សេចក្តីព្រាង «ផែនការមេ» ដំណាក់កាលទី២ គ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំនេះ

សេចក្តីព្រាង «ផែនការមេ» ដំណាក់កាលទី២ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ គ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំនេះ


សេចក្តីព្រាង «ផែនការមេ» ដំណាក់កាលទី២នេះ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៣នេះ បន្ទាប់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានដឹកនាំកិច្ចប្រជុំលើកទី២ ដើម្បីពិនិត្យ និងពិភាក្សាផ្ដល់អនុសាសន៍លើ «សេចក្តីព្រាងរបាយការណ៍ដំណាក់កាលទី២ នៃការរៀបចំផែនការមេនេះ ដែលបានរៀបចំដោយវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញ ស៊ិនជិន (UPDIS) កាលពីពេលថ្មីៗនេះ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រូបភាព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នាព្រឹកថ្ងៃទី ១៤ ខែមីនានេះ បានដឹកនាំកិច្ចប្រជុំលើកទី២ ដើម្បីពិនិត្យ និងពិភាក្សាផ្ដល់អនុសាសន៍លើ «សេចក្តីព្រាងរបាយការណ៍ដំណាក់កាលទី២ នៃការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង»។ ក្នុងនោះ អង្គប្រជុំ បានស្នើឱ្យមានការយកចិត្តទុកដាក់ខ្ពស់ លើការរៀបចំក្របខណ្ឌស្ថាប័ន, យន្តការប្រើប្រាស់ និងគ្រប់គ្រងដីធ្លី, ធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស ដែលជាកត្តាកំណត់ភាពជោគជ័យនៃការអនុវត្តផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ លើសពីនេះ តាមការគ្រោងទុក សេចក្តីព្រាង «ផែនការមេ» នេះ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២៣ នេះ។

បើតាម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សេចក្តីព្រាងរបាយការណ៍ « ផែនការមេ» ដំណាក់កាលទី២នេះ រួមមាន ទី១.ការអភិវឌ្ឍសេដ្ឋកិច្ច, ឧស្សាហកម្ម និងការគ្រប់គ្រងដីឧស្សាហកម្ម, ទី២.ទីផ្សារកំលាំងពលកម្ម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទី៣.គំរូអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ទី៤.បរិក្ខារសាធារណ ទី៥.មធ្យោបាយដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ ទី៦.ទេសចរណ៍ និងជីវចម្រុះ ទី៧.ការរស់នៅ និងសុខមាលភាព ទី៨.ការរចនាទីក្រុង ទី៩.ការគ្រប់គ្រងការប្រើប្រាស់ដី ទី១០.ការគ្រប់គ្រងខ្សែក្រវ៉ាត់បៃតង ទី១១.ក្របខ័ណ្ឌស្ថាប័ន និង ទី១២.របាយការណ៍ផែនការសកម្មភាព ។

បើតាមក្រសួងសេដ្ឋកិច្ច «ផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង» គឺមានគោលដៅដើម្បីប្រែក្លាយខេត្តព្រះសីហនុ ទៅជា ប៉ូលនៃការអភិវឌ្ឍថ្មី ជាទីក្រុងឆ្លាតវៃ មានការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងជាទីក្រុងបៃតង ព្រមទាំងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម សេវាកម្ម និងឡូជីស្ទីកដ៏រស់រវើកនៅក្នុងតំបន់អាស៊ាន ដើម្បីភ្ជាប់ខេត្តព្រះសីហនុនៅនឹងខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក៕




អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន ស្នើឲ្យជប៉ុនជួយពន្លឿនការស្តារជម្រៅផ្លូវនៅកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានស្នើឲ្យក្រុមហ៊ុនជប៉ុនជួយពន្លឿនការស្តារជម្រៅផ្លូវសម្រាប់នាវានៅកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ ដ…

ក្រសួងការងាររៀបចំព្រឹត្តិការណ៍ជ្រើសរើសកម្មករនិយោជិតទ្រង់ទ្រាយធំជាង ៥ ពាន់នាក់ នៅខេត្តកំពង់ស្ពឺ

ព័ត៌មាន
ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្វែងរកឱកាសការងារថ្មីរបស់បងប្អូនកម្មករ កម្មការិនី រោងចក្រដែលបានបាត់បង់ការងារ ឬត្រូវព្យួរកិច្ចសន្យាការងារ នាពេល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ