីវកម្មស្តង់ដាពិភពលោក Corporate Connection ដើម្បីនាំកម្ពុជាទៅកាន់ទៅពិភពលោកនិងនាំពិភពលោកមកកម្ពុជា។ តាមរយៈប្រព័ន្ធអាជីកម្មដែលបច្ចុប្បន្នមាន២៦ប្រទេសជាសមាជិកនេះ នឹងផ្តល់ឱកាសឲ្យម្ចាស់អាជីវកម្មខ្នាតមធ្យម និងធំនៅកម្ពុជាអាចទទួលបានបទពិសោធន៍នៃការធ្វើជំនួញ ក៏ដូចជាឱកាសទទួលបានដៃគូវិនិយោគនៅតាមប្រទេសនានា ដើម្បីជំរុញ និងពង្រីកអាជីវកម្មរបស់ខ្លួនឲ្យកាន់តែធំបន្ថែមទៀត។
វិនិយោគិនក្នុងស្រុកនាំយកទម្រង់អាជីវកម្មស្តង់ដាពិភពលោក ដើម្បីជំរុញសហគ្រិនខ្មែរស្វែងយល់ពីជំនួញសកល

បើតាមការគូសបញ្ជាក់របស់នាយកគ្រប់គ្រង CC ប្រចាំនៅកម្ពុជា សមាជិកនៃ Corporate Connection សុទ្ធសឹងជាអ្នកជំនួយ អ្នកវិនិយោគ និងជាម្ចាស់អាជីវកម្មប្រចាំប្រទេសនីមួយៗ។

លោក ឡុក សាមឌី នាយកគ្រប់គ្រង Corporate Connection ប្រចាំប្រទេសកម្ពុជាបានគូសបញ្ជាក់ថា Corporate Connection គឺជាផ្លាតហ្វម ឬប្រព័ន្ធអាជីវកម្មមួយដែលបណ្តុំទៅដោយអ្នកជំនួយ អ្នកវិនិយោគ និងម្ចាស់អាជីវកម្ម ដែលបច្ចុប្បន្នមានប្រទេសជាសមាជិករហូតដល់២៦ប្រទេសនៅជុំវិញពិភពលោក។ លោកបានបន្ថែមថា គោលបំណងនៃការបង្កើត Corporate Connection Cambodia នេះ គឺដើម្បីនាំអ្នកវិនិយោគកម្ពុជាទៅកាន់ពិភពលោក និងនាំអ្នកវិនិយោគនៅលើពិភពលោកមកកាន់កម្ពុជា។ ក្នុងន័យនេះ អ្នកវិនិយោគកម្ពុជាអាចប្រើប្រព័ន្ធអាជីវកម្មនេះក្នុងការសិក្សាបទពិសោធន៍អាជីវកម្មពីអ្នកជំនួយល្បីៗនៅលើពិភពលោក ដើម្បីអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួនឲ្យកាត់តែរីកចម្រើនមួយកម្រិតទៀត ក៏ដូចផ្តល់ឱកាសក្នុងការស្វែងរកដៃវិនិយោគជាដើម។

មិនខុសគ្នាពីលោក ឡុក សាមឌី នោះទេ លោក បូរ សំណាង ដែលជានាយកគ្រប់គ្រង CC ប្រចាំប្រទេសកម្ពុជា ដែរនោះបានបញ្ជាក់ថា គោលបំណងនៃអាជីវកម្មនេះ គឺដើម្បីបង្កើតឱកាសឱ្យម្ចាស់អាជីវកម្មនៅកម្ពុជា ដែលស្ថិតក្នុងកម្រិតមធ្យម និងខ្នាតធំឱ្យឈានឡើងមួយកម្រិតបន្ថែមទៀតក្នុងស្តង់ដារពិភពលោកតាមរយៈការទាញផលប្រយោជនពីប្រព័ន្ធនេះក្នុងការអភិវឌ្ឍន៍ឱ្យក្លាយជាអ្នកជំនួញដែលមានសក្តានុពលកម្រិតតំបន់ និងពិភពលោក។

ជាមួយគ្នានេះលោក ស៊ី សុភក្ដិ នាយកប្រចាំប្រទេសនៅកម្ពុជាមួយរូបទៀត បានគូសបញ្ជាក់ថា ប្រព័ន្ធអាជីវកម្មដ៏ទំនើប នេះនឹងបង្កើតឱ្យមានឱកាសអាជីវកម្មកាន់តែច្រើន តាមរយៈព្រឹត្តិការណ៍ជំនួបកម្រិតពិភពលោក ដែលរៀបចំឡើងជារៀងរាល់ឆ្នាំរវាងសហគ្រិនកម្ពុជា និងបណ្តាញសមាជិកនៅទូទាំងពិភពលោក ដើម្បីស្វែងរកដៃគូសហការក្នុងការពង្រីកអាជីវកម្ម និងការបន្ថែមគុណវុឌ្ឍសិក្សា។

គួរបញ្ជាក់ថា ប្រព័ន្ធអាជីវកម្ម Corporate Connection ត្រូវបានបង្កើតឡើងនៅប្រទេសកាណាដានៅឆ្នាំ២០០៤ ប៉ុន្តែត្រូវបាន អភិវឌ្ឍ និងពង្រីកសក្តានុពលនៅលើទឹកដីសហរដ្ឋអាមេរិកឱ្យមានវិសាលភាពគ្រប់ដណ្ដប់លើប្រទេសប្រមាណ២៤លើ ពិភពលោកដែលមានសមាជិក៧៥% ជាម្ចាស់អាជីវកម្ម ហើយក្រៅពីនោះគឺជាដៃគូរសហការ និងអ្នកមានតំណែងការងារជានាយកប្រតិបត្តិ។

ការប្រកាសបើកប្រព័ន្ធអាជីវកម្មកម្រិតស្តង់ពិភពលោក Corporate Connection នឹងជួយជំរុញឱ្យសហគ្រាសខ្នាត មធ្យម និងធំនៅកម្ពុជា ដែលកំពុងត្រូវការដៃគូរសហការ និងការវិនិយោគពង្រីកសង្វាក់ផលិតកម្ម និងអាជីវកម្មឱ្យ កាន់តែមានសក្តានុពល និងអាចពង្រឹងខ្លួនបន្ថែមទៀត ដើម្បីអាចឈរជើងលើឆាកអន្តរជាតិ និងបង្កើនការប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់៕




អត្ថបទបន្ទាប់


តើនៅ១១ខែឆ្នាំនេះគម្រោងវិនិយោគអនុម័តដោយ CDC មានសម្ទុះកំណើនយ៉ាងណាដែរ?

រយៈពេល១១ខែឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅកាត់ថា CDC បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្ម ចំនួន ១៧៥គម្រោង កើនឡើ…

កសិដ្ឋានចិញ្ចឹមគោពូជពីបរទេសធំមួយ សហការជាមួយក្រសួងកសិកម្ម បង្កាត់គោពូជល្អៗជូនពលរដ្ឋដោយឥតគិតថ្លៃ

ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍វិស័យចិញ្ចឹមសត្វនៅកម្ពុជា កសិដ្ឋានចិញ្ចឹមគោពូជនាំចូលពីបរទេស i7 នឹងសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ