លោក ដូណាល់ ត្រាំ ជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាម៉េរិកទី៤៧

ទីបំផុតលោក ដូណាល់ ត្រាំ ជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាម៉េរិកទី៤៧ហើយនៅក្នុងការបោះឆ្នោតដែលបានជះលុយច្រើនបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ


នៅទីបំផុតលោក ដូណាល់ ត្រាំ បេក្ខភាពមកពីគណបក្សសាធារណរដ្ឋបានផ្ដួលលោកស្រី កាម៉ាឡា ហារីស បេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យដោយជោគជ័យជាមួយសំឡេង២៧៧សំឡេងទល់នឹង២២៦សំឡេង ក្លាយជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាម៉េរិក នៅក្នុងការបោះឆ្នោតដែលបានជះលុយច្រើនបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
លោក ដូណាល់ ត្រាំ ជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាម៉េរិកទី៤៧
ដោយ

លោក ដូណាល់ ត្រាំ ដែលស្ថិតក្នុងវ័យ៧៨ឆ្នាំបានថ្លែងទៅកាន់អ្នកគ្រាំ ដើម្បីប្រកាសជ័យជម្នះរបស់លោកនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថា លោកនឹងពុះពារប្រយុទ្ធប្រឆាំងគ្រប់ដណ្ហើមចេញចូល ដើម្បីការពារពលរដ្ឋអាម៉េរិក។ លោកអះអាងថា លោកនឹងមិនសម្រាកឡើយរហូតទាល់តែលោក និងរដ្ឋាភិបាលរបស់លោកធ្វើឱ្យសហរដ្ឋអាម៉េរិកក្លាយជាអ្នកប្រឆាំងដ៏ខ្លាំង ដ៏មានសុវត្ថិភាព និងសម្បូរសប្បាយដែលពលរដ្ឋអាម៉េរិក សមនឹងទទួលបាន ហើយនេះគឺជាយុគសម័យមាសសម្រាប់សហរដ្ឋអាម៉េរិក។

អង្គការមិនស្វែងរកប្រាក់ចំណេញ OpenSecrets បានទម្លាយឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិកនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះបានក្លាយជាការបោះឆ្នោតដែលចំណាយលុយអស់ច្រើនបំផុតមិនធ្លាប់មានជាប្រវត្តិសាសាស្ត្រ ជាមួយនឹងការចំណាយសរុបរហូតដល់ទៅ១៥,៩ពាន់លានដុល្លារអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times។

ការចំណាយលើយុទ្ធនាការបោះឆ្នោតនៅសហរដ្ឋអាម៉េរិកក្នុងឆ្នាំ២០២៤ នេះបានកើនលើសពី១៥,១ពាន់លានដុល្លារអាម៉េរិក ដែលបានចំណាយក្នុងឆ្នាំ២០២០ និងច្រើនជាង២ដងបើធៀបនឹង៦,៥ពាន់លានដុល្លារអាម៉េរិក ដែលបានចំណាយក្នុងឆ្នាំ២០១៦។

នៅក្នុងការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីដណ្ដើមតំណែងប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស ដែលជាបេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេត្យ រៃអង្គាសមូលនិធិដោយផ្ទាល់បានរហូតដល់ទៅជាង១ពាន់លានដុល្លារអាម៉េរិក ក្នុងនោះ៤០%បានពីម្ចាស់ជំនួយតូចៗ និងបូកបញ្ចូល៥៨៦លានដុល្លារអាម៉េរិកបន្ថែមទៀតដែលបានពីគណៈកម្មាធិការសកម្មភាពនយោបាយ។

ដោយឡែក យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ រៃអង្គាសមូលនិធិដោយផ្ទាល់បានចំនួន៣៨២លានដុល្លារអាម៉េរិក ក្នុងនោះ២៨%បានមកពីម្ចាស់ជំនួយតូចៗបូកបញ្ចូល៦៩៤លានដុល្លារអាម៉េរិកបន្ថែមទៀត ដែលបានពីគណៈកម្មាធិការសកម្មភាពនយោបាយ។

សរុបបញ្ចូលគ្នា ថវិការហូតដល់ទៅ១០,៥ពាន់លានដុល្លារអាម៉េរិកត្រូវបានចំណាយលើការផ្សាយពាណិជ្ជកម្មសម្រាប់យុទ្ធនាការឃោសសនាបោះឆ្នោតនេះទាំងមូល។ នេះបើយោងតាមទិន្នន័យដែលប្រមូលចងក្រងដោយក្រុមហ៊ុនតាមដានការផ្សាយពាណិជ្ជកម្ម Ad Impact។

ទន្ទឹមនេះ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Times នៅថ្ងៃពុធ ទី៦ ខែវិច្ឆិកា នេះបង្ហាញថា លោក ដូណាល់ ត្រាំ និងលោកស្រី កាម៉ាឡា ហារីស បានចំណាយសរុបបញ្ចូលគ្នារហូតដល់ទៅ៣,៥ពាន់លានដុល្លារអាម៉េរិកនៅក្នុងយុទ្ធនាគារឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងឆ្នាំ២០២៤ នេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ភាគហ៊ុន និងប្រាក់ដុល្លារអាម៉េរិកហក់ឡើងថ្លៃនៅអាស៊ី ខណៈការបោះឆ្នោតនៅអាម៉េរិកលោក ត្រាំ កំពុងនាំមុខឆ្ងាយពីលោក ហារីស

ភាគហ៊ុន និងប្រាក់ដុល្លារអាម៉េរិកបានហក់ឡើងថ្លៃក្នុងតំបន់អាស៊ីនៅថ្ងៃទី៦ ខែវិច្ឆិកា នេះ ខណៈដែលពិភពលោកកំពុងរង់ចាំអ៊ុតមើលលទ្ធផលបោះឆ្នោតនៅ…

ក្រុមអ្នកវិភាគសេដ្ឋកិច្ចថា ក្រោយលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតអាចជំរុញឱ្យចិនដាក់ចេញកញ្ចប់សារពើពន្ធធំជាងលោកស្រី កាម៉ាឡា ហារីស ពី១០ ទៅ ២០%

លទ្ធផលបឋមបានបង្ហាញថា លោក ដូណាល់ ត្រាំ បេក្ខភាពរបស់គណបក្សសាធារណរដ្ឋបានផ្តួលលោកស្រី កាម៉ាឡា ហារីស បេក្ខភាពរបស់គណបក្សប្រជាធិបតេយ្យ ក្លាយជាប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ